កីឡា
ភ្នំពេញក្រោនជាក្រុមមិនស្គាល់បរាជ័យ ក្នុងជុំទី១លីគកំពូលកម្ពុជា
គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមនៅលីគកំពូលកម្ពុជាមួយចំនួនបានបញ្ចប់ការប្រកួតជុំទី១ហើយ ក្នុងនោះមានតែភ្នំពេញក្រោនតែមួយគត់ដែល មិនទាន់ស្គាល់បរាជ័យ។

ការប្រកួតក្នុងជុំទី១ ខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤-២៥ ក្លិបភ្នំពេញក្រោន កំពុងកាន់កាប់កំណត់ត្រាឈ្នះ១០០% បន្ទាប់ពីប្រកួត១០លើក ឈ្នះទាំង១០លើក មាន៣០ពិន្ទុ ឈរលើកំពូលតារាងពិន្ទុ។ ក្នុងនាមជាក្រុមជើងឯករងរដូវកាលមុន ភ្នំពេញក្រោនបានចាប់ផ្ដើមរដូវកាលថ្មីបានយ៉ាងល្អ ដោយមិនទាន់អាចមានក្រុមណាយកឈ្នះខ្លួនបានឡើយ។ អ្វីដែលកាន់តែពិសេសគឺស្ថិតិក្នុងការរកគ្រាប់ស៊ុតបញ្ចូលទីលើគូប្រកួត ក្រោយឆ្លងកាត់ការប្រកួតចំនួន១០លើក ពួកគេស៊ុតបញ្ចូលទីសរុបបាន៤៣គ្រាប់ និងរបូតគ្រាប់បាល់វិញតែ១១ប៉ុណ្ណោះ។

ចំពោះម៉ាសុីនរកគ្រាប់បាល់មាន៤រូបគឺកីឡាករ Gayoso សញ្ជាតិហ្វីលីពីន រកបាន៩គ្រាប់ ឈរនៅលេខ៣ ក្នុងតារាងចំណាត់ថ្នាក់អ្នករកគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនបំផុត។ កីឡាករ Nnamdi Ofufu Ibeh សញ្ជាតិនីហ្សេរីយ៉ា រកបាន៨គ្រាប់ លេខនៅ៤ ខណៈកីឡាករសញ្ជាតិកូឡុំប៊ី Andres Nieto រកបាន៨គ្រាប់ឈរនៅលេខ៥ និងចុងក្រោខ្សែប្រយុទ្ធសញ្ជាតិហុល្លង់ Jellie Goselink រកបាន៧គ្រាប់ ឈរនៅលេខ៦។

ជាមួយគ្នានេះ ក្លិបគីរីវង់សុនសែនជ័យ ជាក្រុមមួយបានបញ្ចប់ជុំទី១ដោយមិនទាន់ស្គាល់ជ័យជម្នះសោះគឺស្មើ១ និងចាញ់៩ រកបានតែ១ពិន្ទុ ឈរនៅបាតតារាង។
ចំណែក ព្រះខ័នរាជស្វាយរៀង ទើបប្រកួតបាន៧លើកប៉ុណ្ណោះ ដោយសារជាប់កាតព្វកិច្ចក្នុងពានរង្វាន់អន្តរជាតិ២ផ្សេងគ្នា។

អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ