Connect with us

កីឡា

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានមហិច្ឆតា​ធ្វើ​ម្ចាស់ផ្ទះ​កីឡាយុវជនអាស៊ី​២០២៩ដោយ​ភាព​កក់ក្តៅបំផុត

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​បាន​ប្រកាស​ជា​ថ្មី​ពី​កម្ពុជា​ទទួល​សិទ្ធិ​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុវជន​អាស៊ី (AYG) នៅ​ឆ្នាំ​២០២៩ ប្រកប​ដោយបដិសណ្ឋារកិច្ច​​ដ៏​​កក់​ក្តៅ​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ថ្លែង​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធីបើក​ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សម្តេច​ធិបតី​មាន​ប្រសាសន៍​ថា ៖«កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ​២០២៩ ហើយការសម្រេចធ្វើជាម្ចាស់ផ្ទះនេះអាចប្រព្រឹត្តទៅបាន គឺអាស្រ័យលើសមត្ថភាពពេញលេញ និងការកៀរគរធនធានចាំបាច់ និង គ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតកីឡាថ្នាក់តំបន់អាស៊ីដ៏ធំនេះឱ្យបានល្អ និងរលូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»។

«ក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡា យុវជនអាស៊ីឆ្នាំ ២០២៩ កម្ពុជាមានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អ សម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្តរជាតិ ឱ្យទទួលបានបទពិសោធល្អក្នុងការចូលរួមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ​២០២៩ នៅព្រះរាជាណាចក្រកម្ពុជា»។

នៅ​ក្នុងឱកាស​​នោះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​​​លើក​ឡើង​ថា ការរៀបចំកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២នេះគឺ​​ជាឱកាសថ្មីមួយទៀត ដែលបានបង្ហាញអំពីការរីកចម្រើន និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងជាការត្រៀមខ្លួនរួចរាល់សម្រាប់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ និងយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ នៅឆ្នាំ ២០២៩។ ម៉្យាងវិញទៀត ការរៀបចំព្រឹត្តិការណ៍កីឡាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម ក៏ដូចជា នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារ ពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរណ៍ ជាដើម ដែលនេះគឺជាការខិតខំប្រឹងប្រែងរបស់កម្ពុជាមួយជំហានទៀតក្នុងការបង្ហាញឱ្យឃើញនូវកម្លាំងសាមគ្គីភាពជាតិ និងកម្លាំងសេដ្ឋកិច្ច កម្ពុជា។

ជា​មួយ​គ្នា​នេះ សម្តេចនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងអប់រំ យុវជន និង កីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អ រៀបចំការប្រកួតកីឡាជាតិ លើកទី៤ និង កីឡាជាតិជនពិការ លើកទី២ នេះឡើង។ ជា​ពិសេស​សម្តេច​ធិបតី​បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់ចេញនូវវិធានការកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និង កីឡា តាមរយៈការបន្តការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា ការធ្វើប្រតិភូកម្មការងារ និងការផ្តល់គាំទ្រថវិកាដល់សហព័ន្ធកីឡាជាតិ ដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សជំនាញកីឡា និងការកែទម្រង់ការប្រកួតកីឡា ជាដើម។

សូម​បញ្ជាក់​ថា កីឡា​ជាតិ លើក​ទី​៤ មាន​កីឡា​ចំនួន​៣៦​ប្រភេទ និង​កីឡា​ជាតិ​ជន​ពិការ លើក​ទី​២​ មាន​កីឡា​១៣​ប្រភេទ​ដែល​ដំណើរ​ការ​ប្រកួត​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ដល់​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នៅ​រាជ​ធានី​ភ្នំពេញ ខេត្ត​ស្វាយរៀង កែប ព្រះ​សីហនុ និង​កំពង់ឆ្នាំង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម