Connect with us

កីឡា

លោក​ Josep Muñoz ប្តេជ្ញា​យក​លេខ១​ក្នុង​ពូល ប៉ះ Madura United ថ្ងៃស្អែក

បានផុស

នៅ

លោក​គ្រូ​ Josep Muñoz គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវ​ការ​​យក​​លេខ​១​ក្នុង​ពូល E ពេល​ជួប​ក្រុម​ឥណ្ឌូណេស៊ី Madura United វេលា​ម៉ោង​២​រសៀល ថ្ងៃ​សៅរ៍​ ទី​២ ខែវិច្ឆិកា សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​ ពាន​រង្វាន់ AFC Challenge League រដូវ​កាល​២០២៤-២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​​បាន​កក់​កៅអី​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ តាម​រយៈ​ជ័យជម្នះ​​លើ​ក្រុម​ម៉ុងហ្គោលី Falcons ២-១ ក៏​គ្រូ​បង្វឹក​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ។ ក្នុង​លក្ខខណ្ឌ​ស្មើ​​​​ដើម្បី​រក​បាន១​ពិន្ទុ ឬ​ទទួល​បាន​ជ័យជម្នះ​ដើម្បី​រក​បាន​៣​ពិន្ទុ​បន្ថែម​ នៅ​ពេល​ប្រកួត​ជា​មួយ Madura United ព្រះ​ខ័ន​រាជ​ស្វាយ​នឹង​​ឈរ​លើ​កំពូល​តារាង ប៉ុន្តែ​ប្រសិន​បើ​ចាញ់ ក្លិប​តំណាង​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ពី​ព្រោះ​ក្លិប​ឥណ្ឌូណេស៊ី​មាន​១​ពិន្ទុស្រាប់​​ ពី​ការ​ប្រកួត​ស្មើ​ ០-០ ជា​មួយ Falcons។

លោក​គ្រូ​ Josep Muñoz បាន​ឲ្យ​ដឹង​ថា លោក​បាន​ឲ្យ​កូន​ក្រុម​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ចុង​ក្រោយ។ កីឡាករ​មួយ​ចំនួន​បាន​របួស​ ដូច្នេះ​លោក​មិន​ទាន់​ប្រាកដ​១០០​%​ថា​តើ​កីឡាករ​ណា​ខ្លះ​​ដែល​មិន​អាច​បង្ហាញ​ខ្លួន​បាន​ឡើយ​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក។

លោក​បាន​លើក​ឡើង​ថា ខ្សែ​ប្រយុទ្ធ ????? មានបញ្ហា​របួស​ជង្គង់​ដែល​ត្រូវ​ពិនិត្យ​មើល​ពី​ស្ថាន​ភាព​។ ជា​មួយ​គ្នា​នេះ ខ្សែ​បម្រើ​កណ្តាល​សញ្ជាតិ​ជប៉ុន ??? ​បាន​ប៉ះ​ទង្គិច​ក្បាល​​យ៉ាង​ខ្លាំង​ជា​មួយកីឡាកររបស់ Falcons ក៏​ត្រូវ​តាម​ដាន​ដែរ ហើយ​ប្រធានក្រុម សឿយ វិសាល ក៏​មាន​បញ្ហា​ជើង​ដោយ​សារ​កីឡាករ​របស់ Falcons ពាន​ទាត់​ត្រូវ​ជើង​រហូត​ត្រូវ​បាន​ពិន័យ​កាត​ក្រហម។

លោក​គ្រូ​ Josep Muñoz បាន​និយាយ​ថា ៖«ស្ថានភាព​កីឡាករ​ទាំង​នេះ​ជា​អ្វី​ដែល​យក​ត្រូវ​ការ​យក​ចិត្ត​ទុក​ឲ្យ​ពួក​គាត់​ជា​សះ​ស្បើយ។ យើង​ឲ្យ​កីឡាករ​សម្រាក ព្រោះ​យើង​ត្រូវ​ការ​យក​លេខ​១​ក្នុង​ពូល»។

ក្រុម Madura United នឹង​ធ្លាក់​ ប្រសិន​បើ​ចាញ់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ចាប់​ពី​២​គ្រាប់​ឡើង ប៉ុន្តែ​ប្រសិន​បើ​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ឬក្លិប​ឥណ្ឌូណេស៊ី​ឈ្នះ គឺ​ក្រុម​ Falcons ​ជា​អ្នក​​ធ្លាក់​ក្នុង​​ផ្ទះ​របស់​ខ្លួន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម