Connect with us

កីឡា

Pacquiao​ ប្រាប់​​ឈ្មោះ​​ដៃ​​គូ​បន្ទាប់​ ​​គឺ​​មិន​មែន​ Crawford​ ដែល​​គាត់​ចង់​៤០​លាន​​ដុល្លារ​ទេ

បានផុស

នៅ

ស្តេច​ប្រដាល់​អាស៊ី Manny Pacquiao បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ថា ​គាត់​ចង់​​បាន​ Mikey Garcia ​ជា​ដៃ​គូ​​ប្រកួត​បន្ទាប់​​​​ដែល​នេះ​មាន​ន័យ​​ជើង​ខ្លាំង Terence Crawford នឹង​​មិន​ទាន់​​សម្រេច​​បំណង​​ចង់​ជួប​វីរបុរស​ហ្វីលីពីន​​អស់​រយៈ​ពេល​ជា​ច្រើ​ន​ឆ្នាំ​នោះទេ។

Manny Pacquiao (ស្តាំ) ពេល​ប្រកួត​ជា​មួយ Keith Thurma
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Paacquiao អាយុ​៤២​ឆ្នាំ​បាន​ប្រាប់​ប្រភព​ព័ត៌មាន Daily Tribune ថា គាត់​ចង់​ប្រកួត​ជា​មួយ​កីឡាករ​​ដែល​​កំពុង​គ្រប់​គ្រង​​ខ្សែ​ក្រវាត់​ពិភព​លោក​​នា​ពេល​បច្ចុប្បន្ន​ និង​សង្ឃឹម​​ទទួល​បាន​ប្រាក់​​ច្រើន។

តាម​ការ​ចង់​បាន​នេះ​ ជើង​ខ្លាំង Terence Crawford ​ដែល​ចង់​ជួប​ស្តេច​ប្រដាល់​អាស៊ី​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​នោះ ពិត​ជា​ស័ក្តិសម​​ជា​ដៃ​គូ​សម្រាប់ Manny Pacquiao។

កាល​​ពី​ខែ​កុម្កៈ​ កន្លង​ទៅ​នេះ ​ វីរបុរស​ហ្វីលីពីន​បាន​និយាយ​ថា ៖«​​ខ្ញុំ​ចង់​​ប្រកួត​ជានរណា​ដែល​មាន​ខ្សែ​ក្រវាត់​ពិភព​លោក។ ខ្ញុំ​បាន​ប្រាប់​លោក​គ្រូ Bob Arum ថា ខ្ញុំ​ចង់​បាន​តម្លៃ​ខ្លួន​៤០​លាន​ដុល្លារ​អាមេរិក ហើយ Crawford ទទួល​បាន​១០​លាន​ដុល្លារ»។

កីឡាករ Mikey Garcia

កីឡាករ​អាមេរិក Crawford  ដែល​មាន​បទ​ពិសោធ​ប្រកួត​ឈ្នះ ៣៧​ដង ក្នុង​​នោះ​​ឈ្នះ​សន្លប់​២៨​ដង​ តែ​មិន​ទាន់​​ចាញ់ម្តង​ណា​​​សោះ បច្ចុប្បន្ន​​​កំពុង​គ្រប់​ខ្សែ​ក្រវាត់​ពិភព​លោក​៣​ប្រភេទ​ទម្ងន់។

ទោះ​បី​ជា​យ៉ាង​ណា នៅ​ក្នុង​សប្តាហ៍​នេះ Pacquiao ដែល​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​៦២​ដង ចាញ់​៧ និង​ស្មើ​១ ក្នុង​នោះ​ឈ្នះ​សន្លប់​៣៩​ដង បាន​ប្រាប់​ ABSCBNNews ថា គាត់​ដាក់​គោល​ដៅ​​​ទៅ​លើ​អតីត​ជើង​ឯក​ពិភព​លោក​៤​ប្រភេទ​ទម្ងន់ Mikey Garcia អាយុ​៣៣​ឆ្នាំ​សម្រាប់​ប្រកួត​បន្ទាប់​របស់​គាត់។

មែន​ទែន​ទៅ​ Mikey ដែលមាន​ប្រវត្តិ​ប្រកួត​ឈ្នះ ៤០​ដង ចាញ់​១​ដង ក្នុង​នោះឈ្នះ​សន្លប់​៣៣​ដង​ខក​ខាន​ឡើង​សង្វៀន​តាំង​ពី​ឆ្នាំ​២០១៨​។

ទោះ​ជា​យ៉ាង​ណា ការ​ផ្គូ​​ផ្គង​សម្រេច​ជា​ផ្លូវ​ការ​មិន​ទាន់ចេញ​ជា​រូប​រាង​ទេ ខណៈ​ការ​ផ្ទុះ​កូវីដ-១៩ នៅ​មិន​ទាន់​ស្ងប់​ស្ងាត់​នៅ​ឡើយ៕


ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ boxing247

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម