កីឡា
សម្តេចតេជោ ហ៊ុន សែន ៖«កីឡាករវ៉ៃញឹកញាប់ពេកមិនគួរឲ្យកើតមាន»
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យថ្នាក់ដឹកនាំកីឡា ជាពិសេសសហព័ន្ធប្រដាល់គុនខ្មែរត្រូវពិនិត្យមើលឡើងវិញពីបញ្ហាផ្គូផ្គងកីឡាករ កីឡាការិនីប្រដាល់ឲ្យឡើងប្រកួតញឹកញាប់ក្នុងរយៈពេលមួយខ្លី។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានកើតមានឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាករគុនខ្មែរ នៅល្ងាចថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌ជ្រោយចង្វារ។

សម្តេចតេជោមានប្រសាសន៍ថា ៖«ការឡើងប្រកួតមួយអាទិត្យម្តងមិនអាចទៅរួចទេ ខូចកីឡាករអស់ហើយ។ សូមឲ្យថ្នាក់ដឹកនាំកីឡាយកចិត្តទុកដាក់ទៅលើបញ្ហាការផ្គូផ្គងសម្រាប់ការប្រកួត។ ប្រសិនបើការប្រកួតញឹកញាប់ពេក ឈឺខ្លួនមួយថ្ងៃ ឈឺខ្លួនមួយអាទិត្យ មួយអាទិត្យក្រោយឡើងវ៉ៃទៀតគឺមិនអាចទៅរួចទេ។ ធ្វើយ៉ាងនេះខូចកីឡាករ បាក់កីឡាករអស់»។

សម្តេចតេជោបន្តថា ៖«ស្ថានភាពនេះមិនគួរឲ្យកើតមានក្នុងការគ្រប់គ្រងកីឡាទេ។ នៅពេលខាងមុខនេះត្រូវតែយកចិត្តទុកដាក់ក្នុងការផ្គូផ្គងកីឡាករឲ្យឡើងប្រកួត។ មិនអាចចេះតែធ្វើទៅតាមចំណង់ចំណូលចិត្តបានទេ ប៉ុន្តែយើងត្រូវទទួលស្គាល់ដែរថា យើងក៏ខ្វះអ្នកកីឡាពេលនេះ។ ការខ្វះកីឡាករ កីឡាការិនី ជាពិសេសកីឡាប្រដាល់របស់យើងក៏អាចបណ្តាលមកពីការខ្វះការបណ្តុះបណ្តាលធនធានកីឡារបស់យើង»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមឲ្យមានវិធីសាស្ត្រក្នុងការអភិវឌ្ឍកីឡាប្រដាល់គុនខ្មែរឲ្យមាននិរន្តរភាព ពីព្រោះកីឡាករ កីឡាការិនីប្រដាល់មិនអាចឡើងប្រកួតបានយូរអង្វែងអស់មួយជីវិតនោះទេ ដូច្នេះត្រូវការបណ្តុះបណ្តាលថ្នាលយុវជនដើម្បីបន្តវេន។

សម្តេចតេជោមានប្រសាសន៍ថា ៖«ដូច្នេះខ្ញុំយកគំនិតផ្តួចផ្តើមដើម្បីជំរុញកីឡាប្រដាល់គុនខ្មែរនេះតាមរយៈមេរៀនពិសោធដែលកំពុងកើតមាននៅទីក្រុងភ្នំពេញដែលមានអ្នកគាំទ្រតាមបណ្តាក្លិប ឲ្យកើតមាននៅតាមបណ្តាខេត្តទូទាំងប្រទេសរបស់យើង»។
សម្តេចតេជោបានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលអ្នកបន្តវេនមិនអាចធ្វើតែនៅរាជធានីភ្នំពេញនោះទេ ប៉ុន្តែត្រូវរៀបចំឲ្យមានក្លិបតាមបណ្តាខេត្តដើម្បីឲ្យយុវជនបានហ្វឹកហាត់កីឡាផង និងបន្តការសិក្សាផង។ ជម្រើសដែលអាចទៅរួចគឺក្រុមហ៊ុនឯកជន ឥស្សរជន ថ្នាក់ដឹកនាំចូលរួមឧបត្ថម្ភគាំទ្រតាមបណ្តាក្លិបប្រដាល់តាមខេត្តទើបជាការល្អ។

សម្តេចតេជោបញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដើម្បីលើកស្ទួយគុនខ្មែរដែលរកថវិកាបានជាង១ពាន់លានរៀលគឺគ្រាន់តែជាវិធីបណ្តោះអាសន្នក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែប្រសិនបើមានក្រុមហ៊ុនឯកជន ថ្នាក់ដឹកនាំ ឥស្សរជនឧបត្ថម្ភគាំទ្រដល់ក្លិបនីមួយៗតាមបណ្តាខេត្តទើបជាជម្រើសនិរន្តរភាពយូរអង្វែង៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ