កីឡា
ចូលប្រកួតកីឡាជាតិ ពេជ្រ សម្បត្តិ ប៉ះ គង់ ហូវ ម៉ោង១ថ្ងៃនេះ
ដំណើរស្វែងរកមេដាយថ្នាក់ជាតិរបស់ ក្របីព្រៃ ពេជ្រ សម្បត្តិ ចាប់ផ្តើមនៅវេលាម៉ោង១រសៀល ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្តាតចាស់ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២។
ពេជ្រ សម្បត្តិ ជាអ្នកប្រដាល់មានកេរ្តិ៍ឈ្មោះល្បីរន្ទឺខ្លាំង និងបានសាងសមិទ្ធផលជាច្រើនក្នុងការប្រកួតកម្មវិធីឯកជន ប៉ុន្តែរូបគេមិនធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិឡើយ។ នេះជាលើកដំបូងហើយដែលរូបគេចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤។

វេលាម៉ោង១រសៀល ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ ពេជ្រ សម្បត្តិ ត្រូវប្រកួតជាមួយកីឡាករ គង់ ហូវ ក្នុងការប្រកួតគុនខ្មែរ ទម្ងន់៦០គីឡូក្រាម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប្រសិនបើទទួលបានជ័យជម្នះ រូបគេនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស។
នៅថ្ងៃជាមួយគ្នានេះមានកីឡាករល្អៗជាច្រើនដែលត្រូវប្រកួតគុនខ្មែរមានដូច ជា ព្រុំ សំណាង, លន បញ្ញា និង កាន់ ម៉េងហុង ជាដើម។ នៅថ្ងៃជាមួយគ្នានេះ ការប្រកួតឃីកបុកស៊ីងក៏មានកីឡាករល្បីៗជាច្រើនក្នុងវគ្គសំខាន់ៗដែរ។
កន្លងមក ម្ចាស់មេដាយមាសកីឡាជាតិ ត្រូវបានជាប់ជម្រើសជាតិ ដើម្បីត្រៀមខ្លួនប្រកួតលើឆាកអន្តរជាតិដូចជាកីឡាស៊ីហ្គេមជាដើម។ ដូច្នេះហើយបានជាកីឡាករល្បីៗមួយចំនួនមិនមានឈ្មោះជាប់ជម្រើសជាតិ ដោយសារពួកគេមិនបានចូលរួមប្រកួតកីឡាជាតិ ដូចជា ធឿន ធារ៉ា ជាដើម៕


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង