Connect with us

កីឡា

ជើងខ្លាំងអាមេរិក Jaron Ennis កាន់កំណត់ត្រាឈ្នះ១០០% ក្នុង​អាជីព៨ឆ្នាំចុង

បានផុស

នៅ

អ្នកប្រដាល់សកលអាជីពជនជាតិអាមេរិកកីឡាករ Jaron Ennis វ័យ២៧ឆ្នាំប្រកួតប្រដាល់សកលអាជីពរយៈពេល៨ឆ្នាំមិនទាន់ស្គាល់បរាជ័យសោះ ក្រោយចាប់ផ្ដើមប្រកួតកម្រិតអាជីពទាំងពីឆ្នាំ២០១៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Jaron Ennis កើតថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៩៧ ជាអ្នកប្រដាល់អាជីពជនជាតិអាមេរិក បានគ្រងខ្សែក្រវាត់ប្រដាល់សកលអន្តរជាតិ (IBF) តាំងពីឆ្នាំ២០២៣។ ក្នុងនាមជាអ្នកប្រដាល់ស្ម័គ្រចិត្ត រូបគេបានឈ្នះមេដាយប្រាក់ និងមេដាយមាសក្នុងកម្មវិធី U.S. National Golden Gloves Championships ក្នុងឆ្នាំ២០១៤និង២០១៥។

Ennis បានបង្ហាញខ្លួនក្នុងការប្រកួតកម្រិតជាអាជីពដំបូងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ដោយបានយកឈ្នះកីឡាករ Cory Muldrew តាមរយៈការផ្តួលគូក្នុងទឹកទី១ នៅមជ្ឈមណ្ឌល Dixie ក្នុងទីក្រុង St. George រដ្ឋ Utah ។ ក្រោយឈ្នះ២០ប្រកួតជាប់គ្នាកីឡាករទទួលបានឱកាស​ប្រកួតដណ្ដើមខ្សែក្រវាត់លើដំបូង​ក្នុង​ឆ្នាំ២០១៨។ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ WBC–USNBC Silver welterweight រូប​គេ​បន្ដធ្វើបានល្អដោយយកឈ្នះកីឡាករ Armando Alvarez ក្រោយចំណាយពេល៣ទឹកប៉ុណ្ណោះ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ កីឡាករ Jaron Ennis បានបន្ដឈ្នះខ្សែក្រវាត់ IBO ដែលជាខ្សែក្រវាត់ទី២ ក្រោយយកឈ្នះកីឡាករ Chris van Heerden ក្នុងទឹកទី១ប៉ុណ្ណោះ ប៉ុន្ដែក្នុងការប្រកួតនោះមិនបានប្រកាសលទ្ធផលគេផ្លូវការទេ។ ៣ឆ្នាំ​ក្រោយ​មក Jaron Ennis បានឈ្នះខ្សែក្រវាត់ IBF ជាខ្សែក្រវាត់ទី៣ ក្រោយឈ្នះ​ពិន្ទុកីឡាករ Karen Chukhadzhian ​ក្នុង​ការ​ប្រកួត​១២ទឹកពេញ។

គិតត្រឹមឆ្នាំ២០២៤ អ្នកប្រដាល់សកលអាមេរិក Jaron Ennis កំពុងកាន់កាប់កំណត់ត្រាឈ្នះ១០០% ក្រោយប្រកួត៣៣ លើកឈ្នះ៣២ (មិនប្រកាសលទ្ធផល១លើក) ហើយផ្ដួលដៃគូឲ្យបោះបង់ការប្រកួតចំនួន២៩លើក៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម