Connect with us

កីឡា

ឡុង សុវណ្ណឌឿន ប្រាប់ថា រីក​រាយ​ប៉ះ​ ព្រុំ សំណាង វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ថ្ងៃនេះ

បានផុស

នៅ

កីឡាករ​ប្រដាល់​គុន​ខ្មែរ ឡុង សុវណ្ឌឌឿន ត្រូវ​ប៉ះ​​ជើង​ខ្លាំង ព្រុំ សំណាង វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ទម្ងន់​៨១​គីឡូក្រាម ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ ឆ្នាំ​២០២៤ ដើម្បី​ស្វែង​រក​ឱកាស​ឡើងទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​បទ​សម្ភាស​ជា​មួយ​សារព័ត៌មាន​«កម្ពុជា​ថ្មី» នៅ​ពេល​រង់ចាំ​លើក​ដៃ​ ក្រោយ​ដឹង​ថា ដៃ​គូ​បាន​បោះ​បង់​ចោល​ការ​ប្រកួត ឡុង សុវណ្ណឌឿន បាន​និយាយ​ថា រូប​គេ​សប្បាយ​រីក​រាយ​ណាស់​ដែលបាន​ជួប​​ ព្រុំ សំណាង​ ជា​ថ្មី។ ​ទោះ​បី​ជា​លទ្ធផល​ឈ្នះ ឬ​ចាញ់ ក៏​លោក​សប្បាយ​រីក​រាយ​ក្នុង​ការ​ប្រកួត ពី​ព្រោះ​ក្នុង​នាម​ជា​កីឡាករ​ត្រូវ​ចូល​រួម​ប្រកួត និង​បំពេញ​កាតព្វកិច្ច​​​ក្នុង​ការ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ជាតិ។

ឡុង សុវណ្ណឌឿន បាន​ប្រាប់​ថា​ លោក​បាន​ជួប​ ព្រុំ សំណាង ៣​លើក​ហើយ ប៉ុន្តែ​មិន​ដែល​ឈ្នះ​​ឡើយ។ សម្រាប់​ការ​​ជួប​គ្នា​លើក​នេះ​គួរ​ឲ្យ​ស្តាយ​ណាស់​ដែល​មិន​បាន​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ កីឡាករ​ណា​ឈ្នះ​នឹង​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​កីឡាករ​ណា​ចាញ់​ទទួល​បាន​ត្រឹម​មេដាយ​សំរិទ្ធ។

នៅ​ពេល​សួរ​ថា តើ​អ្វី​ជា​ចំណុច​ខ្លាំង​របស់ ព្រុំ សំណាង? ឡុង សុវណ្ណឌឿន បាន​ឆ្លើយ​ថា ព្រុំ សំណាង មាន​​កាយ​សម្បទា​ធំ​ខ្ពស់ ​ដៃ​ជើង​វែង​ ដូច្នេះ​ពិបាក​វ៉ៃ​ឲ្យ​ត្រូវ​គាត់​ណាស់។ ម្យ៉ាង​វិញ​ទៀត ថ្វី​បើ​អាយុ​ប្រហាក់​ប្រហែល​គ្នា​មែន ប៉ុន្តែ​ដៃ​គូ​ម្នាក់​នេះ​នៅ​រក្សាភាព​ខ្លាំង រឹង​មាំ និង​ស៊ូ​ធន់​បាន​ល្អ ពី​ព្រោះ​​គាត់​តែង​តែ​បាន​ប្រកួត​កម្រិត​ខ្ពស់​រហូត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ដែល​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​កីឡាករ​ល្បី​លំដាប់​ជួរ​មុខ។

ការ​ប្រកួត​វគ្គ​ជម្រុះ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឡុង សុវណ្ណឌឿន ទទួល​បាន​ជ័យជម្នះ​ដោយ​ស្វ័យ​ប្រវត្តិ បន្ទាប់​ពី​ដៃ​គូកីឡាករ ទូន វិទូ បាន​បោះ​បង់​ចោល​ការ​ប្រកួត។ ជា​មួយ​គ្នា​នេះ ព្រុំ សំណាង បាន​យក​ឈ្នះ​កីឡាករ កួយ រាជ ក្នុង​ទឹក​ទី​១ ដូច្នេះ​អ្នក​ទាំង​ពីរ​ត្រូវ​ជួប​គ្នា​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម