Connect with us

កីឡា

ជ័យលាភី​មេដាយ​មាស កីឡា​ឃីក​បុក​ស៊ីង​ទាំង​១០​វិញ្ញាសា​ក្នុង​កីឡា​ជាតិ​២០២៤

បានផុស

នៅ

ការ​ប្រកួត​កីឡា​ឃីក​បុក​ស៊ីង ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ លើក​ទី​២ បាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​តាំង​ពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នៅ​ស្តាត​ចាស់។ ខាង​ក្រោម​ជា​ម្ចាស់​មេដាយ​មាស​ទាំង​១០​វិញ្ញាសា ខណៈ​កីឡាករ កីឡាការិនី​​ចាញ់​ទទួល​បាន​មេដាយ​ប្រាក់។

  • វិញ្ញាសា Full Contact បុរស ទម្ងន់​៤៨​គីឡូក្រាម៖ កីឡាករ ជា ចំរើន (ព្រឿង សុចឹត) ជា​ម្ចាស់​មេដាយ​មាស បន្ទាប់​ពីឈ្នះ​កីឡាករ សុ រមណី ក្នុង​ទឹក​ទី​២។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • វិញ្ញាសា Low Contact បុរស ទម្ងន់​ ៥១គីឡូក្រាម៖ កីឡាករ ភឿង សុវណ្ណស៊ីង (ពេជ្រ សិង្ហៈ) ជា​ម្ចាស់​មេដាយ​មាស បន្ទាប់​ពី​ឈ្នះកីឡាករ ឈាន ឈិ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។
  • វិញ្ញាសា Full Contact នារី​ ទម្ងន់​៤៨​គីឡូក្រាម៖ កីឡាការិនី ឆា​ ចាន់ដេង ជា​ម្ចាស់​មេដាយមាស បន្ទាប់​ពី​យក​ឈ្នះ​កីឡាការិនី សាក់ រតនា ដោយ​ពិន្ទុ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។
  • វិញ្ញាសា K1 Style បុរស ទម្ងន់៥៤គីឡូក្រាម៖ កីឡាករ ទាំ រមលី ​ជា​ម្ចាស់​មេដាយ​មាស បន្ទាប់​ពី​យក​ឈ្នះ​កីឡាករ ប៉យ ព្រិន (រិទ្ធ ទេវតា) ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។
  • វិញ្ញាសា Foll Contact បុរស ទម្ងន់​៥៧​គីឡូក្រាម៖ កីឡាករ វ៉ន គឹមចេង (ឃន សុម៉ាលី) ជា​ម្ចាស់​មេដាយ​មាស បន្ទាប់​ពី​យក​ឈ្នះ​កីឡាករ ផេង សុបញ្ញា (គោរមៈ ច័ន្ទរាជ) ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។
  • វិញ្ញាសា K-1 Style នារី​ ទម្ងន់​៥២​គីឡូក្រាម៖ កីឡាការិនី ធន់ ស្រីពេញ ជា​ម្ចាស់​មេដាយ​មាស បន្ទាប់​ពី​ឈ្នះ​កីឡាការិនី ជា ណាវី វគ្គ​ផ្តាច់​ព្រ័ត្រ។
  • វិញ្ញាសា Low Kick បុរស ទម្ងន់​៦០​គីឡូក្រាម៖ កីឡាករ ញនញ៉ាត់ សុខា (លី សុខា) ជា​ម្ចាស់​មេដាយ​មាស បន្ទាប់​ពី​យក​ឈ្នះ​កីឡាករ​ ភ័ណ្ឌ ចន្ធី (ខាំ កូន​ខ្លា) ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។
  • វិញ្ញាសា Full Contact បុរស ទម្ងន់​៦៧​គីឡូក្រាម៖ កីឡាករ ប៉ោ ភារិទ្ធ (យ៉េន ឌីណា) ជា​ម្ចាស់​មេដាយ​មាស បន្ទាប់​ពីយក​ឈ្នះ​កីឡាករ​ សែម ណាង (ឡុង សំណាង) ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។
  • វិញ្ញាសា Low Kick បុរស​ ទម្ងន់៧៥​គីឡូក្រាម​៖ កីឡាករ នី សុភី (ឡុង សុភី) ជា​ម្ចាស់​មេដាយ​មាស បន្ទាប់​ពី​យក​ឈ្នះកីឡាករ​​ ឆេង លាង ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។
  • វិញ្ញាសា K1 Style បុរស ទម្ងន់៦៣.៥​គីឡូក្រាម៖ កីឡាករ សាន រ៉ាគីម ​​ជា​ម្ចាស់​មេដាយ​មាស បន្ទាប់​ពី​ដៃ​គូ ទូត វីដេវីត បាន​បោះ​បង់​ចោល​ការ​ប្រកួត ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៨ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ៨ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

Sokha Hotels

ព័ត៌មានពេញនិយម