Connect with us

កីឡា

ពេជ្រ សម្បត្តិ ប៉ះ កាន់ ម៉េងហុង ដណ្តើម​មេដាយ​មាស កីឡា​ជាតិ​ថ្ងៃនេះ

បានផុស

នៅ

ជំនួប​ដណ្តើម​មេដាយ​មាស កីឡា​ជាតិ​ រវាង​ជើង​ខ្លាំង ពេជ្រ សម្បត្តិ និង កាន់ ម៉េងហុង សម្រាប់​គុន​ខ្មែរ​ទម្ងន់​៦០​គីឡូក្រាម​បាន​ក្លាយ​ជាគូ​ដែល​​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​បំផុត​នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២៤ នៅ​ស្តាត​ចាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ពេល​ជើង​ខ្លាំង​ទាំង​ពីរ​ឡើង​ជួប​គ្នា​វគ្គ​ផ្តាច់​ព្រ័ត្រ អ្នក​ទាំង​ពីរ​ធ្វើ​បាន​ល្អ​ដូច​គ្នា​ក្នុង​ជម្រុះ។ ពេជ្រ សម្បត្តិ បាន​យក​ឈ្នះ​ពិន្ទុ គង់ ហូវ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ កាន់ ម៉េងហុង បាន​យក​ឈ្នះ​​កីឡាករ យាន ចាវ ក្នុង​ទឹក​ទី​២​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែរ។

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កីឡាករ​ទាំង​ពីរ​មិន​បាន​ចំណាយ​កម្លាំង​ឡើយ​ដោយ​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្តិ បន្ទាប់​ពី​ដៃ​គូ​បាន​បោះ​បង់​ចោល​ការ​ប្រកួត​រៀង​ៗ​ខ្លួន។ ក្នុង​នោះ​​កីឡាករ សិទ្ធ រ៉ាថេន ​ដៃ​គូ​របស់ ពេជ្រ សម្បត្តិ បាន​​បោះ​បង់​ចោល​ការ​ប្រកួត ហើយ​កីឡាករ ភក្តី ដាលីន ​ដៃ​គូ​របស់ កាន់ ម៉េងហុង បាន​បោះ​បង់​ចោល​ការ​ប្រកួត​ដែរ។

ជំនួប​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​មេដាយ​មាស​ត្រូវ​បាន​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត។ ពេជ្រ សម្បត្តិ ជា​កីឡាករ​​ប្រើ​កម្លាំង​ស៊ុហ្វ​ខ្លាំង​ក្នុង​ការ​ប្រកួត ហើយ​កណ្តាប់ដៃ​គឺ​ជា​អាវុធ​ពិឃាត​របស់​ខ្លួន។ ចំណែក កាន់ ម៉េងហុង ជា​កីឡាករ​ប្រើ​ក្បាច់​ និង​បច្ចេកទេស ​ហើយ​អាវុធ​ប្រើ​បាន​ទាំង​ព្រម​គឺ​កណ្តាប់​ដៃ ទាត់ និង​ជង្គង់។ នេះ​ក៏​ជា​ឱកាស​សម្រាប់ កាន់ ម៉េងហុង សាង​កេរ្តិ៍​ឈ្មោះ​បន្ថែម​ទៀត​ នៅ​ពេល​ជួប​ជើង​ខ្លាំង​ដែល​អ្នក​គាំទ្រ​ប្រាថ្នា​ចង់​ជួប។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​គាំទ្រ​​ទំនង​ជា​ជឿ​ជាក់​លើ​ ពេជ្រ សម្បត្តិ​ ច្រើន​ជាង ពី​ព្រោះ​រូប​គេ​ជា​កីឡាករ​លំដាប់​កំពូល​សម្រាប់​ទម្ងន់​៦០​គីឡូក្រាម និង​ជា​កីឡាករ​មិន​ងាយ​បាក់​ស្រុត​ឡើយ។

ចាំ​មើល​ថា​តើ អ្នក​លេង​កម្លាំង​បាយ ប៉ះ​អ្នក​លេង​ក្បាច់​ នរណា​ជា​ម្ចាស់​មេដាយ​មាស​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី​៤ ឆ្នាំ​២០២៤​នេះ។

នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ក៏​មាន​កីឡាករ កីឡាការិនី​គុន​ខ្មែរ​ល្បី​ៗ​ជា​ច្រើន​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ។ សូមកុំ​ភ្លេច​ចូល​រួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​នៅ​ស្តាត​ចាស់​ចាប់​ពី​វេលា​ម៉ោង​២​រសៀល​តទៅ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម