កីឡា
លោក Conor Nester ដឹកនាំបឹងកេត ប៉ះ ក្រុមចាស់របស់លោកម៉ោង៧យប់នេះ
លោក Conor Nester ត្រូវដឹកនាំក្លិបបឹងកេតតទល់នឹងក្រុមចាស់របស់លោកគឺ ព្រះខ័នរាជស្វាយរៀង វេលាម៉ោង៧យប់ ថ្ងៃទី៦ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ការប្រកួតបង្ក្រប់សប្តាហ៍ទី៦ ខេមបូឌានព្រីមៀរលីគរដូវកាល២០២៤-២៥។

នេះជាលើកដំបូងហើយដែលលោក Conor Nester ដឹកនាំបឹងកេតតទល់ជាមួយ ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីលោកបានវិលត្រឡប់មកទឹកដីកម្ពុជាវិញ ប៉ុន្តែលោកបានដឹកនាំបឹងកេតជាច្រើនប្រកួតហើយ។ ៤ប្រកួតក្រោមការដឹកនាំរបស់លោកគឺស្មើអង្គរថាយហ្គឺរ ០-០, ឈ្នះ ទីហ្វី អាមី ៥-២, ស្មើ អាយអេសអាយ ដង្កោសែនជ័យ ៤-៤ និងចុងក្រោយចាញ់ វិសាខា ០-១។

បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង មាន១៥ពិន្ទុ ឈរលេខ៥ បន្ទាប់ពីឆ្លងកាត់៧ប្រកួតគឺឈ្នះ៥ និងចាញ់២ ខណៈបឹងកេត មាន១៤ពិន្ទុ ឈរលេខ៦ បន្ទាប់ពីឆ្លងកាត់៩ប្រកួតគឺឈ្នះ៤ ស្មើ២ និងចាញ់៣ ដូច្នេះនេះជាការប្រកួតលើកទី៨ របស់ព្រះខ័នរាជស្វាយរៀង ប៉ុន្តែជាការប្រកួតលើកទី១០ របស់បឹងកេត។
ក្រុមទាំងពីរមានប្រវត្តិជួបគ្នា១២លើកក្នុងនោះ ព្រះខ័នរាជស្វាយរៀង ឈ្នះ៥លើក បឹងកេត ឈ្នះ៣លើក និងស្មើគ្នា៤លើក។

សូមបញ្ជាក់ថា លោក Conor Nester បានចាកចេញពីព្រះខ័នរាជស្វាយរៀង កាលពីដើមរដូវកាលមុនជំនួសដោយលោក Josep Muñoz ដែលបានជួយក្លិបនៅខេត្តស្វាយរៀងបានឈ្នះជើង២ក្នុង១រដូវកាលគឺ ខេមបូឌានព្រីមៀរលីគ និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ