កីឡា
គួន ម៉ុម ប្រាប់ថា អត់ពី សួន ចាន់ណារ៉ូ ធ្វើឲ្យការលេងដូចក្តាមដាក់ក្នុងចង្អេ
កីឡាករបាល់ទះដ៏ឆ្នើម គួន ម៉ុម បានមើលឃើញពីទម្រង់លេងរបស់ក្រុមបាល់ទះខេត្តព្រៃវែង ដែលជាកីឡាករមកពីក្លិបបាល់ទះវិសាខាគ្មានទម្រង់លេងច្បាស់លាស់ទេ បន្ទាប់ពីអ្នកប៉ះសេ សួន ចាន់ណារ៉ូ បានចូលនិវត្តន៍។

ក្រុមខេត្តព្រៃវែងដែលមានកីឡាករឆ្នើមៗដូចជា គួន ម៉ុម, ផល រតនៈ, ពិន សារ៉ុន, សេង គីមហាប់ និង មួន និមល ជាដើមដែលសុទ្ធជាសមាជិកក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមរាជធានីភ្នំពេញយ៉ាងតឹងតែងបំផុតដើម្បីក្លាយជាមេដាយមាស កីឡាជាតិ ឆ្នាំ២០២៤។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមរាជធានីភ្នំពេញបានយកឈ្នះនៅសិតទី១ និងសិតទី៤ ខណៈក្រុមខេត្តព្រៃវែងបានយកឈ្នះនៅសិតទី២, ទី៣ និងទី៥។ យ៉ាងណា នៅសិតទី៥ដែលមានតែ១៥ពិន្ទុ ក្រុមរាជធានីភ្នំពេញបានឈានដល់ពិន្ទុជ័យជម្នះ (Set Point) មុន ប៉ុន្តែបែរជាវាយចេញក្រៅបន្ទាត់ ដែលបានផ្តល់ឱកាសឲ្យ ព្រៃវែង បានតាមស្មើ ១៥-១៥ មុនពេលវាយយកបានពិន្ទុជ័យជម្នះដើម្បីឈ្នះមេដាយមាស។

ក្រោយចប់ការប្រកួត គួន ម៉ុម បានប្រាប់ថា ៖«ការលេងរបស់ក្រុមយើងរញីរញៃ អត់មានទម្រង់ច្បាស់លាស់ ដូចចាប់ក្តាមដាក់ចង្អេ មិនដឹងថានរណាជាអ្នកប៉ះសេ ពីព្រោះតាំងពី សួន ចាន់ណារ៉ូ ចូលនិវត្តន៍ យើងអត់មានអ្នកប៉ះសេជំនួសបានទេ។ យើងបានយកគ្រូជំនួយម្នាក់ឲ្យលេងជាអ្នកប៉ះសេ»។
គួន ម៉ុម បានចាត់ទុកក្លិបបាល់ទះវិសាខានឹងជួបការលំបាកខ្លាំង នៅពេលលេងពានរង្វាន់ធំៗទាំងថ្នាក់ជាតិ និងអន្តរជាតិ បន្ទាប់ពីអត់អ្នកប៉ះសេដែលអាចលេងជំនួស សួន ចាន់ណារ៉ូ បាន។

ក្លិបបាល់ទះវិសាខានឹងប្រើប្រាស់កីឡាករកម្រិត A របស់ខ្លួន២នាក់ និងកីឡាករបរទេស១នាក់ប៉ុណ្ណោះសម្រាប់ការចូលរួមប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង នាខែធ្នូ ខាងមុខនេះ បន្ទាប់ពីសហព័ន្ធបានកំណត់ឲ្យមួយក្រុមមានកីឡាករលំដាប់A ២នាក់ និងកីឡាករបរទេស១នាក់។ ក្រៅពីនោះគឺប្រើប្រាស់កីឡាករកម្រិតយុវជន និងកីឡាករកម្រិត B ខណៈកីឡាករកម្រិត A នៅក្នុងប្រទេសកម្ពុជាមានប្រមាណ២៧នាក់ប៉ុណ្ណោះដែលសហព័ន្ធកីឡាបាល់ទះកម្ពុជាបានកំណត់៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ