កីឡា
Llorente យកពេលព្យាបាលរបួសទៅជួយជនរងគ្រោះនៅទីក្រុង Valencia
កីឡាករ Marcos Llorente របស់ក្លិប Atlético de Madrid បានធ្វើដំណើទៅទីក្រុង Valencia ដើម្បីជួយអ្នករងពីផលប៉ះពាល់ដោយព្យុះ DANA ។

ខ្សែបម្រើ Marcos Llorente បានធ្វើជាគំរូសង្គមក្នុងការរួមគ្នាក្នុងការងារមនុស្សធម៍ដើម្បីជួយជនរងគ្រោះដែលរងផលប៉ះពាល់ដោយព្យុះ DANA ទោះបីជាកំពុងសម្រាកព្យាបាលរបួសសាច់ដុំ។ ការអនុញ្ញាតពីក្លិប Atlético Madrid បានសម្រួលដល់ Llorente ឆ្លៀតឱកាសទៅធ្វើរឿងមានប្រយោជន៍ដល់សង្គម។
រូបគេបានបបួលលោកឪពុកនិងមិត្តភ័ក្តិរបស់ខ្លួន ធ្វើដំណើរដោយរថយន្ត២គ្រឿង ជាមួយនឹងម៉ាស៊ីនសម្អាតធូលីជិត៤០០គ្រឿង ដែលក្នុងម៉ាសុីនបោកគក់នីមួយៗមានតម្លៃប្រហែល៤៦០ដុល្លារ ដើម្បីធ្វើដំណើរទៅកាន់ជុំវិញតំបន់ Mestalla ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កីឡាករ Llorente បានលើកឡើងថា ៖«ក្លិបបានអនុញ្ញាតឲ្យពួកយើងទៅ ដូច្នេះនៅព្រឹកនេះនៅម៉ោង៥ យើងបានចាកចេញជាមួយរថយន្ថ២គ្រឿង ដោយមានម៉ាសុីនសម្អាតធូលីម៉ាក់ Kärchers»។
កាយវិការរបស់ Marcos Llorente ត្រូវបានប្រជាជនក្នុងទីក្រុង Valencia កោតសរសើរយ៉ាងខ្លាំង ហើយបានសម្តែងការដឹងគុណចំពោះវត្តមានរបស់គេនិងបង្ហាញការគាំទ្ររបស់ដល់ខ្សែបម្រើរូបនេះយ៉ាងខ្លាំង៕
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ