កីឡា
ក្រុមបាល់បោះនារីខេត្តកណ្តាលជាខេត្តមួយគត់ បានឈ្នះមេដាយក្នុងកីឡាជាតិ
ការប្រកួតកីឡាបាល់បោះបានបញ្ចប់ហើយនៅក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ដោយបានរកឃើញជ័យលាភីមេដាយទាំង៣វិញ្ញាសាហើយ។

ក្រុមកីឡាការិនីបាល់បោះខេត្តកណ្តាលបានក្លាយជាក្រុមមកពីខេត្តតែមួយគត់ទទួលបានមេដាយ។ ក្រៅពីនេះសុទ្ធតែក្រុមនៅរាជធានីភ្នំពេញបានក្រសោបយកមេដាយមាស ប្រាក់ និងសំរិទ្ធ។

វិញ្ញាសាបាល់បោះបុរស៣នាក់ទល់៣នាក់ ក្រុមបាល់បោះមកពីក្រសួងក្រសួងការពារជាតិ បានឈ្នះមេដាយមាស ក្រុមបាល់បោះក្រសួងមហាផ្ទៃ បានមេដាយប្រាក់ និង ក្រុមបាល់បោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានមេដាយសំរិទ្ធ។

វិញ្ញាសាបាល់បោះបុរស៥នាក់ទល់៥នាក់ ក្រុមបាល់បោះក្រសួងការពារជាតិ បានឈ្នះមេដាយមាសទៀត ខណៈក្រុមបាល់បោះក្រសួងមហាផ្ទៃ ក៏បន្តឈ្នះមេដាយប្រាក់ និងក្រុមបាល់បោះរាជធានីភ្នំពេញ ទទួលបានមេដាយសំរិទ្ធ។

ដោយឡែក វិញ្ញាសាបាល់បោះនារី៥ទល់៥នាក់ ក្រុមក្រសួងមហាផ្ទៃបានឈ្នះមមេដាយមាស ក្រុមបាល់បោះក្រសួងការពារជាតិ បានមេដាយប្រាក់ និងមេដាយសំរិទ្ធ បានធ្លាក់ទៅក្រុមបាល់បោះខេត្តកណ្តាល ដែលបានក្លាយជាខេត្តមួយគត់មានឈ្មោះឡើងទទួលមេដាយ។

ការប្រកួតបានបិទបញ្ចប់កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមាន អ៊ុក សិទ្ធជាតិ អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា។
វិញ្ញាសាបុរស ៣ទល់៣
- មេដាយមាស៖ ក្រសួងការពារជាតិ
- មេដាយប្រាក់៖ ក្រសួងមហាផ្ទៃ
- មេដាយសំរិទ្ធ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

វិញ្ញាសាបុរស ៥ទល់៥
- មេដាយមាស៖ ក្រសួងការពារជាតិ
- មេដាយប្រាក់៖ ក្រសួងមហាផ្ទៃ
- មេដាយសំរិទ្ធ៖ រាជធានីភ្នំពេញ
វិញ្ញាសានារី ៥ទល់៥
- មេដាយមាស៖ ក្រសួងមហាផ្ទៃ
- មេដាយប្រាក់៖ ក្រសួងការពារជាតិ
- មេដាយសំរិទ្ធ៖ ខេត្តកណ្តាល
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី