Connect with us

កីឡា

កីឡារិនី​ខ្មែរ-កាណាដា ឈីវ សាលីណា ត្រៀម​ជួយ​កម្ពុជាជាថ្មីចុងខែនេះ

បានផុស

នៅ

កីឡាការិនី​បាល់ទាត់​ខ្មែរ-កាណាដា ឈីវ សាលីណា ត្រូវ​បាន​កោះ​ហៅ​ចូល​ធ្វើ​តេស្ត​ក្នុង​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​សា​ថ្មី បន្ទាប់​ពី​នាង​បាន​ចាក​ចេញ​ពី​ប្រទេសកម្ពុជា ​ក្រោយ​ចប់​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​កោះ​ហៅ​ចូល​រួម​ធ្វើ​តេស្ត​ជា​ថ្មី​នេះ​ដើម្បី​​ជ្រើស​រើស​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឡាវសម្រាប់​ការ​ប្រកួត​ជើង​ឯក​នារី​​អាស៊ាន AFF Women’s Cup ពី​ថ្ងៃ​ទី២៣ ដល់​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤​។

ក្រុម​នារី​កម្ពុជា​ស្ថិត​នៅ​ពូលដ៏​លំបាក​គឺ​ B ជា​មួយ ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ខណៈ​ពូល A ហាក់​ស្រួល​បន្តិច​ដោយ​មាន​ម្ចាស់​ផ្ទះ​ឡាវ សិង្ហបុរី និង ទីម័រ​ខាង​កើត។ ​ការ​ប្រកួត​សន្សំពិន្ទុ​នេះ ជរើស​រើស​យក​ក្រុម​លេខ​១ និង​លេខ​២ ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដើម្បី​ជ្រើស​រើស​យក​ក្រុម​លំដាប់​កំពូល​៣​ឡើង​ទៅ​កម្រិត​ទី១ AFF Women’s Championship ដែល​មាន​ក្រុម​ខ្លាំង​ហ្វីលីពីន ថៃ និង​ វៀតណាម។

និយាយ​ពី​កីឡាការិនី​​​ខ្មែរ-កាណាដា ឈីវ សាលីណា ជា​កម្លាំង​ដ៏​សំខាន់ម្នាក់​​បាន​ជួយ​ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ កាល​ណោះ ក្រុម​នារី​កម្ពុជា ឈ្នះ​ឡាវ ២-០, ឈ្នះ​សិង្ហបុរី ១-០ និង​ចាញ់​ថៃ ០-៣។ យ៉ាង​ណា នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រុម​នារីកម្ពុជា​បាន​ចាញ់​វៀតណាម ០-៤។

ក្រោយ​ចប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ឈីវ សាលីណា បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កាណាដា​វិញ​ដោយ​បាន​ចូល​រួម​ជា​មួយ​ក្រុម CS MRO  នៅលីគ​លំដាប់​ទី​៣។ កីឡាការិនី​រូប​នេះ​ធ្លាប់​លេង​បាល់ទាត់​តាំង​ពីអាយុ​១២​ឆ្នាំ​ឲ្យ​ក្រុម​ជា​ច្រើន ប៉ុន្តែ​ជា​ក្រុម​កម្រិត​ពាក់​កណ្តាល​អាជីព៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៩ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍២១ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍២១ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍២២ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម