កីឡា
Mourinho ត្រូវសហព័ន្ធបាល់ទាត់តួកគីពិន័យក្រោយរិះគន់ក្រុមមន្ត្រី VAR
លោក Jose Mourinho គ្រូបង្វឹក្រុម Fenerbahce បានប្រើពាក្យសម្ដីមិនសមរម្យសំដៅទៅលើមន្ត្រី VAR លោក Atilla Karaoglan បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុម Trabzonspor ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃអាទិត្យមុនបានធ្វើឲ្យគ្រូបង្វឹករូបនេះរងការពិន័យពីសហព័ន្ធបាល់ទាត់តួកគី។

ទោះបីជាទទួលបានជ័យជម្នះក្នុងការប្រកួតពិតមែន ប៉ុន្តែលោក Mourinho មិនសប្បាយចិត្តទេ ដោយលើកហេតុផលថាមន្ត្រី VAR ហាក់លម្អៀងទៅក្រុម Trabzonspor។ ជាពិសេសតាមរយៈការពិន័យហើយផ្ដល់បាល់ពិន័យ១១ម៉ែត្រឲ្យក្រុមម្ចាស់ផ្ទះ។
ក្រោយបញ្ចប់ការប្រកួតលោក Jose Mourinho បាននិយាយថា ៖«ថ្ងៃនេះកីឡាករល្អប្រចាំការប្រកួតបានទៅលើមន្ត្រី VAR លោក Atilla Karaoglan។ យើងមិនបានឃើញមុខគាត់ទេ ប៉ុន្តែគាត់គឺកាត់ក្ដីដ៏ល្អក្នុងការប្រកួត។ យើងមិនចង់ជួបគាត់ទៀតទេ ព្រោះថាវាគួរឲ្យខ្ពើមណាស់។ យើងមិនចង់បានគាត់ទេ។ យើងមិនចង់បានគាត់នៅលើទីលានទេ»។

ការរិះគន់របស់លោក Mourinho បានរំលោភដល់សិទ្ធិបុគ្គល ហើយបានចោទប្រកាន់ថាការសម្រេចចិត្តរបស់មន្ត្រី VAR មានភាពលំអៀង ហើយថាលេងក្នុងកាលៈទេសៈបែបនេះវាពិតជាពិបាកណាស់។ លោក Mourinho ក៏បានបន្ថែមថា៖«យើងលេងប្រឆាំងនឹងប្រព័ន្ធបច្ចេកវិទ្យា។ ហើយការលេងទល់នឹងប្រព័ន្ធបចេ្ចកវិទ្យាគឺជារឿងពិបាកបំផុត»។
ក្រោយការលើកឡើងរបស់លោក Mourinho បានធ្វើសហព័ន្ធកីឡាបាល់ទាត់តួគី (TFF) មិនសប្បាយចិត្តទេហើយក៏ធ្វើការផាកពិន័យនិងទណ្ឌកម្មបន្ថែមទៀត បន្ទាប់ពីធ្វើឲ្យប៉ះពាល់ដល់កេរ្ដិ៍បាល់ទាត់ប្រទេសតួកគី។ កាលពីថ្ងៃព្រហស្បតិ៍សហព័ន្ធបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការថ្លែងលើលោក Mourinho ពីមិនមានសារត្មីសមជាអ្នកកីឡាទល់តែសោះ ហើយលើកហេតុផលថាការលើកឡើងរបស់គ្រូបង្វឹករូបនេះ ធ្វើឲ្យប៉ះពាល់ដល់សុចរិតភាពបាល់ទាត់ប្រទេសតួកគី។

លោក Mourinho ទទួលបានការផាកពិន័យបន្ថែមប្រហែល១៦០០ដុល្លារផងដែរ ហើយត្រូវបានហាមចូលរួមដឹកនាំក្រុមមួយប្រកួត ដោយហាមចូលបន្ទប់ផ្លាស់សំល្លៀកបំពាក់ជាពិសេសតំបន់ Touchline៕
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ