កីឡា
កីឡាករគុនខ្មែរ៣រូបឈ្នះពាន-ខ្សែក្រវាត់ នៅក្រៅប្រទេសចុងសប្តាហ៍កន្លងទៅ
កីឡាករប្រដាល់គុនខ្មែរ៣រូបទទួលបានពានរង្វាន់-ខ្សែក្រវាត់សម្រាប់ការប្រកួតនៅក្រៅប្រទេសកាលពីថ្ងៃសៅរ៍ និងអាទិត្យកន្លងទៅនេះដែលបានក្លាយសមិទ្ធផលថ្មីមួយទៀតសម្រាប់កីឡាគុនខ្មែរលើឆាកអន្តរជាតិ។

កីឡាករ សៀហ៊ៃ ដែលជាអ្នកប្រដាល់វ័យក្មេងកំពុងបង្ហាត់ប្រដាល់គុនខ្មែរនៅប្រទេសបារាំង បានឈ្នះពានរង្វាន់មួយ បន្ទាប់ពីបានយកឈ្នះកីឡាករអេស្ប៉ាញ ក្នុងកម្មវិធី LGB Fight Night កាលពីថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំង។

នៅថ្ងៃសៅរ៍ ខែឆ្នាំដដែល អ្នកលេងគុនខ្មែរ សូត្រ ខេវិន បានផ្តួលកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី Hakim នៅក្នុងទឹកទី១តាមរយៈផ្លែកែងដ៏គ្រោះថ្នាក់ដើម្បីទទួលបានខ្សែក្រវាត់ Super Muay នៅប្រទេសម៉ាឡេស៊ី។

នៅយប់ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា នៅកម្មវិធីដដែលនេះ រិទ្ធ ភូលូ ក៏មិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយដោយរូបគេបានយកកឈ្នះកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី Abe Long ដោយពិន្ទុដើម្បីគ្រងខ្សែក្រវាត់ Super Muay។

ការប្រកួតរវាងកីឡាករ រិទ្ធ ភូលូ និង កីឡាករម៉ាឡេស៊ី ត្រូវបានអ្នកគាំទ្រមើលឃើញពីសុក្រិតភាពរបស់ចៅក្រមដាក់ពិន្ទុដោយមិនលំអៀងទៅលើកីឡាករម្ចាស់ផ្ទះ។ ការប្រកួតនេះកីឡាករកម្ពុជាមានប្រៀបតាមរយៈការចូល និងវ៉ៃត្រូវគោលដៅច្រើន ដូច្នេះហើយទើបបានចៅក្រមផ្តល់ពិន្ទុឲ្យឈ្នះ។

តាមការឲ្យដឹងពីលោក ស្រ៊ឺ ស្រេង (សំណព្វ) ថា លោកគ្រោងសហការជាមួយភាគីម៉ាឡេស៊ីដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតដែលមានឈ្មោះ«Super Kun Khmer»ទាំងនៅប្រទេសម៉ាឡេស៊ី និងនៅកម្ពុជា ប៉ុន្តែត្រូវការស្វែងរកដៃគូឧបត្ថម្ភជាមុនសិន៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ