Connect with us

កីឡា

Bolkiah ជាកីឡាករបាល់ទាត់មានទ្រព្យសម្បត្តិច្រើនជាងគេបំផុត​លើលោក

បានផុស

នៅ

គិតត្រឹម​ចុង​ឆ្នាំ២០២៤ ខ្សែបម្រើប្រយុទ្ធសញ្ជាតិព្រុយណេ Faiq Bolkiah នៅតែលេខ១ក្នុងនាមជាកីឡាករបាល់ទាត់មានទ្រព្យសម្បត្តិបំផុតលើពិភពលោក ដោយឈរលើកំពូលកីឡាករ Cristiano Ronaldo និង Lionel Messi។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែបម្រើប្រយុទ្ធ Faiq Bolkiah ជាប់ឈ្មោះជាកីឡាករបាល់ទាត់មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោកនាពេលបច្ចប្បន្ន ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន២០ពាន់លានដុល្លារ។​ មូលហេតុដែលកីឡាករមានទ្រព្យសម្បត្តិច្រើនបែបនេះ ដោយសាររូបគេជាកូនប្រុសរបស់ព្រះអង្គម្ចាស់ Jefri Bolkiah និងជាក្មួយប្រុសរបស់ព្រះមហាក្សត្រ​ Hassanal Bolkiah ជាស្តេចស៊ុលតង់បច្ចុប្បន្ននៃប្រទេសប្រ៊ុយណេ។ បើក្រឡែកមកមើលប្រាក់ចំណូលប្រចាំសប្តាហ៍របស់កីឡាករ Faiq Bolkiah ពីបាល់ទាត់គឺរូបគេរកបានត្រឹមតែ១,០០០ដុល្លារប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ក្មួយស្ដេចព្រុយណេអង្គនេះ មិនបានខ្វល់ពីទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ទ្រង់ទេ ហើយធ្លាប់មានបន្ទូលថា៖«ខ្ញុំគ្រាន់តែចង់ដើរតាមសុបិន ចង់ក្លាយជាកីឡាករបាល់ទាត់អាជីព។ ខ្ញុំ​លេង​បាល់​តាំងពី​ក្នុងវ័យកុមារភាព ខ្ញុំ​តែង​តែ​រីករាយ​នឹង​ការ​ចេញ​ទៅ​លើ​ស្មៅ​ជាមួយ​នឹង​បាល់​នៅ​ជើង​របស់​ខ្ញុំ។ ឪពុកម្តាយរបស់ខ្ញុំគាំទ្រ និងជំរុញឲ្យសុបិនរបស់ខ្ញុំក្លាយជាការពិត»។

ក្រឡែកមកដំណើរជីវិតបាល់ទាត់របស់កីឡាករ Faiq Bolkiah ពោលគឺក្នុងឆ្នាំ២០០៩ បានចូលរួមក្នុងថ្នាលយុវជនរបស់ក្លិប A.F.C. Newbury។ បន្ទាប់មក រូប​គេ​បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល១ឆ្នាំជាមួយក្រុម Southampton Academy។ ឆ្នាំ២០១៤ Bolkiah បានចុះកិច្ចសន្យាយុវជនរយៈពេល២ឆ្នាំជាមួយក្រុម Chelsea ក្នុងក្របខណ្ឌ Premier League បន្ទាប់រូបគេក៏ចូលរួមហ្វឹកហាត់ជាមួយ Reading និង Arsenal ក្នុងរយៈពេលខ្លីផងដែរ។

កំឡុង​នៅជាមួយ Arsenal រូបគេបានប្រកួតក្នុងពានរង្វាន់ Lion City Cup ឆ្នាំ២០១៣ ទល់នឹង Corinthians, Eintracht Frankfurt, PSV និងជម្រើសយុវជនសិង្ហបុរី ហើយពេលនោះរូបគេរកបានមួយគ្រាប់ផងដែរ ក្នុងជ័យជម្នះ ២-១ លើក្រុមមកពីសិង្ហបុរី។ ក្រោយផុតកិច្ចសន្យាជាមួយក្រុម Chelsea កីឡាករ Faiq Bolkiah បានចុះហត្ថលេខាជាមួយក្លិប Leicester City លើកិច្ចសន្យាអាជីពរយៈពេល៣ឆ្នាំ កាលពីខែមីនា ឆ្នាំ២០១៦។ ឆ្នាំ២០២១ កីឡាករបានផ្លាស់មកចូលរួមលេងបាល់ទាត់ក្នុងប្រទេសថៃជាមួយក្លិប Chonburi FC ហើយនៅឆ្នាំ២០២៣ រូបគេបានផ្លាស់ទៅចូលរួមជាមួយក្លិប Ratchaburi FC ហើយកំពុងបន្ថអាជីពជាមួយក្លិបលេងនៅលីគកំពូលថៃមួយនេះដល់ពេលបច្ចុប្បន្ន៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម