Connect with us

កីឡា

មូលហេតុ​ការប្រកួត Besiktas និង​ Maccabi Tel-Aviv លេងនៅទឹកដីកណ្ដាល

បានផុស

នៅ

ការប្រកួតពានរង្វាន់ Europa League រវាងក្លិបតួកគី Besiktas ជាមួយក្លិប Maccabi Tel-Aviv របស់ប្រទេសអុីស្រាអែល នៅថ្ងៃទី២៩ ខែវិច្ឆិកា នឹងត្រូវលេងនៅក្នុងប្រទេសហុងគ្រី ជាទឹកដីកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ​ក្រុមទាំង២ត្រូវលេងនៅទឹកដីកណ្ដាលបែបនេះ ដោយសារ​អំពើហិង្សានៅទីក្រុង Amsterdam កាលពីសប្តាហ៍មុន នៅពេល​ក្រុម Maccabi Tel Aviv លេងជាមួយក្រុម Ajax ក្នុងក្របខ័ណ្ឌ Europa League។ ក្នុងនោះមន្ត្រីអុីស្រាអែលបាននិយាយថា ពលរដ្ឋ១០នាក់បានរងរបួស​ក្នុងការវាយប្រហារ បន្ទាប់ពីការប្រកួតនោះ។ ចំពោះអ្នកប្រព្រឹត្តគឺជាក្រុមក្មេងទំនើងអារ៉ាប់ និងក្រុមមូស្លីមក្នុងតំបន់។ ពេលនោះជនជាតិអុីស្រាអែលរាប់រយនាក់ទៀតបានប្រមូលផ្តុំគ្នានៅក្នុងសណ្ឋាគារដែលពួកគេស្នាក់នៅអស់ជាច្រើនម៉ោងដោយភ័យខ្លាច​ពី​ពួកគេអាចត្រូវបានវាយប្រហារ។ មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា កម្លាំង​សន្តិសុខ​ហូឡង់​មិន​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​ណា​ទេ។

ក្រោយកើតរឿងរ៉ាវបែបនេះ សហព័ន្ធ​កីឡា​បាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បាននិយាយកាលពីថ្ងៃចន្ទថា ការប្រកួត Europa League រវាងក្លិបតួកគី Besiktas ជាមួយក្លិប Maccabi Tel-Aviv របស់អុីស្រាអែល នៅថ្ងៃទី២៩ ខែវិច្ឆិកា នឹងត្រូវប្រកួតក្នុងទឹកដីអព្យាក្រឹតក្នុងប្រទេសហុងគ្រី។

ការប្រកួតនេះដើមឡើយនឹងត្រូវធ្វើការប្រកួតក្នុងទឹកដីក្រុម Besiktas ដែលមានមូលដ្ឋាននៅទីក្រុងអុីស្តង់ប៊ុល ប៉ុន្តែមុននេះរដ្ឋាភិបាលទួកគីបានសម្រេចចិត្តមិនធ្វើជាម្ចាស់ផ្ទះ។ ការសម្រេចចុងក្រោយគឺការប្រកួតនេះត្រូវលេងនៅកីឡដ្ឋាន Nagyerdei ក្នុងទីក្រុង Debrecen ប្រទេសហុងគ្រី ហើយការ​ប្រកួត​​បិទ​ទ្វារ​គ្មាន​អ្នក​គាំទ្រ​ចូលមើល៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម