កីឡា
គ្រុឌគុនខ្មែរ ចេញទៅផ្សព្វផ្សាយគុនខ្មែរ នៅប្រទេសក្រិកដែលជាប្រទេសដើមកំណើតកីឡាអូឡាំពិក
ដោយមានកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាអាស៊ីប្រទេសក្រិច ដែលមានការឧបត្ថម្ភជ្រោមជ្រែងពីគ្រុឌ ក្នុងការរៀបចំព្រឹត្តិការណ៍គ្រុឌគុនខ្មែរ នាំយកគុនខ្មែរព្រមជាមួយ នឹងអរិយធម៌ដ៏ចំណាស់របស់ខ្មែរ ទៅផ្សព្វផ្សាយនៅក្នុងប្រទេសដែលមានអរិយធម៌ដ៏ចំណាស់ បែបស៊ីវិល័យដូចគ្នា ក្នុងតំបន់ប៉ែកអ៊ឺរ៉ុប នោះគឺប្រទេសក្រិច ដែលជាកន្លែងកំណើតនៃប្រជាធិតេយ្យ, ទស្សនៈវិទ្យា, វិទ្យាសាស្រ្តនយោបាយ និងជាពិសេស ដើមកំណើតនៃកីឡាអូឡាំពិក។

លើកពីនេះពីគ្រុឌ នឹងធ្វើឱ្យអន្តរជាតិស្គាល់ពីក្បាច់គុនខ្មែរកាន់តែច្បាស់ សម្រាប់ការប្រកួតនេះ នឹងជួយបង្កើនកេរ្តិ៍ឈ្មោះ និងលើកតម្កើងគុនខ្មែរ ឱ្យកាន់តែល្បីល្បាញទូទាំងពិភពលោក។ គួរបញ្ជាក់ថា គ្រុឌ កំពុងតែនាំយកកីឡាករគុនខ្មែរជាច្រើនចេញទៅប្រកួតនៅក្រៅប្រទេស ដើម្បីបំផុស នឹងលើកស្ទួយវិស័យកីឡាគុនខ្មែរ ហើយគ្រុឌ នឹងធ្វើឱ្យគុនខ្មែរមានភាពលេចធ្លោនៅលើឆាកអន្តរជាតិ ដែលជាឱកាសសម្រាប់កីឡាករ ក្នុងការស្រង់បទពិសោធន៍ ហើយក៏ជាកិច្ចខិតខំរបស់ គ្រុឌ ជាមួយសហព័ន្ធប្រដាល់គុនខ្មែរ ក្នុងការអភិឌ្ឍន៍គុនខ្មែរផងដែរ។
យោង តាមប្រសាសន៍ របស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាគុនខ្មែរ ថា នេះជាកិច្ចសហប្រតិបត្តិការណ៍លើកដំបូងបង្អស់ក្នុងប្រវត្តសាស្រ្តគុនខ្មែរ ក្នុងការសហការលក្ខណៈសហព័ន្ធគុនខ្មែរ និង សហព័ន្ធកីឡាអាស៊ីប្រទេសក្រិក ក្នុងការប្រគួតក្បាច់គុនខ្មែរ (ច្បាប់គុនខ្មែរ) និងផ្សព្វផ្សាយគុនខ្មែរនៅក្រៅប្រទេស ជាពិសេសទ្វីបអ៊ឺរ៉ុប។ លោកបានបន្តទៀតថា ការផ្សព្វផ្សាយលើកនេះគឺធ្វើឲ្យប្រជាជនក្រិក ចាប់ផ្តើមស្គាល់គុនខ្មែរ និង អាចងាកមកហ្វឹកហាត់ក្បាច់គុនខ្មែររបស់យើង ហើយនេះជាទស្សនៈវិស័យចំគោលដៅដែលសហព័ន្ធកំពុងគិតគូរ និង ជុំរុញបន្ថែម ហើយយើងសង្ឃឹមថា សកម្មភាពភ្សព្វផ្សាយទាំងអស់គ្នា នឹងធ្វើឲ្យពិភពលោកស្គាល់គុនខ្មែរកាន់តែច្រើន ឈរជើងលើឆាកអត្តរជាតិ និង អាចឈានទៅដល់មានក្នុងកីឡាអូឡាំពិក នាពេលអនាគត។
គួរបញ្ជាក់ផងដែរថា ភេសជ្ជៈគ្រុឌ តែងតែជួយវិស័យគុនខ្មែរ ទាំងក្នុងប្រទេស តាមរយៈការរៀបចំប្រដាល់គ្រុឌគុនខ្មែរ , ការជ្រោមជ្រែងឧបត្ថម្ភកីឡាករទៅប្រគួតនៅក្រៅប្រទេសដូចជាជប៉ុន, ម៉ាឡេស៊ី, ឡាវ, អូស្រ្តាលី, ណូវែលហ្សឺឡង់,ជាដើម ។បន្ថែមពីនេះទៀត គឺតែងតែជួយឧបត្ថម្ភជារឿយៗ ទៅកីឡាករគុនខ្មែរ បុគ្គលិកធ្វើការក្នុងវិស័យគុនខ្មែរ ដែលជួយជីវភាពកីឡាករគុនខ្មែរឲ្យកាន់តែប្រសើរឡើង និងជួយគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ ដែលអាចធ្វើឲ្យវិស័យប្រដាល់គុនខ្មែរ កាន់តែទទួលបានការគាំទ្រ និងទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

សូមចូលរួមទស្សនា និងគាំទ្រកីឡាករគុនខ្មែរ ជាមួយគ្រុឌ ក្នុងការប្រកួតអន្តរជាតិ KRUD KUN KHMER TO GREECE ដ៏អស្ចារ្យ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង Heraklion កោះ Crete ប្រទេសក្រិក នាវេលាម៉ោង ៦ល្ងាចប្រទេសក្រិក ត្រូវនឹងម៉ោង ១០យប់នៅប្រទេសកម្ពុជា ដែលមានការផ្សាយផ្ទាយតាមកញ្ចាក់ទូរទស្សន៍ជាតិកម្ពុជា និងហ្វេសប៊ុកផ្លូវការ របស់ TVK Sport, Krud Energy និង សហព័ន្ធប្រដាល់គុនខ្មែរ ។
#គ្រុឌថែអត្តសញ្ញាណខ្មែរ នាំគុនខ្មែរល្បីលើឆាកអន្តរជាតិ
#គាំទ្រគុនខ្មែរជាមួយគ្រុឌ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ