Connect with us

កីឡា

បើ​តកុងត្រា​ថ្មី វឿន វាសនា នឹង​ទទួល​បាន​ជិត​២០​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំនៅតៃវ៉ាន់

បានផុស

នៅ

កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា វឿន វាសនា ​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ជិត​២០​ម៉ឺន​ដុល្លារ​អាមេរិកក្នុង​មួយ​ឆ្នាំ ប្រសិន​បើ​ក្លិប​តៃវ៉ាន់ Win Streak បន្ត​កុង​ត្រា​ថ្មី​នា​ពេល​ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា វឿន វាសនា ជិត​ផុត​កុងត្រា​ហើយ​ជា​មួយ​ក្លិប​តៃវ៉ាន់ Win Streak។ រូប​គេ​នឹង​ទទួល​បាន​ប្រាក់​ចំណូល​​ជិត​២០​ម៉ឺន​ដុល្លារ​អាមេរិក ប្រសិន​បើ​បន្ត​កុងត្រា​ថ្មី​នៅ​ឆ្នាំ​ក្រោយ។

លោក​បាន​និយាយ​ថា ៖«បង​ប្អូន​ជន​រួម​ជាតិ​បាន​ជ្រាប​ហើយពាក់​ព័ន្ធ​នឹងកីឡាករ វឿន វាសនា។ ឥឡូវ​កុងត្រា​របស់​គាត់​ជិត​ផុត​ហើយ។ បើ​បន្ត​កុងត្រា​ថ្មី ប្រាក់​បៀរវត្តន៍​របស់​គាត់​គឺ​មួយ​ខែ​ជាង​១​ម៉ឺន​ដុល្លារ អីចឹង​មួយ​ឆ្នាំ​ចូល​ជិត​២០​ម៉ឺន​ដុល្លារ។ វា​ជា​ការ​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​នៅ​ក្នុង​វិស័យ​កីឡា​បាល់ទះ​កម្ពុជារបស់​យើង។ ជឿ​ជាក់​ថា អត្តពលិក​របស់​យើង​ទាំង​ជម្រើស​ជាតិ​ក្តី មិន​មែនជម្រើស​ជាតិ​ក្តី ទាំង​យុវជន ត្រូវ​សម្លឹង​មើល​រៀម​ច្បង​ជា​គំរូ ហើយ​ប្រឹង​ប្រែង​ធ្វើ​តាម»។

វឿន វាសនា បាន​ចូល​រួម​ជា​មួយ​ក្លិប Win Sreak កាល​ពី​ចុង​ឆ្នាំ​២០២៣ បន្ទាប់​ពី​ចប់​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី Asain Games នៅ​​​ប្រទេស​ចិន។ រហូត​ដល់​ពេល​នេះ​រូប​គេ​បាន​បន្ត​ឲ្យ​ក្លិប​តៃវ៉ាន់​ចូល​រដូវ​កាល​ទី​២​ហើយ។ ​ចូល​រដូវ​កាល​ទី​២​នៃ​លីគ​បាល់ទះ​កំពូល​តៃវ៉ាន់ កីឡាករ​កម្ពុជា​កាន់​តែ​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ ស្រប​ពេល​តារា​ឆ្នើម​ហ្វីលីពីន Bryan Bagunas បាន​របួស​នៅ​ក្នុង​រដូវ​កាល​នេះ។

វឿន វាសនា ជា​កីឡាករ​បាល់ទះ​កម្ពុជា​ទី១​ដែល​បាន​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ដោយ​ទទួល​បាន​តម្លៃ​ពល​កម្ម​បំបែក​កំណត់​ត្រា​ទ្ទង់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ។ មុន​ពេល​ចេញ​ទៅ​តៃវ៉ាន់ រូប​គេ​ក៏​​ធ្លាប់​បាន​ចេញ​ទៅ​លេង​នៅ​ប្រទេស​វៀតណាម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៩ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ១០ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

Sokha Hotels

ព័ត៌មានពេញនិយម