Connect with us

កីឡា

គ្រូបង្វឹកបាល់ទាត់៦រូបមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងលោក

បានផុស

នៅ

កីឡាករបាល់ទាត់មួយចំនួន ក្រោយបញ្ចប់អាជីព​ បានសម្រេចចិត្តបន្ត​ការងារ​ជាគ្រូបង្វឹកដោយសារចិត្តស្រឡាញ់។ ថ្ងៃនេះ​សារព័ត៌មាន«កម្ពុជាថ្មី»សូមបង្ហាញ​គ្រូបង្វឹកបាល់ទាត់ចំនួន៦រូប​ដែល​មានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោក។

៦. លោក Pep Guardiola

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូបង្វឹកដែលជោគជ័យខ្លាំង​ក្នុងការដឹកនាំក្លិប​ Barcelona និងក្រុម Manchester City លោក Pep Guardiola ជាគ្រូបង្វឹកបាល់ទាត់ទី៦​ដែល​ មានទ្រព្យសម្បត្តិច្រើនបំផុតក្នុងពិភពលោកជាមួយទ្រព្យសម្បត្តិមានតម្លៃប្រមាណ​៦០​លាន​ដុល្លារ។ លោកបានក្លាយជាគ្រូបង្វឹកទី១ ត្រូវបានចារក្នុងប្រវត្តិ​សាស្ត្រ​ក្លិប Man City ដែល​បាន​ឈ្នះពានរង្វាន់៣ ក្នុង១រដូវកាល​គឺ​ពានរង្វាន់ UEFA Champions Leagues, Premier League និង FA Cup។

៥. លោក Sir Alex Ferguson

លោក Sir Alex Ferguson ជាគ្រូបង្វឹកដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ចក្រភពអង់គ្លេស ក្រោយធ្លាប់ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន១៣លើកជាមួយក្រុម Manchester United។ ទោះបច្ចុប្បន្ន លោកបានចូលនិវត្តន៍ហើយ ប៉ុន្តែបុរសវ័យ៨២ឆ្នាំម្នាក់នេះ នៅឈរនៅលេខរៀងទី៤ ក្នុងនាមជាគ្រូបង្វឹកបាល់ទាត់មានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោកជាមួយទ្រព្យសម្បត្តិសរុប៧០លានដុល្លារ។

៤. លោក Zinedine Zidane

អតីតខ្សែបម្រើលំដាប់ពិភពលោក Zinedine Zidane ក្រោយបញ្ចប់អាជីពពី​​កីឡាករបាល់ទាត់ លោក​បានចាប់ផ្ដើមអាជីពជាគ្រូបង្វឹក ហើយទទួលបានជោគជ័យខ្លាំងបំផុតអំឡុងពេលដឹកនាំក្រុមអធិរាជស Real Madrid។ គ្រូបង្វឹក​វ័យ៥២ឆ្នាំ ត្រូវបានគេប៉ាន់ស្មានថា មានទ្រព្យសម្បត្តិសរុបប្រមាណ១២០លានដុល្លារ ហើយឈរជាគ្រូបង្វឹកបាល់ទាត់ទី៤លើពិភពលោកមានទ្រព្យសម្បត្តិច្រើនបំផុត។

៣. លោក José Mourinho

ម្ចាស់​ពានរង្វាន់គ្រូបង្វឹកដឹកនាំក្លិបអាជីពល្អបំផុតលើពិភពលោកចំនួន៣លើក លោក José Mourinho ឈរនៅលេខរៀងទី៣ ជាគ្រូបង្វឹកដែលមានទ្រព្យសម្បត្តិច្រើនបំផុត។ លោក​មាន​ទ្យព្យសម្បត្តិសរុប​១២០លានដុល្លារ។ គ្រូបង្វឹក​វ័យ​៦១ឆ្នាំបច្ចុប្បន្នកំពុងដឹកនាំក្រុម Fenerbahçe ក្នុងប្រទេសតួកគី។

២. លោក Diego Simeone

អ្នកចាត់ការបាល់ទាត់សញ្ជាតិអាហ្សង់ទីន លោក Diego Simeone បានចាប់ផ្តើមអាជីពជាកីឡាករ ដោយលេងជាខ្សែបម្រើ។ សព្វថ្ងៃនេះ លោក​ជាគ្រូបង្វឹកដឹកនាំក្រុមបានយូរជាងគេក្នុងពានរង្វាន់ La Liga បន្ទាប់ពីចាប់ផ្តើមជាមួយ Atletico Madrid ក្នុងឆ្នាំ២០១១។ កាលពីខែវិច្ឆិកា ឆ្នាំ​២០២៣​ លោក​បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល​៣ឆ្នាំ​ជាមួយក្លិប​ដែលមានតម្លៃប៉ាន់ស្មាន ១៧.៦លានដុល្លារក្នុងមួយឆ្នាំ។ បច្ចុប្បន្ន លោកកំពុងឈរលេខ២ ជាគ្រូបង្វឹកមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងពិភពលោកជាមួយទ្រព្យសម្បត្តិសរុបប្រមាណ១៣០លានដុល្លារ។

១. លោក Wayne Rooney

លោក Wayne Rooney ជាគ្រូបង្វឹកបាល់ទាត់ក្មេងជាងគេ កំពុង​ឈរនៅលេខ១ ក្នុងនាមជាគ្រូបង្វឹកបាល់ទាត់មានសម្បត្តិច្រើន​បំផុត​ប្រមាណ១៧០លានដុល្លារ។ ក្រោយបាន​ចូលនិវត្តន៍​ពី​កីឡាករនៅឆ្នាំ២០២១ លោក​បានក្លាយគ្រូបង្វឹក្លិបបាល់ទាត់អង់គ្លេស Derby County។ ចំពោះទ្រព្យសម្បត្តិដ៏ច្រើនបែបនេះគឺមិនមែនបានមកដោយសារការងារជាគ្រូបង្វឹក​ទាំង​ស្រុង​នោះទេ ប៉ុន្តែ​​ជា​ទ្រព្យសម្បត្តិ​រកបាន​កាល​នៅជាកីឡាករ មុន​ពេល​ក្លាយជាគ្រូបង្វឹក៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម