Connect with us

កីឡា

កីឡាការិនីស្រស់​សោភា​វ័យ​១៩​ឆ្នាំ ហេង ស៊ីវហ៊ាង កំពុង​ស្ថិតលើ​ផ្លូវជោគជ័យ

បានផុស

នៅ

កីឡាការិនី​វ័​យ​ក្មេង ហេង ស៊ីវហ៊ាង ​​កំពុង​ធ្វើ​ដំណើរ​លើ​វិថី​​កីឡាប្រកប​ដោយ​មោទនភាព​សម្រាប់​ខ្លួន​ឯង ក្រុម​គ្រួសារ និង​សង្គម​ជាតិ បន្ទាប់​ពី​កញ្ញា​បាន​ប្តូរ​ពី​កីឡា​តេក្វាន់​ដូ​​​ទៅ​ចាប់​អាជីព​កីឡា​ជឺជីតស៊ូ​ក្នុង​រយៈ​ពេល​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​អាយុ​ប្រមាណ​៨​ឆ្នាំ ហេង ស៊ីវហ៊ាង បាន​ចាប់​អារម្មណ៍​នឹង​វីរកីឡាការិនី​តេក្វាន់​ដូ​កម្ពុជា ស៊ន សៀវម៉ី ​ដែល​ទទួល​បាន​ជោគជ័យ​លើ​ឆាក​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៤ ហើយ​ក៏​ចង់​ក្លាយ​ជា​​បុគ្គល​ម្នាក់​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហា​ដែរ។ កញ្ញា​​តែង​តែ​​ចង់​​ជម្នះ​នឹង​ពាក្យ​ ក្មេង​ស្រី​មិន​អាច​ធ្វើ​​អ្វី​បាន ព្រម​ទាំង​​​ក្តី​ស្រឡាញ់​ចំពោះ​កីឡា​បាន​​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​ធ្វើ​ឲ្យ​កញ្ញា​ចាប់​​អាជីព​កីឡា។

កញ្ញា ស៊ីវហ៊ាង បាន​រៀប​រាប់​ថា ៖«ពេល​ខ្ញុំ​​​ហាត់​កីឡា​ដំបូង ពិបាក​ខ្លាំង ទាំង​​កាយ​ និង​ស្មារតី។ ខ្ញុំ​ជា​ក្មេង​ស្រី គេ​និយាយ​បែប​នេះ បែប​នោះ សូម្បី​តែ​ម៉ាក់ប៉ា​​ក៏​អត់​សូវ​គាំទ្រ​ដែរពីដំបូង។ ពួក​គាត់​ប្រហែល​ជា​គិត​ថា ពេល​នោះ​ខ្ញុំ​គ្រាន់​តែ​ជា​ក្មេង​ស្រី ធ្វើ​អ្វី​មិន​ច្បាស់ ទើប​ពួក​គាត់​មិន​សូវ​គាំទ្រ តែ​ពេល​ឃើញ​ខ្ញុំ​​ផ្តោត​យក​យក​ចិត្ត​ទុក​ដាក់​មែន​ទែន​ទើប​ពួក​គាត់​គាំទ្រ​ពេញ​ទំហឹង»។

កីឡាការិនី​ដែល​មាន​ដើម​កំណើត​នៅ​រាជ​ធានី​ភ្នំពេញ​បាន​ចាប់​ផ្តើម​ហ្វឹក​ហាត់​កីឡា​តេក្វាន់ដូ​ដំបូង​នៅ​ឆ្នាំ​២០១៤។ យ៉ាង​ណា​ មាឌ​​តូច និង​​នៅ​ក្មេង​​ ស្រប​ពេល​កីឡាការិនី​តេក្វាន់ដូ​ក៏​មាន​ច្រើន ដូច្នេះ​​កញ្ញា​មិន​​បាន​ជាប់​ជម្រើស​ជាតិ​ឡើយ។ ការ​ហ្វឹក​ហាត់​កីឡា​តេក្វាន់ដូ​​រយៈ​ពេល​៧​ឆ្នាំ ​មិន​សូវ​មាន​អំណោយ​ផល ​កញ្ញា​​​ក៏​សម្រេចឈប់​ពី​កីឡា​តេក្វាន់ដូ​ទៅ​ហ្វឹក​ហាត់​កីឡា​ថ្មី​គឺ​ជឺជីតស៊ូ​​នៅ​ចុង​​ឆ្នាំ​២០២២។

កញ្ញា ហេង ស៊ីវហ៊ាង បាន​ប្រាប់​ថា គោល​ដៅ​​ធំ​បំផុត​​​គឺ​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ពេល​នោះ​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​ត្រូវ​ការ​កីឡាករ កីឡាការិនី​ត្រៀម​ស៊ីហ្គេម ដូច្នេះ​ហើយ​បាន​ជា​​កញ្ញា​​សម្រេច​ចាប់​យក​កីឡា​ថ្មី​មួយ​នេះ។

កញ្ញាបាន​និយាយ​ថា ៖«​ហាត់​កីឡា​​ជឺជីតស៊ូ​​ដំបូង​​ពិបាក​​ចិត្ត​ខ្លាំង ពីព្រោះ​ខ្ញុំ​​ហាត់​វិញ្ញាសា​សម្តែង។ ​វិញ្ញាសា​សម្តែង​ត្រូវ​ការ​ហ្វឹក​ហាត់​​​ដដែល​ៗ​​រាល់​ថ្ងៃ​ សម្តែង​យ៉ាង​ណា​ឲ្យ​ពិត​ៗ។ ​ជា​ពិសេស​​បុក​ហាត់​ខ្លាំង​ត្រៀម​ស៊ីហ្គេម ហើយ​ហាត់​ដដែល​ៗ​​ធ្វើ​ឲ្យ​ខ្ញុំ​​ធុញ។ ​សឹង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​បោះ​បង់​ចោល​ពាក់​កណ្តាល​ទី តែ​​ដោយសារ​ខ្ញុំ​ចង់​ប្រកួត​ស៊ីហ្គេម​ទើប​មិន​បោះ​បង់​ចោល»។

«ម្យ៉ាង​ទៀត ពេល​នោះ ប៉ាម៉ាក់ខ្ញុំគាំទ្រ លើក​ទឹក​ចិត្ត​ខ្លាំង​ឲ្យ​ខ្ញុំ​ខំ​ប្រឹង​ទៅ​ ព្រោះ​ជា​ឱកាស​កម្រ​សម្រាប់​តំណាង​ជាតិ​ក្នុង​កីឡា​ស៊ីហ្គេម»។ កញ្ញា​បាន​បន្ថែម។

ការ​ប្រឹង​ប្រែង​រយៈ​ពេល​ប៉ុន្មាន​ខែ​មុន​ពេល​​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣​ មក​ដល់​​បាន​ផ្តល់​​ឲ្យ​កីឡាការិនី​វ័យ​១៩​ឆ្នាំ​ទទួល​បាន​មេដាយ​ប្រាក់​៣​គ្រឿង​ជូន​ជាតិ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម។

កញ្ញា​បាន​និយាយ​ថា ៖«គោល​ដៅ​ធំ​ទី១​ដែល​ខ្ញុំ​សម្រេច​បាន​គឺ​បាន​ប្រកួត​កីឡា​ស៊ីហ្គេម​នៅលើ​ដី​ប្រទេស​កំណើត ហើយ​ខ្ញុំ​ក៏​ទទួល​បាន​មេដាយ​ជា​បន្ត​បន្ទាប់​ទៀត​ជូន​ជាតិ»។

កីឡាការិនី​អាយុ​១៩​ឆ្នាំ​ដែល​មាន​ដើម​កំណើត​នៅរាជធានី​ភ្នំពេញ​ទើប​តែ​ប្រឡង​ជាប់​បាក់ឌុប​​ឆ្នាំ​២០២៤ និង​បន្ត​ចូល​​សាកល​វិទ្យាល័យ​ឆ្នាំ​ទី​១។

សមិទ្ធផល​​ដែល​កញ្ញា​សម្រេច​បាន

  • មេដាយ​ប្រាក់ វិញ្ញាសា​សម្តែង​គូ Women’s Duo កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣
  • មេដាយ​ប្រាក់ វិញ្ញាសាសម្តែង​គូ Women’s Show កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣
  • មេដាយ​ប្រាក់ វិញ្ញាសាគូ​បុរស-នារី Mixed Duo កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣
  • មេដាយប្រាក់​២ និង​សំរិទ្ធ ពីព្រឹត្តិការណ៍ ASIAN Championship លើក​ទី​៧ ឆ្នាំ​២០២៣
  • មេដាយ​ប្រាក់​១ ពី​ព្រឹត្តិការណ៍ JJIF Ju-Jitsu E Tournament ឆ្នាំ​២០២៣
  • មេដាយ​សំរិទ្ធ២ ពី​ព្រឹត្តិការណ៍ ASIAN Championship លើក​ទី​៨ ឆ្នាំ​២០២៤
  • មេដាយ​មាស​៣ ប្រាក់១ និង​សំរិទ្ធ​១ ​ពី​ព្រឹត្តិការណ៍ ASIAN Regional Championship Southeast Asia ​ឆ្នាំ​២០២៤

អត្ថបទ៖ វីរបុត្រ
រូបថត៖ ផ្តល់​ឲ្យ​ដោយ​កញ្ញា​ ហេង ស៊ីវហ៊ាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម