Connect with us

កីឡា

Ngapeth ជាកីឡាករបាល់ទះឈរ​លេខ​​១​ក្នុង​ឆ្នាំ២០២៤

បានផុស

នៅ

កីឡាករបាល់ទះ Earvin N’Gapeth បាន​ហក់ឡើងមកឈរនៅលេខ១ ក្នុងនាមជាកីឡាករបាល់ទះរកពិន្ទុបានច្រើនបំផុតក្នុងឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយសម្រេចបានសមិទ្ធផលជាច្រើនជាមួយក្លិបអាជីព និង​ជម្រើសជាតិបារាំង ព្រម​​ទាំងការបង្ហាញសមត្ថភាពល្អនៅលើទីលានបានជួយឲ្យកីឡាករ​បារាំងវ័យ​៣៣ឆ្នាំ​ Earvin N’Gapeth ឈរ​ចំណាត់​ថ្នាក់​លេខ១ ក្នុងនាមជាកីឡាករបាល់ទះរកពិន្ទុបានច្រើនបំផុត​ប្រចាំ​ឆ្នាំ២០២៤។ រូប​គេ​រក​បាន​​ពិន្ទុ​សរុប​៩៣៣.០០០ពិន្ទុ ក្រោយទម្លាក់មិត្តរួមជាតិ Jean Patry ឲ្យធ្លាក់​មកលេខ២ ​ដែល​រក​បាន​៨៧៥.០០០ពិន្ទុ។

ពិន្ទុសរុប​៩៣៣.០០០ពិន្ទុ របស់កីឡាករ Earvin N’Gapeth រកបានពីការជួយក្លិបអាជីព និងជម្រើសជាតិ។ ក្នុង​នោះ​រូប​គេ​​រក​បាន​៣៦៣.០០០ពិន្ទុ ពី​ការ​ឈ្នះ​ពាន​រង្វាន់ជា​ក្រុម​ និង​ការឈ្នះពានរង្វាន់ឯកត្តជន​រក​បាន​​៥៧០.០០០ពិន្ទុ។

កីឡាករ Earvin N’Gapeth សម្រេច​បាន​សមិទ្ធផល​ក្នុងឆ្នាំ២០២៤​មាន​ដូច​ជា ឈ្នះ​ជើងឯកពិភព​លោក​ Volleyball Nation League និង​ឈ្នះមេដាយមាសកីឡា​អូឡាំពិកទីក្រុងប៉ារីស ជាមួយក្រុមជម្រើសជាតិបារាំងនិងជួយឲ្យក្លិប Jakarta Presisi ឈ្នះមេដាយសំរិទ្ធក្នុងព្រឹត្តិកាណ៍ Asian Club Championship​។

បើនិយាយពីពានរង្វាន់ឯកត្តជន​ កីឡាករ Earvin N’Gapeth ​បានឈ្នះពាន​កីឡាករឆ្នើម និងពានអ្នកវាយផ្ដាច់ល្អក្នុង​កីឡាអូឡាំពិក​ឆ្នាំ២០២៤​។ រូប​គេ​បានឈ្នះពានរង្វាន់វាយសេវ៉ាល្អបំផុតក្នុងព្រឹត្តិការណ៍ Turkish Cup។

តារាងចំណាត់កីឡាករបាល់ទះ​រៀបចំដោយ Volleyballbox គឺផ្ដោតទៅលើសមិទ្ធផលដែលកីឡាករ​សម្រេចបានទាំងក្លិប និង​ជម្រើស​ជាតិ ដែល​កម្មវិធី​ចំណាត់​ថ្នាក់​បាន​រៀបចំ​តាំង​ពីឆ្នាំ២០១៩៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៣ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៦ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៥ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម