Connect with us

កីឡា

ក្រុម​នារី Esports កម្ពុជា បាន​​ឡើង​វគ្គ​មេដាយ ក្រោយ​ទម្លាក់​អ៊ុយក្រែន ក្នុង​ជើង​ឯក​ពិភព​លោក

បានផុស

នៅ

ក្រុម​កីឡាការិនី​អេឡិចត្រូនិក​កម្ពុជា​បាន​ឡើង​ទៅ​កាន់​វគ្គ​មេដាយ (៣​ក្រុម​ចុង​ក្រោយ) ហើយ បន្ទាប់​ពី​ឈ្នះ ក្រុម​នារី​អ៊ុយក្រែន ដោយ​លទ្ធផល ២-០ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Lower Bracket ក្នុង​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក ជើងឯកពិភពលោកលើកទី១៦ (World Esports Championship 2024) វិញ្ញាសានារី Mobile Legends: Bang Bang នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ក្រុម​នារី​កម្ពុជា បាន​ឈ្នះ​៤​ប្រកួត និង​ចាញ់​១​ប្រកួត ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល B។ បរាជ័យ​មួយ​ប្រកួត​របស់​ក្រុម​នារី​កម្ពុជា​គឺ​ក្រោម​ថ្វី​ដៃ អ៊ុយក្រែន ដោយ​លទ្ធផល ០-១ ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​មក​ពី​តំបន់​អឺរ៉ុប​មួយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​​ពូល B។

យ៉ាង​ណា ក្រុម​ទាំង​ពីរ​បាន​ជួប​គ្នា​ជា​ថ្មី​នៅ​វគ្គ Lower Bracket ដែល​​ធ្វើ​ឲ្យ​ក្រុម​នារី​កម្ពុជា​សង​សឹក​បាន​សម្រេច និង​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដែល​មាន​តែ​៣​ក្រុម។ ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ក្រុម​នារី​កម្ពុជា​រង់​ចាំ​​ការ​ប្រកួត​រវាង​ក្រុម​ខ្លាំង ឥណ្ឌូណេស៊ី និង អេហ្ស៊ីប។ រវាង​​ក្រុម​ទាំង​ពីរ​នេះ ក្រុម​ណាឈ្នះ ​នឹង​ឡើង​​ទៅ​វគ្គផ្តាច់​ព្រ័ត្រ ហើយ​ក្រុមចាញ់​ជួប ក្រុម​នារី​កម្ពុជា​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

គិត​ត្រឹម​ពេល​នេះ ក្រុម​នារី​កម្ពុជា​មាន​មេដាយ​សំរិទ្ធ​ និង​​ប្រាក់​រង្វាន់​១​.៥ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ដៃហើយ។

ចំណាត់​ថ្នាក់​​គិត​ត្រឹម​ពេល​នេះ

  • លេខ១ មេដាយ​មាស ៖ (…..) ទទួល​បាន ៥​ម៉ឺន​ដុល្លារ
  • លេខ២ មេដាយ​ប្រាក់ ៖ (…..) ទទួល​បាន ២,៥ម៉ឺន​ដុល្លារ
  • លេខ​៣ មេដាយ​សំរិទ្ធ ៖ (…..) ទទួល​បាន ១,៥ម៉ឺន​ដុល្លារ
  • លេខ​៤៖ អ៊ុយក្រែន ទទួល​បាន ១ម៉ឺន​ដុល្លារ
  • លេខ​៥៖ នេប៉ាល់ ទទួល​បាន​ ៧៥០០​ដុល្លារ
  • លេខ​៦៖ អារ៉ាប៊ីសាអ៊ូឌីត ៧៥០០​ដុល្លារ
  • លេខ​៧៖ អ៊ូបេគីស្ថាន ទទួល​បាន ​២៥០០​ដុល្លារ
  • លេខ៨៖ អាហ្សង់ទីន ទទួល​បាន​​ ២៥០០​ដុល្លារ
  • លេខ​៩៖ ហ្គាតេម៉ាឡា
  • លេខ​១០៖ ម៉ុងហ្គោលី
  • លេខ១១៖ អារ៉ាប់រួម
  • លេខ​១២៖ កូឡុំប៊ី

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម