កីឡា
ទូរទស្សន៍ ហង្សមាស រៀបចំការប្រកួតគុនខ្មែរដណ្ដើមរថយន្ដជាមួយរូបមន្ដថ្មីមិនធ្លាប់មាន
ស្ថានីយទូរទស្សន៍ហង្សមាសបានសហការគ្នាជាមួយក្រុមហ៊ុនប៊ូសស្រ្តង បង្កើតកម្មវិធីប៊ូសស្រ្តង King of Fighters Kun Khmer ដើម្បីផ្ដល់ឱកាសដល់កីឡាករគុនខ្មែរ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ចូលរួមប្រកួតដណ្ដើមរង្វាន់រថយន្ដជាមួយរូបមន្ដថ្មីមិនធ្លាប់មានពីមុន។

ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា មានវត្តមាន លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, លោក មាស រីទ្ធី អគ្គនាយករង ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស HDTV, លោក គ្រីស តូបភើ តំណាងក្រុមហ៊ុនប៊ូសស្រ្តង, លោក អ៊ា វណ្ណា ប្រធានដឹកនាំផលិតកម្មវិធី នៃទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស HDTV និងលោក ណុប ប្រុស អ្នកផ្គូផ្គងកីឡាករនៅទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស HDTV។

លោក មាស រីទ្ធី បាននិយាយថា៖«គោលបំណងនៃការបង្កើតឡើងកម្មវីធីដណ្ដើមឡានប៊ូសស្រ្តង មិនសំដៅតែការដណ្ដើមឡានតែមួយមុខទេគឺមានគុណតម្លៃផ្សេងទៀត ដូចជាការផ្សព្វផ្សាយគុនខ្មែរឲ្យទូលំទូលាយ។ អ្វីដែលពិសេសគឺក្រុមហ៊ុនហង្សមាសបានបង្ហាញពីគោលជំហរនៅកំណ្ដាលមិនប្រកាន់បក្សពួកគេ តែងតែផ្ដល់ឳកាសដល់កីឡាករគ្រប់ក្លិប»។
លោក ខូវ ឆាយ បាននិយាយថា៖«នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុនប៊ូសស្រ្តងដាក់រថយន្ដ ឲ្យដណ្ដើមទេ។ ចំពោះការប្រកូតលើកនេះជារថយន្ដទី៧ ដែលបានដាក់ឲ្យកីឡាករគុនខ្មែរដណ្ដើម ហើយខ្ញុំជឿជាក់ថាកីឡាករទាំង៨នាក់ចូលរួមនេះនឹងក្លាយជាកីឡាករលំដាប់ប្រទេសនៅថ្ងៃអនាគត។ ហើយរង្វាន់រថយន្ដពីក្រុមហ៊ុនប៊ូសស្រ្តង ជាការលើកទឹកចិត្តដល់កីឡាករគុនខ្មែរ មានទឹកក្នុងការប្រកួតបន្ដអិភវឌ្ឍក្បាច់គុនខ្មែរបន្ដទៀត»។

ចំពោះរូបមន្ដក្នុងការប្រកួតដណ្ដើមរថយន្ដក្នុងកម្មវិធីប៊ូសស្រ្តង King of Fighters Kun Khmer ហាក់មានភាពខុសប្លែកពីគេ ដោយសារតម្រូវឲ្យធ្វើការប្រកួតវគ្គជម្រុះចំនួន៤ខេត្តផ្សេងគ្នា ដើម្បីស្វែងរកបេក្ខភាព៤រូបចុងក្រោយធ្វើការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ។ បេក្ខភាពចូលរួមប្រកួតមាន៨រូបហើយចែងចែកចេញជា៤គូ ក្នុងនោះក៏តម្រូវឲ្យចាប់ឆ្នោតដើម្បីភាពសុក្រិត។

ក្រោយលទ្ធផលចាប់ឆ្នោតបញ្ចប់ជាផ្លូវ ការប្រកួតទាំង៤គូនឹងប្រកួតជម្រុះម្ដង១គូ តាមទីតាំងដែលកម្មវីធីរៀបចំ ការប្រកួតវគ្គជម្រុះជុំដំបូង។ នៅខេត្តត្បូងឃ្មុំ ជាជំនួបរវាងកីឡាករ ធន់ ម៉េងហុង និងកីឡាករ រិទ្ធី សូសែន។ វគ្គ្គជម្រុះជុំទី២ នៅខេត្តបាត់ដំបង កីឡាករ រិន ដេវីត ប្រកួតជាមួយកីឡាករ សន រ៉ាគីម ខណៈវគ្គជម្រុះទី៣ នៅខេត្តសៀមរាប កីឡាករ ទូច ដេវីត ត្រូវប្រកួតជាមួយកីឡាករ សេក គីមសាន និងវគ្គជម្រុះជុំទី៤ នៅខេត្ដស្វាយរៀង កីឡាករ ពុត សំបូរ ជាមួយកីឡាករ ប៉ែនកាក់ រាជសីហ៍។
ក្រោយបញ្ចប់ការប្រកួតវគ្គជម្រុះជុំទាំង៤រួចរាល់ កីឡាករ៤រូបដែលទទួលបានជ័យជម្នះនឹងបន្តការប្រកួតវគ្គពាក់កណ្ដាលនិងផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ដើម្បី ស្វែងរកម្ចាស់រថយន្ដទី៧ ដែលក្រុមហ៊ុនប៊ូសស្រ្តងបានរៀបចំ។ យ៉ាងណាមិញចំពោះការវិភាគប្រកួតវគ្គជម្រុះតាមបណ្ដាលខេត្តអាចមានការប្រែប្រួល តាមការជាក់ស្ដែងពីអ្នករៀបចំកម្មវីធី៕

ទីតាំងប្រកួតវគ្គជម្រុះទាំង៤៖
-ខេត្តត្បូងឃ្មុំ ធ្វើនៅបរិវេណជិតរង្វង់មូលសាលាខេត្ត
-ខេត្តស្វាយរៀង ធ្វើនៅបរិវេណរង្វង់មូល វិមានឯករាជ្យ
-ខេត្តសៀមរាប ធ្វើនៅបរិវេណសួនមាត់ស្ទឹងព្រះអង្គចេក ព្រះអង្គចម
-ខេត្តបាត់ដំបង ធ្វើនៅតារាងបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ៖
-នៅរាជធានីភ្នំពេញ ធ្វើនៅបរិវេណដីឡូតិ៍ជាប់ផ្លូវជាតិលេខ៤ ភូមិស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ
អត្ថបទ៖ ផា រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ