កីឡា
ពេញល្អមើល! ២៩ក្រុមប្រកួតបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤
ការប្រកួតបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣ នឹងចាប់ពីថ្ងៃទី១១ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ ដែលមានក្រុមចំនួន២៩មកពីទូទាំងប្រទេសចូលរួមប្រកួត។
លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាធ្លាប់បានលើកឡើងថា ពានរង្វាន់សម្តេចក្រឡាហោម ស ខេង គឺជាព្រឹត្តិការណ៍បាល់ទះមហាជនធំបំផុតនៅក្នុងប្រទេសកម្ពុជា។ ពានរង្វាន់នេះផ្តោតសំខាន់លើក្រុមបាល់ទះប្រើប្រាស់កីឡាករកម្រិត B ដូច្នេះក្រុM តាមបណ្តាខេត្តនានាគឺជាឱកាសរបស់ពួកគាត់ហើយ។
តាមលក្ខខណ្ឌដែលបានចែង កីឡាករបាល់ទះអាជីពកម្រិត A ចំនួន២៧នាក់មកពីក្លិបធំៗគឺអនុញ្ញាតឲ្យចូលលេង២នាក់ប៉ុណ្ណោះក្នុងមួយក្រុម។ ដូច្នេះក្លិបមួយដែលមានកីឡាករកម្រិត A ច្រើននាក់អាចឲ្យក្រុមផ្សេងៗខ្ចីជើងបានដើម្បីឲ្យពួកគាត់មានឱកាសបង្ហាញសមត្ថភាពនៅលើទីលានដែរ។ ជាមួយគ្នានេះ ក្រុមមួយអាចនាំចូលកីឡាករបរទេស១រូប។ ដូច្នេះមានន័យថា ក្រុមនីមួយៗអាចប្រើប្រាស់កីឡាករអាជីពកម្រិត A បានតែ៣នាក់ប៉ុណ្ណោះគឺកីឡាករកម្ពុជា២រូប និងកីឡាករបរទេស១រូប។ ក្រៅពីនោះគឺប្រើប្រាស់កីឡាករចាប់ពីកម្រិត B ចុះក្រោមទាំងអស់ ដែលមិនមានស្ថិតនៅក្នុងបញ្ជីកម្រិត A របស់សហព័ន្ធ។
ការកំណត់លក្ខខណ្ឌបែបនេះ ដោយសារតែការប្រកួតពីរលើកកន្លងមក ក្រុមមួយចំនួនបែងចែងមិនដាច់ស្រឡះពីកីឡាករកម្រិត A និង B។ ក្រុមខ្លះយកកីឡាករកម្រិត A ទៅដាក់កម្រិត B ហើយក្រុមខ្លះយកកីឡាករកម្រិត B ដាក់កម្រិត A វិញដែលជាហេតុធ្វើឲ្យការប្រកួតប្រជែងមិនសូវស្មើភាពគ្នា។ ជាពិសេសក្រុមមកពីតាមបណ្តាខេត្តពិបាកប្រកួតប្រជែងជាមួយក្លិបធំៗនៅរាជធានីភ្នំពេញ។
លោក អាំង សិរីពិសិដ្ឋ បានលើកឡើងថា លោកពិតជាចង់ឃើញក្រុមមកពីតាមបណ្តាខេត្តលើកពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ពីព្រោះ២លើកកន្លងមកគឺឆ្នាំ២០២២ ក្រុមបាល់ទះវិសាខា B ជាជើងឯក និងឆ្នាំ២០២៣ ក្រុមបាល់ទះក្រសួងមហាផ្ទៃ B ជាជើងឯក។
ក្រុមទាំង២៩នឹងត្រូវបែងចែកជាពូល។ ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ពីថ្ងៃទី១១ ដល់ទី១៧ ខែធ្នូ។ ការប្រកួតវគ្គ១៦ក្រុមចុងក្រោយចាប់ពីថ្ងៃទី១៨ ដល់ទី១៩ ខែធ្នូ។ ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៅថ្ងៃទី២០ ខែធ្នូ ខណៈការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី២១ ខែធ្នូ និងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ