Connect with us

កីឡា

កំណត់ត្រា​ថ្មី ក្រុម​នារី Esports កម្ពុជា​ឈ្នះ​មេដាយ​ប្រាក់ ពីជើង​ឯក​ពិភព​លោក

បានផុស

នៅ

ព្រឹត្តិការណ៍ប្រកួត​កីឡា​អេឡិចត្រូនិក​ជើង​ឯក​ពិភព​លោក (World Esports Championship) លើក​ទី​១៦ ចាប់​​ពី​ថ្ងៃ​ទី១៦ ដល់​ទី​២០​ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នៅ​រាជធានី រីយ៉ាត ព្រះ​រាជា​ណា​ចក្រ​អារ៉ាប៊ីសាអ៊ូ​ឌីត​ដែល​មាន​ប្រទេស​​ចំនួន​៤៩​ប្រទេស​ចូល​រួម​បាន​បញ្ចប់​ហើយ។

ការ​ប្រកួត​មាន​ច្រើន​ដំណាក់​កាល​ក្នុង​នោះ​ការ​ប្រកួត​ជម្រុះ​តាម​អន​ឡាញ​ដើម្បី​ជ្រើស​រើស​យក​ចំនួន​១២​ប្រទេស​ចុង​ក្រោយ​ទៅ​ប្រកួត​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ ​ក្រុម​នារី​កម្ពុជា​បាន​ជាប់​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អាស៊ាន។ ​វគ្គ​ជម្រុះ​​​តំបន់​អាស៊ាន ក្រុមនារី​កម្ពុជា​ ​ស្ថិត​នៅ​ពូល B ដែល​បាន​​យក​ឈ្នះ​នារី​ជម្រើស​ជាតិ​ឡាវ និង​ ព្រុយណេ ប៉ុន្តែ​បាន​ចាញ់​ក្រុម​នារី​ឥណ្ឌូណេស៊ី ដោយ​ស្ថិត​នៅ​​​លេខ​២​ក្នុង​ពូល បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រុម​នារី​កម្ពុជា បាន​យក​ឈ្នះ ហ្វីលីពីន ដោយ​លទ្ធផល ២-១ ​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​​ផ្តាច់​ព្រ័ត្រ ជួប ឥណ្ឌូណេស៊ី ជា​ថ្មី។ ក្រុម​នារី​កម្ពុជា និង​ឥណ្ឌូណេស៊ី ទទួល​បាន​កៅអី​ទៅ​ជុំ​ចុង​ក្រោយ នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែ​ត្រូវ​ប្រកួត​ដើម្បី​រក​នរណា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១។ ពេល​នោះ ក្រុម​នារី​កម្ពុជា​បាន​ចាញ់​ឥណ្ឌូណេស៊ី​ ១-០។

ការ​ប្រកួត​ជុំ​ចុង​ក្រោយ នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ក្រុម​នារី​កម្ពុជា ស្ថិត​នៅ​ពូល B ជាអ៊ុយក្រែន នេប៉ាល់ អាហ្សង់ទីន ម៉ុងហ្គោលី និង​កូឡុំប៊ី ខណៈ​ពូល A មាន​ឥណ្ឌូណេស៊ី អេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត អ៊ូបេគីស្ថាន ហ្គាតេម៉ាឡា និង​​អារ៉ាប់រួម។

ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ក្រុម​នារី​កម្ពុជា ​បាន​​លេខ​២ បាន​ឡើង​ទៅ​កាន់​វគ្គ​ខ្វែង បន្ទាប់​ពី​ឈ្នះនេប៉ាល់ អាហ្សង់ទីន ម៉ុងហ្គោលី និងកូឡុំប៊ី ប៉ុន្តែ​បាន​ចាញ់ អ៊ុយក្រែន ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល។

​វគ្គ​ Upper Bracket ក្រុម​នារី​កម្ពុជា ​ជួប ​ឥណ្ឌូណេស៊ី ជា​ក្រុម​លេខ​១​ក្នុង​ពូល A ខណៈ លេខ​១​ពូល B គឺ​ អ៊ុយក្រែន ជួប​លេខ​២​ពូល A គឺ អេហ្ស៊ីប។ ចំណែក​ក្រុម​លេខ​៣​ក្នុង​ពូល​ទាំង​ពីរ​គឺ នេប៉ាល់ និងអារ៉ាប៊ីសាអ៊ូឌីត មិន​បានអស់​ឱកាស​ទេ​គឺ​ បាន​ធ្លាក់​កម្រិត Lower Bracket។​

ការ​ប្រកួត​វគ្គ​ខ្វែង​ពិត​ជា​​បាន​ធ្វើ​ឲ្យ​ក្រុម​នារី​កម្ពុជា​ធ្វើ​ការ​ច្រើន​មែន​ដោយ​ធ្វើ​ការ​ប្រកួត​៣​លើក​ក្នុង​១​ថ្ងៃ។ ការ​ប្រកួត​នៅ​វគ្គ Upper Bracket ក្រុម​នារី​កម្ពុជា​បាន​ចាញ់​ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ២-០ ដែល​បាន​ធ្លាក់​ទៅ​កម្រិត Lower Bracket ជួប​ម្ចាស់​ផ្ទះ​អារ៉ាប៊ីសាអ៊ូឌីត ខណៈ​ អ៊ុយក្រែន បាន​ចាញ់ អេហ្ស៊ីប បាន​ធ្លាក់​ទៅ​ជួប នេប៉ាល់។

ក្រុម​នារី​កម្ពុជា ត្រូវ​បាន​​ អារ៉ាប៊ីសាអ៊ូឌីត នាំ​មុខ ០-១ នៅ​ហ្គេមទី១​ ប៉ុន្តែ​​ហ្គេម​ទី​២ និង​​​ហ្គេមទី​៣​ កម្ពុជា​បាន​យក​ឈ្នះ​តាម​ស្មើ ២-១ ​ដើម្បី​​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជួប អ៊ុយក្រែន ជា​ថ្មី បន្ទាប់​ពី​អ៊ុយក្រែន បាន​យក​ឈ្នះ នេប៉ាល់។ ក្រុម​នារី​កម្ពុជា​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​តាម​រយៈ​ការ​សង​សឹក​លើ​អ៊ុយ​ក្រែន​បាន​សម្រេច​ដោយ​ពិន្ទុ ២-០ បន្ទាប់​ពី​ធ្លាប់​ចាញ់​នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល។

តាម​រយៈ​ជ័យជម្នះ​លើ​អ៊ុយក្រែន​ក្នុង​វគ្គ​៤​ក្រុម​ចុង​ក្រោយ ក្រុម​នារី​កម្ពុជា​បាន​ឡើង​ទៅ​វគ្គ​៣​ក្រុម​ចុង​ក្រោយ​​​។ នៅ​វគ្គ​៣​ក្រុម​ចុង​ក្រោយ ក្រុម​នារី​កម្ពុជា​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី ដោយ​បាន​​ឈ្នះ​អេហ្ស៊ីប​ ដោយ​លទ្ធផល ២-១ ដើម្បី​បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ។

​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រុម​នារី​​កម្ពុជា បាន​ចាញ់ ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ០-២ ដើម្បី​ទទួល​បាន​ត្រឹម​ជើង​ឯករងអម​ដោយ​ប្រាក់​រង្វាន់​២៥០០០​ដុល្លារ​អាមេរិក។ ក្រុម​នារី​កម្ពុជា​នៅ​តែ​មិន​អាច​យក​ឈ្នះ​ឥណ្ឌូណេស៊ី​បាន សម្រាប់​ការ​ជួប​គ្នា​​៤​​លើក​ក្នុង​ព្រឹត្តិការណ៍​នេះគឺ​២​លើក​នៅ​ជុំ​ចុង​ក្រោយ និង​២​លើក​ក្នុង​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អាស៊ាន​។

ជ័យលាភី​ក្រុម​ទាំង​១៦៖

  • លេខ១ មេដាយ​មាស ៖ ឥណ្ឌូណេស៊ី​ ទទួល​បាន ៥​០០០០ដុល្លារ
  • លេខ២ មេដាយ​ប្រាក់ ៖ កម្ពុជា​ ទទួល​បាន ២៥០០០ដុល្លារ
  • លេខ​៣ មេដាយ​សំរិទ្ធ ៖ អេហ្ស៊ីប ទទួល​បាន ១៥០០០ដុល្លារ
  • លេខ​៤៖ អ៊ុយក្រែន ទទួល​បាន ១០០០០​ដុល្លារ
  • លេខ​៥៖ នេប៉ាល់ ទទួល​បាន​ ៧៥០០​ដុល្លារ
  • លេខ​៦៖ អារ៉ាប៊ីសាអ៊ូឌីត ៧៥០០​ដុល្លារ
  • លេខ​៧៖ អ៊ូបេគីស្ថាន ទទួល​បាន ​២៥០០​ដុល្លារ
  • លេខ៨៖ អាហ្សង់ទីន ទទួល​បាន​​ ២៥០០​ដុល្លារ
  • លេខ​៩៖ ហ្គាតេម៉ាឡា
  • លេខ​១០៖ ម៉ុងហ្គោលី
  • លេខ១១៖ អារ៉ាប់រួម
  • លេខ​១២៖ កូឡុំប៊ី

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម