Connect with us

កីឡា

គ្រូបង្ហាត់​គុន​ខ្មែរ​៣​រូប​កំពុង​​ ជោគជ័យ​​ខ្លាំង​នាពេលបច្ចុប្បន្ន

បានផុស

នៅ

លោក អេ ភូថង, ពេជ្រ សុផាន់ និង ធន់ សុភា អាច​ត្រូវ​បាន​ចាត់​ទុក​ជា​គ្រូ​បង្ហាត់​ប្រដាល់​គុន​ខ្មែរ​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​នា​ពេល​បច្ចុប្បន្ន បន្ទាប់​ពី​ពួក​គាត់​បាន​​ឈប់​ពី​អាជីព​ប្រដាល់ និង​​ចាប់​​អាជីព​គ្រូ​បង្ហាត់។

លោក អេ ភូថង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ អេ ភូថង ​បាន​ចាប់​ផ្តើម​អាជីពជា​គ្រូ​បង្ហាត់​ពេញ​លេញ​ក្នុង​ឆ្នាំ​២០០៥ បន្ទាប់​ពី​ប្រកប​អាជីព​​ឡើង​សង្វៀន​ប្រដាល់​អស់​រយៈ​ប្រហែល​ជាង​២០​ឆ្នាំ។ លោក​ជា​គ្រូ​បង្វឹក​ម្នាក់​ដែល​បណ្តុះ​បណ្តាល​កូន​បង្កើតរបស់​ខ្លួន​ទទួល​បាន​ជោគជ័យ​បំផុតគឺ ម៉ឺន មេឃា, អេ អាំម៉ារីនភូថង និង​ អេ យ៉ានុត។ កូន​ទាំង​៣​របស់​លោក​សុទ្ធ​តែ​ក្លាយ​ជា​កីឡាករ​លំដាប់​ជួរ​មុខ​​ដោយ​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ខ្ទង់​ពាន់​ដុល្លារ ឈ្នះ​ខ្សែ​ក្រវាត់​ជា​ច្រើន​ និង​រង្វាន់​រថយន្ត​ថែម​ទៀត។ កូន​សិស្ស​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​គឺ ធឿន ធារ៉ា ដែល​បាន​ខ្សែក្រវាត់​​ជា​ច្រើន​ខ្សែ រថយន្ត និង​វីឡា។

លោក ពេជ្រ សុផាន់

លោក ពេជ្រ សុផាន់ កំពុង​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​គ្រូ​​បង្វឹក​ច្រើន​ជាង​អាជីព​​ជា​កីឡាករ។ លោក​ធ្លាប់​ជា​កីឡាករ​អស់​រយៈ​ពេល​ជាង​១៥​ឆ្នាំ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​ ប៉ុន្តែ​ក្រោយ​មក​ លោក​បាន​ធ្វើ​ជា​គ្រូ​ជំនួយ​នៅ​ក្លិប​ប្រដាល់​ក្រសួង​ការពារ​ជាតិ។ ក្រោយ​មក​លោក​បាន​បើក​ក្លិប​ប្រដាល់​ផ្ទាល់​ខ្លួន​ដែល​ទទួល​បាន​កូន​សិស្ស​ចូល​​ហ្វឹក​ហាត់​ជា​បន្ត​បន្ទាប់។

បុរស​ដែល​ល្បី​​គ្រូ​កម្លាំង​បាយ​មាន​កូន​សិស្ស​ជា​ច្រើន​កំពុង​ទទួល​បាន​ជោគជ័យ។ ជាក់​ស្តែង​​ ពេជ្រ សម្បត្តិ ជា​កីឡាករ​លំដាប់​ឈាន​មុខ​គេ​ទម្ងន់​៦០​គីឡូក្រាម​ដែល​មាន​តម្លៃ​ខ្លួន​មិន​ក្រោម​ពាន់​ដុល្លារ​ឡើយ។ កីឡាករ​រូប​នេះ​ទទួល​បាន​ជោគជ័យ​ច្រើន​ណាស់​​ដោយ​មាន​ខ្សែ​ក្រវាត់​ជា​ច្រើន​​ និង​រង្វាន់​រថយន្ត​ថែម​ទៀត។ ជា​មួយ​គ្នា​នេះ អ្នក​គាំទ្រ​មិន​​អាច​រំលង​បាន​ទេ កីឡាករ ពេជ្រ ប៊ុនសិទ្ធ, ពេជ្រ អាទិទេព, ពេជ្រ កក្កដា និង​កីឡាករ​ត្រកូល​ពេជ្រជា​ច្រើន​ទៀត​កំពុង​លេច​ធ្លោ។

លោក ធន់ សុភា

លោក ធន់ សុភា ជា​គ្រូ​បង្វឹក​ដែល​មិន​សូវ​និយាយ​ច្រើន​ទេ ប៉ុន្តែ​កូន​សិស្ស​របស់​លោក​ជា​ច្រើន​កំពុង​ជោគជ័យ​។ ផ្តើម​អាជីព​ប្រដាល់​នៅអំឡុង​ឆ្នាំ​១៩៩៨ លោក​បាន​ចាប់​ផ្តើម​បង្ហាត់​​ប្រហែល​ឆ្នាំ២០១២​នៅ​ក្លិប​​ប្រដាល់​របស់​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ។ កូន​សិស្ស​របស់​លោក​ដែល​កំពុង​លេចធ្លោ​ដូច​ជា ប៊ុន សុធា, លន បញ្ញា, ធន់ រិទ្ធី, ធន់ ផានិត, ធន់ មករា, ធន់ អៀងឡៃ​ ជា​ដើម។

ក្រៅ​ពី​គ្រូ​ល្បី​ទាំង​៣​ខាង​លើ នៅ​មាន​គ្រូ​ជា​ច្រើន​ទៀត​ដែល​កំពុង​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីពដូច​ជា លោក សេន ប៊ុនថេន, បឺត ខាំ, ហង្ស សឿន, ស្វាយ សុខុន ជា​ដើម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៦ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៧ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៨ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១៤ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម