កីឡា
នគរបាលព្រៃវែងជ្រើសរើសកីឡាករបាល់ទះ អាចក្លាយជានគរបាលពេញសិទ្ធិ
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានប្រកាសជ្រើសរើសកីឡាករបាល់ទះមួយចំនួនដែលអាចទទួលបានឱកាសក្លាយជាមន្ត្រីនគរបាលពេញជាតិសិទ្ធិ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានប្រកាសនៅលើគណនី Facebook ផ្ទាល់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ៖«ស្នងការដ្ឋានន.បព្រៃវែងនឹងជ្រើសរើសយុវជនបាល់ទះមួយចំនួន ប្អូនៗត្រូវមានអាយុក្រោម២៥ឆ្នាំ និងមានកម្ពស់ចាប់ពី១.៨០ឡើង។ ប្អូនៗមានឱកាសក្លាយជានគរបាលពេញសិទ្ធិផងដែរ។ សូមទាក់ទង 0888 332 2299»។

ការប្រកាសជ្រើសរើសក្រុមបាល់ទះនេះគឺជាការត្រៀមខ្លួនចូលរួមប្រកួតក្នុងពានរង្វាន់ផ្សេងៗនៅពេលខាងមុខដូចជា ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ដែលជាកម្មវិធីប្រកួតផ្តោតលើក្រុមតាមបណ្តាខេត្តជាដើម។
នេះជាឱកាសរបស់យុវជនដែលមានកម្ពស់ចាប់ពី១.៨០ម៉ែត្រឡើង និងមានចំណងចំណូលចិត្តលេងបាល់ទះដើម្បីក្លាយជាកីឡាករបាល់ទះអាជីពពិតប្រាកដ។ មិនត្រឹមតែប៉ុណ្ណោះ យុវជនអាចទទួលបានក្របខណ្ឌរដ្ឋជាមន្ត្រីនគរបាលជាតិថែមទៀត។
បច្ចុប្បន្ន មានកីឡាករ កីឡាការិនីជាច្រើនទាំងវិស័យបាល់ទះ បាល់ទាត់ ប្រដាល់ និងកីឡាផ្សេងៗទៀតបានចូលក្របខណ្ឌរដ្ឋ តាមរយៈអាជីពកីឡានៅក្រោមស្ថាប័នរបស់ខ្លួនដូចជា ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិជាដើម។

កន្លងមក ព្រៃវែង ជាខេត្តមួយដែលបានប្រមូលធនធានកីឡាករបាល់ទះល្អៗច្រើនសម្រាប់ការចូលរួមប្រកួតក្នុងពានរង្វាន់ផ្សេងៗ ប៉ុន្តែក្រោយមក ក្រុមបាល់ទះរបស់ខេត្តមួយនេះបានផ្លាស់ប្តូរជាក្លិបបាល់ទះ វិសាខា ដូច្នេះហើយបានជាព្រៃវែងមិនទាន់មានក្រុមបាល់ទះតំណាងខេត្តផ្ទាល់ខ្លួនដើម្បីចូលរួមប្រកួតពានរង្វាន់នានា។
ជាក់ស្តែងក្នុងការចូលរួមប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះ កីឡាករបាល់ទះវិសាខា បានលេងតំណាងឲ្យខេត្តព្រៃវែង ហើយបានឈ្នះមេដាយមាស។ កីឡាករបាល់ទះរបស់ក្លិបវិសាខាមួយចំនួនក៏បានក្លាយជាមន្ត្រីនគរបាលជាតិផងដែរ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង