កីឡា
ឯកឧត្តម ឌី វិជ្ជា សម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពកីឡាករ នុប តុលា
ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានសម្តែងការសោកស្តាយ អាឡោះអាល័យ ជាអនេក និងចូលរួមមរណៈទុក្ខដល់ក្រុមគ្រួសារនៃសពកីឡាករ នុប តុលា ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តមបានរៀបរាប់ថា ៖«ខ្ញុំ និងក្រុមគ្រួសារ មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះមរណភាពរបស់ លោក នុប តុលា អតីតកីឡាករក្លិបព្រះខ័នរាជស្វាយរៀង និងជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ០៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជន្មាយុ ២៨ឆ្នាំ»។

«ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំសូមចូលរួមសម្តែងនូវមរណទុក្ខដោយក្តីស្រណោះ អាឡោះអាល័យ ជាមួយគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព ចំពោះការបាត់បង់ដ៏ធំធេងនូវ ប្អូនប្រុសបង្កើត ស្វាមី ឪពុក ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ»។
«ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួង វិញ្ញាណក្ខន្ធ លោក នុប តុលា បានទៅកាន់ឋានបរមសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូមចូលរួមមរណទុក្ខ ពីខ្ញុំ ឌី វិជ្ជា និងក្រុមគ្រួសារ!
សូមបញ្ជាក់ថា នុប តុលា បានបាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ និងត្រូវបានរកឃើញសពនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះអន្លង់ចិន។
នុប តុលា ជាអតីតយុវជនរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងបានមកលេងក្រុមធំព្រះខ័នរាជស្វាយរៀងពីឆ្នាំ២០១៣ ដល់២០២០ មុនពេលផ្លាស់ទៅក្លិបណាហ្គាវើលដ៍ រដូវកាល២០២១-២០២២ និងក្លិបគិរីវង់សុខសែនជ័យ ក្នុងឆ្នាំ២០២៣ ហើយចុងក្រោយនៅក្រុមបាល់ទាត់សមាគមក្រសួងមហាផ្ទៃ។
កីឡាកររូបនេះបានជាប់យុវជនជម្រើសជាតិកម្ពុជា រហូតដល់ក្រុមធំចាប់តាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៧។ លោកជាកីឡាករម្នាក់ដែលអាចលេងបានទាំងខ្សែការពារ និងខ្សែប្រយុទ្ធ៕

អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ