Connect with us

កីឡា

ជើង​ខ្លាំង Garcia អាច​ជួប​កីឡាករ​ជប៉ុន​ Anpo ក្រៅផ្លូវការចុងខែធ្នូ

បានផុស

នៅ

កីឡាករប្រដាល់​សកល Ryan Garcia គ្រោងនឹងត្រឡប់​មក​កាន់​សង្វៀន​វិញ​ដោយ​ប្រកួតក្រៅផ្លូវការជាមួយអ្នកប្រដាល់​ប្រដាល់ជប៉ុន Rukiya Anpo នៅទីក្រុងតូក្យូ បើទោះបច្ចុប្បន្ន​រូប​គេ​កំពុង​ជាប់​បម្រាម​ពី​ការប្រើប្រាស់សារធាតុហាមឃាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ខែ​ខែមិថុនា កីឡាករ Garcia ត្រូវបាន​ពិន័យ​ដោយ​​ការប្រកួត​រយៈពេលមួយឆ្នាំ ដោយគណៈកម្មការអត្តពលិករដ្ឋញូវយ៉កជុំវិញ បន្ទាប់​ពីធ្វើតេស្តវិជ្ជមាន​ថ្នាំ​ Ostarine ជាសារធាតុប៉ូវកម្លាំង។ ការ​ធ្វើ​តេស្ត​វិជ្ជមាន​បាន​កើត​ឡើង​មុន​ការ​ប្រកួត​​ជាមួយកីឡាករ Devin Haney ក្នុងជំនួបដណ្ដើមខ្សែក្រវាត់ WBC Super Lightweight។ ការប្រកួតនោះ Garcia បានឈ្នះការប្រកួតដោយពិន្ទុ​ជាឯកច្ឆ័ន្ទ ប៉ុន្តែមិនទទួលបានខ្សែក្រវាត់ទេ ដោយ​សារ​រកឃើញ​សារធាតុហាមឃាត់។

Ryan Garcia ​រហូតដល់រដូវក្តៅឆ្នាំ​២០២៥​ទើប​ផុត​បំរាម ប៉ុន្តែក្នុងពេលជាមួយគ្នានេះ រូប​គេ​​អាច​​ប្រកួត​ក្រៅ​ផ្លូវ​ការ​បាន​ដោយ​គ្រោង​​កីឡាករជប៉ុន Rukiya Anpo នៅថ្ងៃទី៣០ ខែធ្នូ។ ទោះបីជាគណៈកម្មការ​កីឡា​រដ្ឋញូវយ៉ក បានព្យួរ​រយៈពេលមួយឆ្នាំ​ ដល់​ខែមេសា ឆ្នាំ២០២៥។

ចំពោះគណៈកម្មាការ​អត្តពលិក​គ្រប់រដ្ឋទាំងអស់ក្នុងទឹកដីសហរដ្ឋអាមេរិក ជាធម្មតាពូកគេអាចរក្សាការពិន័យនិងព្យួរមិនឲ្យចូលរួមការប្រកួតបាននៅតែក្នុងទឹកដីខ្លួនប៉ុណ្ណោះ។ តាម​ការ​គ្រោង​ទុក ប្រកួត​នៅ​​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន៕


ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៣ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម