Connect with us

កីឡា

៤​ឆ្នាំក្រោម​ការ​ដឹក​នាំ​របស់​លោក Oleg ភ្នំពេញ​ក្រោន ជោគជ័យ​ខ្លាំង

បានផុស

នៅ

លោក Oleg Starynskyi ​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ដ៏​ជោគជ័យ​ម្នាក់​ក្នុង​ការ​ដឹក​នាំ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន​ ជា​លើក​ទី​២​ ដែល​គិត​រហូត​ដល់​ពេល​នេះ​មាន​រយៈ​៤​ឆ្នាំ​ហើយ​គិត​ចាប់​​​ពី​ថ្ងៃ​ទី​២១​ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសជនជាតិអ៊ុយក្រែនវ័យ៣៨ឆ្នាំ បានចាប់ផ្ដើមការងារដំបូងជាមួយបាល់ទាត់កម្ពុជា​នៅ​ឆ្នាំ២០១៦ ក្នុងនាមជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ។ បន្ទាប់មក លោក​ត្រូវបានតែងជាគ្រូបង្វឹកក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់ក្រុមភ្នំពេញក្រោន ហើយ​ឆ្នាំ២០១៧ ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមធំរបស់ភ្នំពេញក្រោន។ យ៉ាង​ណា ការ​ដឹក​នាំ​លើក​ទី​១​នោះ ​លោកមិន​សូវ​ទទួល​បាន​លទ្ធផល​ល្អ​ទេ ​ដោយ​បាន​បញ្ចប់រដូវកាលឆ្នាំ២០១៧ ភ្នំពេញក្រោនឈរនៅលេខ៥ មាន៤២ពិន្ទុ​ បន្ទាប់ពីប្រកួត២២លើក ឈ្នះ១២ ស្មើ៦ ចាញ់៤។

ក្រោយធ្វើមិនល្អ លោក Oleg Starynskyi បាន​ចាក​ចេញ​ពី​ការងារ​នៅកម្ពុជា។ នៅ​ពេល​នោះ លោក​បានទៅធ្វើគ្រូជំនួយរបស់ក្លិបបាល់ទាត់ Speranța Nisporeni ក្នុងប្រទេសម៉ុលដាវី ក្នុង​ឆ្នាំ​២០១៩ បន្ទាប់មក​លោក​បានធ្វើជាគ្រូវិភាគរបស់ក្រុម​យុវជនអាយុក្រោម១៩ឆ្នាំ FC Shakhtar Donetsk ប្រទេសអ៊ុយក្រែន។

នៅចុងឆ្នាំ២០២០ លោក Oleg Starynskyi បានវិលមកចូលដឹកនាំក្រុមភ្នំពេញក្រោន​ជា​លើក​ទី​២​។ ក្នុងរយៈពេល​៤ឆ្នាំ​​ចុង​ក្រោយ​នេះ ភ្នំពេញ​ក្រោន ត្រូវ​បាន​ចាត់​ទុក​ជា​ក្លិប​មួយ​ដ៏​ជោគជ័យ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក។ បុរសសញ្ជាតិអ៊ុយក្រែន​បាន​ជួយ​​ឲ្យ​ក្លិប​ភ្នំពេញ​ក្រោន បានសម្រេចសមិទ្ធផលជាច្រើន។ ក្នុងនោះ​ក្លិប​បាន​​ឈ្នះពានរង្វាន់លីគកំពូលកម្ពុជា២​រដូវ​កាល​ជាប់គ្នា, ឈ្នះពានរង្វាន់ Cambodian Super Cup ២ឆ្នាំជាប់គ្នា, ឈ្នះពានរង្វាន់ Cambodian League Cup ២ ឆ្នាំជាប់គ្នា។

លោក​បាន​ដឹក​នាំ ភ្នំពេញ​ក្រោន ឆ្លង​ផុត​វគ្គ​ជម្រុះ​​ ឆ្លង​ផុត​វគ្គ​សន្សំពិន្ទុ និង​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់ AFC Cup ប្រចាំ​ឆ្នាំ​២០២៣។

បច្ចុប្បន្ន លោក Oleg Starynskyi ត្រូវបានចាត់ទុកជាគ្រូបង្វឹកដ៏ជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់កម្ពុជា បន្ទាប់ពីលោកត្រឡប់មកចូលដឹកនាំក្លិបភ្នំពេញក្រោនលើកទី២៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម