កីឡា
លទ្ធផលបញ្ចប់ជើងទី១ វគ្គ៨ក្រុមចុងក្រោយពានពានសម្តេចតេជោ
ការប្រកួតក្នុងពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) សប្ដាហទី៧ ជើងទី១ វគ្គ៨ក្រុមចុងក្រោយបានបញ្ចប់ជាផ្លូវការ។

ក្រោយបញ្ចប់ការប្រកួតជើងទី១ ក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) យើងបានរកឃើញក្រុមចំនួន២ មានភាគរយខ្ពស់អាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាក់ស្ដែងដូចជាក្លិបបាល់ទាត់ឡាយអុិនឃីង ខេត្តសៀមរាប ជាក្រុមមានភាគរយខ្ពស់ជាងគេ បន្ទាប់ពីយកឈ្នះ មន្ទើរ អយក ខេត្តកំពង់ស្ពឺ ក្នុងលទ្ធផល ៧-១ ក្នុងជើងទី១ កាលពីថ្ងៃទីពុធ ទី២០ ខែវិច្ឆិកា។
ចំពោះការប្រកួតចំនួន២គូ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ក្រុមមន្ទើរ អយក ខេត្តត្បូងឃ្មុំ ជាក្រុមភាគរយខ្ពស់ ក្នុងការកក់កៅអី ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) ក្រោយយកឈ្នះក្រុម សមាគមកីឡាបាល់ទាត់ខេត្តស្វាយរៀង ក្នុងលទ្ធផល ៥-១ ក្នុងការប្រកួតជើងទី១។

លទ្ធផលបញ្ចប់ការប្រកួតជើងទី១ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត)
ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
-ក្លិបបាល់ទាត់ឡាយអុិនឃីង ខេត្តសៀមរាប ៧-១ មន្ទើរ អយក ខេត្តកំពង់ស្ពឺ
-សមាគមកីឡាបាល់ទាត់ខេត្តកំពង់ធំ ២-៣ សមាគមកីឡាបាល់ទាត់ខេត្តកែប
ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤
-មន្ទើរ អយក ខេត្តត្បូងឃ្មុំ ៥-១ សមាគមកីឡាបាល់ទាត់ខេត្តស្វាយរៀង
-មន្ទើរ អយក ខេត្តកំពង់ចាម ១-០ ក្លិបបាល់ទាត់ឈើតុំខេត្តពោធិ៍សាត់
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ