កីឡា
ទើបបន្តកុងត្រាថ្មី លោក Pep មានស្ថិតិអាក្រក់បំផុត៥ប្រកួតចុងក្រោយ
លោក Pep Guardiola បានប្រាប់មូលហេតុក្នុងការផ្លាស់ប្តូរចិត្តដើម្បីយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លិប Man City បន្តរយៈពេល២ឆ្នាំទៀត។

តាំងពីដើមរដូវកាល លោក Pep Guardiola បានរៀបចំផែនការ សម្រាប់រដូវកាលនេះរួចរាល់ហើយ។ រដូវកាលនេះគឺពេលវេលាចុងក្រោយរបស់លោកនៅជាមួយក្លិប Manchester City។ នេះបើយោងតាមការផ្សាយរបស់ Mail Sport កាលពីខែឧសភា។
ក្លិប Manchester City មានការព្រួយបារម្ភយ៉ាងខ្លាំង ប្រសិនបើបុរសសញ្ជាតិអេស្ប៉ាញវ័យ៥៣ឆ្នាំរូបនេះចាកចេញ។ ជាមួយគ្នានោះ ពួកគេបានខិតខំប្រឹងប្រែង ដើម្បីបញ្ចុះបញ្ចូលលោកឲ្យបន្តស្នាក់នៅដើម្បីជួយក្លិប ហើយកត្ដាសំខាន់មួយទៀតគឺទំនាក់ទំនងរបស់លោកជាមួយប្រធានលោក Khaldoon Al Mubarak ជាកត្តារួមចំណែកក្នុងការសម្រេចចិត្តស្នាក់នៅបន្ដ។

លោក Pep Guardiola បាននិយាយថា ៖«តាំងពីដើមរដូវកាលមក ខ្ញុំបានគិតច្រើន។ ខ្ញុំបានគិតថា រដូវកាលនេះ គួរតែចុងក្រោយ។ ប៉ុន្តែដោយមានបញ្ហាកាលពីខែមុន ខ្ញុំមានអារម្មណ៍ថា ពេលនេះមិនមែនជាពេលត្រូវចាកចេញទេ។ ខ្ញុំមិនអាចធ្វើឲ្យក្លិបធ្លាក់ចុះទេ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចចាកចេញឥឡូវនេះបានឡើយ។ ប្រហែលជាការបរាជ័យទាំង៤លើក ជាមូលហេតុធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំមិនអាចចាកចេញបានទេ»។
បន្ទាប់ពីលោកបានបន្តកុងត្រាថ្មី ក្លិប Man City បានចាញ់លើកទី៥ ដែលបានក្លាយជាកំណត់ត្រាអាក្រក់បំផុតមិនធ្លាប់មានក្នុងអាជីពជាគ្រូបង្វឹករបស់លោក Pep។ ចំពោះការប្រកួតចាញ់៥លើកគឺចាញ់ Tottenham Hotspur, Bournemouth និង Brighton នៅលីគ Premier League, ចាញ់ Sporting ៤-១ នៅ UEFA Champions League និងបានធ្លាក់ចេញពីពាន Carabao Cup ក្រោយចាញ់ Tottenham Hotspurs៕


ប្រែសម្រួល៖ ផា រតនា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច