កីឡា
ថ្ងៃនេះ ក្រុមនារីកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី លើកទី២ ក្នុងប្រវត្តិសាស្ត្រ AFF Women’s Cup
ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវប៉ះ ឥណ្ឌូណេស៊ី ជាលើកទី២ក្នុងប្រវត្តិសាស្ត្រពានរង្វាន់អាស៊ានលំដាប់ទី១ AFF Women’s Cup វេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅប្រទេសឡាវ។
តាមប្រវត្តិ ក្រុមនារីកម្ពុជា និងនារីឥណ្ឌូណេស៊ី ធ្លាប់ជួបគ្នាតែម្តងគត់ក្នុងពានរង្វាន់ AFF Women’s Championship ដែលពេលនោះ កម្ពុជាបានចាញ់ដោយលទ្ធផល ០-៤ ក្នុងវគ្គសន្សំពិន្ទុក្នុងពូល។

គិតចាប់តាំងពីចប់កីឡាស៊ីហ្គេម ឆ្នាំ២០២៣មក ក្រុមនារីកម្ពុជាត្រូវបានរំសាយ និងមិនធ្លាប់មានការប្រកួតអន្តរជាតិផ្លូវការណាមួយឡើយ។ ផ្ទុយទៅវិញ ក្រុមនារីឥណ្ឌូណេស៊ី បានប្រកួតជាច្រើនក្នុងឆ្នាំ២០២៤ ជាពិសេសពួកគេប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមខ្លាំងៗ និងបាននាំចូលកីឡាការិនីមកពីតំបន់អឺរ៉ុបជួយពង្រឹងក្រុមថែមទៀតផង។
ប្រវត្តិក្រុមនារីកម្ពុជាក្នុងពាន AFF Women’s Championship
ក្រុមបាល់ទាត់នារីកម្ពុជាទើបបានចូលរួមប្រកួតក្នុងពានរង្វាន់នារីអាស៊ាន៣លើក និងមិនធ្លាប់បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើយ។ លើកទី១ ឆ្នាំ២០១៨ កម្ពុជា បានយកឈ្នះ ទីម័រខាងកើត ១២-០, ចាញ់ថៃ ១១-០, ចាញ់ អូស្ត្រាលី ១២-០ និង ចាញ់ ម៉ាឡេស៊ី ០-៤។ លើកទី២ ឆ្នាំ២០១៩ កម្ពុជា បានចាញ់វៀតណាម ០-១០, ចាញ់ មីយ៉ាន់ម៉ា ១-១០ និងចាញ់ ឥណ្ឌូណេស៊ី ០-៤ និងលើកទី៣ ឆ្នាំ២០២២ កម្ពុជា បានឈ្នះ ទីម័រខាងកើត ៣-១, ស្មើ ឡាវ ១-១, ចាញ់ វៀតណាម ០-៣ និងចាញ់ មីយ៉ាន់ម៉ា ០-៣។
ប្រវត្តិក្រុមនារីឥណ្ឌូណេស៊ី ក្នុងពាន AFF Women’s Championship

ក្រុមបាល់ទាត់នារីឥណ្ឌូណេស៊ី ធ្លាប់បានចូលរួមប្រកួតពានរង្វាន់នេះ៧លើក។ លើកទី១ ឆ្នាំ២០០៤ ពួកគេធ្វើបានល្អមែនទែន ដោយបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងទទួលបានចំណាត់ថ្នាក់លេខ៤។
ទោះបីជាយ៉ាងណា ៦លើកចុងក្រោយ ឥណ្ឌូណេស៊ីធ្វើមិនបានល្អទេដោយធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលទាំងអស់។ លើកទី២ ឆ្នាំ២០០៧ ឥណ្ឌូណេស៊ី បានឈ្នះ១ និងចាញ់២, លើកទី៣ ឆ្នាំ២០០៨ ឈ្នះ១ និងចាញ់៣, លើកទី៤ ឆ្នាំ២០១១ ឈ្នះ១ និងចាញ់២, លើកទី៤ ឆ្នាំ២០១៣ ចាញ់ទាំង៤ប្រកួត, លើកទី៥ ឆ្នាំ២០១៥ ចាញ់ទាំង៣ប្រកួត, លើកទី៦ ឆ្នាំ២០១៨ ស្មើ២ និងចាញ់២, លើកទី៧ ឆ្នាំ២០១៩ ឈ្នះ១ និងចាញ់២ និងចុងក្រោយលើកទី៨ ឆ្នាំ២០២២ ស្មើ១ និងចាញ់៤។
៥ប្រកួតចុងក្រោយរបស់ក្រមនារីកម្ពុជា
- ឈ្នះ ឡាវ ២-០ (ស៊ីហ្គេម ២០២៣)
- ឈ្នះ សិង្ហបុរី ១-០ (ស៊ីហ្គេម ២០២៣)
- ចាញ់ ថៃ ០-៣ (ស៊ីហ្គេម ២០២៣)
- ចាញ់ វៀតណាម ៤-០ (ស៊ីហ្គេម ២០២៣)
- ចាញ់ ថៃ ៦-០ (ស៊ីហ្គេម ២០២៣)
៥ប្រកួតចុងក្រោយរបស់ក្រុមឥណ្ឌូណេស៊ី
- ឈ្នះ បារ៉ែន ៣-០ (មិត្តភាពអន្តរជាតិ ២០២៤)
- ឈ្នះ បារ៉ែន ៣-០ (មិត្តភាពអន្តរជាតិ ២០២៤)
- ចាញ់ ហុងហុង ២-៣ (មិត្តភាពអន្តរជាតិ ២០២៤)
- ចាញ់ ហុងកុង ០-៤ (មិត្តភាពអន្តរជាតិ ២០២៤)
- ចាញ់ ហូឡង់ ០-១៥ (មិត្តភាពអន្តរជាតិ ២០២៤)
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់