Connect with us

កីឡា

ឃួន ឡាបូរ៉ាវី ថា ក្រុមនារីក្នុងពាន AFF Women’s Cup មានកម្រិតមិនលើកម្ពុជា

បានផុស

នៅ

លោក ឃួន ឡាបូរ៉ាវី គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បាន​ចាត់​ទុក​ក្រុមបាល់ទាត់នារីផ្សេង​ដែល​ចូល​រួម​ប្រកួត​​ពាន​រង្វាន់​ AFF Women’s Cup 2024 មាន​កម្រិត​គុណភាព​មិន​លើស​ក្រុម​នារី​កម្ពុជា​ប៉ុន្មាន​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតពានរង្វាន់ AFF Women’s Cup 2024 ឡាវធ្វើជាម្ចាស់ផ្ទះ ក្រុមនឹងត្រូវជួបក្រុមឥណ្ឌូណេសុី វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​​២៣ ខែ​វិច្ឆិកា និងប៉ះ ម៉ាឡេសុី នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។

ក្នុងសន្និសទីសារព័ត៌មានមុនការប្រកួត លោក ឃួន ឡាបូរ៉ាវី បាននិយាយថា ៖«សម្រាប់ក្រុមយើងតាំងពីចាប់ផ្ដើមដំបូងគឺយើងមកទីនេះដើម្បីឈ្នះ ហើយខ្ញុំមើលថា ក្រុមទាំងអស់នៅក្នុងព្រឹត្តិការណ៍មានកម្រិតប្រហែលយើងដែរ។ យើងអាចប្រកួតប្រជែងជាមួយពួកគេបាន»។

លោក ឃួន ឡាបូរ៉ាវី បានបន្ថែមថា ៖«សម្រាប់ក្រុមរបស់ខ្ញុំ ទោះបីយើងមានត្រឹមតែ១០ថ្ងៃ មុនពេលព្រឹត្តិការណ៍នេះចាប់ផ្ដើមមែន។ ស្របពេលលីគ​នារីយើងក៏កំពុងដំណើរការ។ ខ្ញុំគ្រាន់តែប្រមូលផ្ដុំកីឡាការិនី ដែលកំពុង​លេង​ស្រាវ់​ ហើយខ្ញុំគ្រាន់តែបន្ថែមនូវយុទ្ធសាស្ត្រ​ប៉ុណ្ណោះ»។

ដូចអ្វីដែលគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាបានលើកឡើងចឹង ឆ្នាំនេះសហព័ន្ធ​បាល់ទាត់​កម្ពុជា​បានបង្កើតលីគ​នារី​ឡើងវិញ ប្រៀប​ដូច​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ពាន​រង្វាន់​អន្តរជាតិ​មាន​ដូច​ជា​ AFF Women’s Cup 2024 និង​សុីហ្គេម ជា​ដើម។

កីឡាការិនីជាប់ឈ្មោះក្នុងបញ្ជីឈ្មោះ២៣នាក់ចុងក្រោយ សុទ្ធជាកីឡាការិនីមានសមត្ថភាព និងបទពិសោធជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុង​នោះ​មាន​កីឡាការិនីកូនកាត់ខ្មែរ-កាណាដា ឈីវ សាលីណា ​ផង​ដែរ៕

ចំពោះរូបមន្ត​ ការប្រកួត AFF Women’s Cup 2024 មានក្រុមចូលរួម​ចំនូន៦ក្រុម បែងចែកជា២ពូល ក្នុងនោះក្រុមលេខ១និងលេខ២ នៃ​ពូលនីមួយៗនឹងបានឡើងទៅវគ្គ៤ក្រុមចុងក្រោយ​ដើម្បី ជ្រើស​រើស​៣​ក្រុម​ឡើង​ទៅ​ពាន​រង្វាន់​កម្រិត​ទី​១ ASEAN Women’s Championship ឆ្នាំ​២០២៥​ ដែល​មាន​ក្រុម​ខ្លាំង​កំពុង​រង់​ចាំ​គឺ ហ្វីលីពីន ថៃ និង​វៀតណាម៕


អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម