Connect with us

កីឡា

រុស្ស៊ី​អាច​ចូល​រួម​កីឡា​សាកល​វិញ​ ក្រោយ​ការ​បោះឆ្នោត​​ប្រធាន IOC ថ្មី

បានផុស

នៅ

ប្រធានសហព័ន្ធកីឡាវាយកូនបាល់របស់ប្រទេសរុស្ស៊ី លោក Shamil Tarpishchev បាននិយាយនៅក្នុងក្រុមប្រឹក្សាវប្បធម៌រាង​កាយ​ និងកីឡាពី​ប្រទេស​រុស្សីអាចមានឱកាសវិលត្រឡប់ទៅកាន់ការប្រកួតអន្តរជាតិវិញ បន្ទាប់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ជ្រើសរើសប្រធានថ្មីរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«បញ្ហានៃការចូលរួមរបស់អត្តពលិករបស់យើងនៅក្នុងព្រឹត្តិការណ៍កីឡាទាំងអស់ទាមទារឱ្យមានការពិចារណាដាច់ដោយឡែកពីគ្នា។ ប្រធានបទនេះសមនឹងទទួលបានរបាយការណ៍របស់ខ្លួន ហើយយើងចាំបាច់ត្រូវដោះស្រាយបញ្ហានេះដាច់ដោយឡែកពីគ្នា»។ លោក Tarpishchev បាននិយាយលើសារព័ត៌មាន TASS។

នៅខែតុលា ឆ្នាំ២០២៣ ក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC បានព្យួរគណៈកម្មាធិការអូឡាំពិករបស់ប្រទេសរុស្ស៊ីសម្រាប់ការរំលោភលើធម្មនុញ្ញអូឡាំពិក។

ជាលទ្ធផល អត្តពលិករុស្ស៊ីមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្រោមទង់ជាតិរបស់ពួកគេក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំនេះទេ ហើយរួមជាមួយអត្តពលិកបេឡារុស្ស អាចចូលរួមបានតែអត្តពលិកអព្យាក្រឹតឯកត្តជនតាមរយៈការអញ្ជើញពី IOC ប៉ុណ្ណោះ។ អត្តពលិកមកពីប្រទេសទាំងពីរដែលគាំទ្រ​សង្គ្រាម​នៅ​អ៊ុយក្រែនក៏មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតដែរ។

អាណត្តិទាំងនេះត្រូវបានធ្វើឡើងជាមួយប្រមុខ IOC លោក Thomas Bach ជាប្រធាន។ លោក Bach គ្រោងនឹងលាលែងពីតំណែងប្រធាន បន្ទាប់ពីមេដឹកនាំថ្មីត្រូវបានបោះឆ្នោតជ្រើសរើសនៅខែមីនា ក្នុងកិច្ចប្រជុំ IOC នៅប្រទេសក្រិក។ ទោះជាយ៉ាងណាក៏ដោយ សមាជិកក្រុមប្រឹក្សាប្រតិបត្តិជាច្រើននឹងនៅដដែល រួមទាំងអនុប្រធានទាំងបួនរបស់អង្គការផងដែរ ដែលស្ថិតក្នុងអាណត្តិរយៈពេលបួនឆ្នាំរបស់ពួកគេ។

នោះអាចនឹងផ្លាស់ប្តូរ ប្រសិនបើបេក្ខជនប្រធាន Juan Antonio Samaranch Jr ឈ្នះការបោះឆ្នោត។ អនុប្រធាន IOC បច្ចុប្បន្នរូបនេះអាចជាសម្ព័ន្ធមិត្តដែលរុស្ស៊ីត្រូវការ ខណៈ​​លោកក៏ចង់ឱ្យមានការស្តារឡើងវិញ។ លោក Samaranch បាននិយាយនៅក្នុងសន្និសីទមួយនៅទីក្រុង Budapest ថា ៖«អង្គការត្រូវតែប្រឹងប្រែង ដើម្បីយករុស្ស៊ីមកវិញ»។

ទោះយ៉ាងណា បេក្ខភាពដទៃទៀតដូចជា លោក Sebastian Coe មិនបន្ទរតាមអារម្មណ៍របស់ លោក Samaranch ទេ។ ប្រធានសហព័ន្ធកីឡាអត្តពលកម្មពិភពលោករូបនេះបានឈរឈ្មោះ នៅឆ្នាំ២០២២ ហើយក៏ជាអ្នកដែលផ្លាស់ប្តូរឈានទៅដកអត្តពលិករុស្ស៊ី និងបេឡារុស្ស ចេញពីព្រឹត្តិការណ៍ដែលរៀបចំដោយសហព័ន្ធរបស់លោកផងដែរ។

រុស្ស៊ីនឹងត្រូវរង់ចាំពីរ​បី​ខែទៀត ដើម្បីមើលថាតើប្រធានបន្ទាប់នឹងនាំពួកគេទៅជាសម្ព័ន្ធមិត្ត ឬសត្រូវ។ ការបោះឆ្នោតរបស់ IOC នឹងប្រព្រឹត្តទៅនៅក្នុងសម័យប្រជុំ IOC លើកទី១៤៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងអាថែន៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១៣ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម