Connect with us

កីឡា

តួកគី​ចង់​ដាក់​ទោស CEO ធនាគារ​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​​២៤០​ឆ្នាំ​ពី​បទ​ឆបោកកីឡាករ​

បានផុស

នៅ

រដ្ឋអាជ្ញាប្រទេស​តួកគី​បានរៀបចំការចោទប្រកាន់​អាចឈានទៅរកការផ្តន្ទាទោសដាក់ពន្ធនាគារពី ៧២ ទៅ ២៤០ឆ្នាំ លើនាយកប្រតិបត្តិ​ធនាគារ Denizbank ពីបទក្លែងបន្លំជាមួយកីឡាករបាល់ទាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចោទប្រកាន់ថ្មីនេះ ទាក់ទងនឹងករណីការចោទប្រកាន់ពីបទឆបោកកីឡាករ រួមមាន កីឡាករ Arda Turan របស់ប្រទេសតួកគី​ និងកីឡាករ Fernando Muslera របស់អ៊ុយរូហ្គាយ ដោយអតីតអ្នកគ្រប់គ្រងសាខាធនាគារ Denizbank។

សារព័ត៌មាន Anadolu កាលពីថ្ងៃអង្គារបានរាយការណ៍ថា នាយកប្រតិបត្តិ លោក Hakan Ates និងអតីតជំនួយការអ្នកគ្រប់គ្រងទូទៅរបស់លោក គឺលោក Mehmet Aydogdu ប្រឈមមុខនឹងការចោទប្រកាន់ស្រដៀងគ្នា ប៉ុន្តែ​ពួក​គេ​បានបដិសេធការចោទប្រកាន់​ដែល​រៀបចំ​ដោយ​ ការិយាល័យរបស់ប្រធានរដ្ឋ Istanbul។

ឆ្លើយតបទៅនឹងព័ត៌មានលម្អិតដែលបានរាយការណ៍លើការចោទប្រកាន់នេះ ធនាគារ Denizbank បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ៖«យើងមិនបានទទួលព័ត៌មានណាមួយទាក់ទងនឹងការស៊ើបអង្កេតរបស់​រដ្ឋ​អាជ្ញាដែល​ឆ្លុះបញ្ចាំងនៅក្នុងសារព័ត៌មាន និងការ​ផ្សាយ​មួយ​ចំនួន​ទៀត​ឡើយ»។

ធនាគារបាននិយាយបន្ថែមទៀតថា ការបង្ហាញព័ត៌មានលម្អិតនៃការចោទប្រកាន់បានរំលោភលើការរក្សាការសម្ងាត់នៃសំណុំរឿងនេះ។ ព័ត៌មានលម្អិតនៃការចោទប្រកាន់ត្រូវបានចេញផ្សាយជាទៀងទាត់តាមរយៈទីភ្នាក់ងារសារព័ត៌មាន Anadolu។

ធនាគារ​បាននិយាយកាលពីសប្តាហ៍មុនថា លោក Aydogdu បានលាលែងពីតំណែង ហើយ​នាយកប្រតិបត្តិ Ates ត្រូវបានដកស្រង់សម្តីដែលនិយាយនៅក្នុងការចោទប្រកាន់ថា ៖«ខ្ញុំមិនទទួលយកការចោទប្រកាន់នេះទេ។ ខ្ញុំមិនមានទំនាក់ទំនងជាមួយឬមិនដឹងអំពីបញ្ហានេះទេ»។

គ្មានការចាប់ខ្លួនត្រូវបាន​ធ្វើឡើង ឬការបង្ហាញខ្លួននៅតុលាការដែលបានកំណត់ទាក់ទងនឹងការចោទប្រកាន់ថ្មី។

គួរដឹងដែរថា ក្រោមការបើកសំណុំរឿងកាលពីឆ្នាំមុន ព្រះរាជអាជ្ញាបានស្វែងរកការដាក់ឱ្យជាប់ពន្ធនាគាររយៈពេល ២១៦ឆ្នាំលើ លោកស្រី Secil Erzan អតីតអ្នកគ្រប់គ្រងសាខាធនាគារដែលត្រូវបានចោទប្រកាន់ពីបទឆបោកកីឡាករបាល់ទាត់ រួមមានដូចជាកីឡាករ Turan អតីតខ្សែបម្រើក្លិប Barcelona និងអ្នកចាំទី Muslera របស់ក្លិប Galatasaray ជាដើម។

យោងតាមការចោទប្រកាន់កាលពីឆ្នាំមុន លោកស្រី Erzan បានបន្លំប្រាក់ចំនួន ៤៤លានដុល្លារពីបុគ្គលចំនួន ១៨នាក់ដោយសន្យាថានឹងទទួលបានផលចំណេញយ៉ាងច្រើនពីការវិនិយោគរបស់ពួកគេនៅក្នុង “មូលនិធិពិសេសសម្ងាត់” ។ បណ្តឹងចុងក្រោយបង្អស់មានដើមបណ្តឹងចំនួន ២៤នាក់។

លោកស្រី Erzan បានបញ្ចុះបញ្ចូលពួកគេឱ្យវិនិយោគនៅក្នុងមូលនិធិមួយផ្នែកដោយប្រាប់ពួកគេថាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិតួកគី​ លោក Fatih Terim ក៏បានវិនិយោគផងដែរ នេះបើយោងតាមការចោទប្រកាន់នោះ។

លោកស្រី Erzan ត្រូវបានគេចាប់ដាក់ពន្ធនាគារ ខណៈបណ្តឹង​ឧទ្ធរណ៍របស់​គាត់​បាននឹងកំពុងបន្ត៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម