Connect with us

កីឡា

ប៉េតង់​កម្ពុជា​បាន​ឈ្នះ​​មេដាយ​មាស​២ ប្រាក់​១ សំរិទ្ធ២ ពី​ប៉េតង់ជើង​ឯកអាស៊ី

បានផុស

នៅ

ក្រុម​កីឡា​ប៉េតង់​ជម្រើស​ជាតិ​កម្ពុជា ទទួល​បាន​មេដាយ​ចំនួន​៥​គ្រឿង​ពី​ការ​ប្រកួត​ប៉េតង់​ ជើង​ឯក​អាស៊ី លើក​ទី​២ (The 2nd Pétanque Asian Championships) នៅ​ទី​ក្រុង Taoyuan កោះតៃវ៉ាន់ ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​បញ្ជូន​កីឡាករ​២​នាក់ និង​កីឡាការិនី​២​នាក់​ប្រកួត​លើ​​៤​​​វិញ្ញាសា​គឺ​​​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​៣​វិញ្ញាសា ក្នុង​នោះ​ទទួល​បាន​មេដាយ​មាស​២ និង​ប្រាក់​១ ខណៈ​​២​វិញ្ញាសា​ទៀត​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​​មេដាយសំរិទ្ធ។

មេដាយ​មាស២​

  • កីឡាករ សុខ ចាន់មាន ​ទទួល​បាន​មេដាយ​មាស​១​គ្រឿង លើ​វិញ្ញសា​វាយ​យកពិន្ទុ​បុរសឯកត្តជន។
  • កីឡាករ សុខ ចាន់មាន និងកីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា ទទួលបានមេដាយមាស​១គ្រឿង លើ​វិញ្ញាសា​គូ​បុរស។

មេដាយ​ប្រាក់​២

  • កីឡាការិនី ធា សម្ផស្ស និង កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា ទទួលបានមេដាយប្រាក់​១គ្រឿង លើ​វិញ្ញាសា​គូ​បុរស-នារី។

មេដាយ​សំរិទ្ធ២

  • កីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី ធា សម្ផស្ស ទទួលបានមេដាយ​សំរិទ្ធ​១​គ្រឿង លើ​វិញ្ញាសា​គូ​នារី។
  • កីឡាការិនី អ៊ុក ស្រីមុំ ទទួលបានមេដាយសំរិទ្ធ​១​គ្រឿង​ លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​នារី​ឯកត្តជន។

សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​បញ្ជូន​​អត្តពលិក​៤​នាក់​ គ្រូ​បង្វឹក​២​នាក់ និង​គ្រូ​ជំនួយ​១​នាក់​ទៅ​ចូល​រួម​ប្រកួត​ប៉េតង់​ជើង​ឯក​អាស៊ី លើក​ទី​២ ឆ្នាំ​២០២៤ នៅ​កោះតៃវ៉ាន់។ អ្វី​ដែល​គួរ​ឲ្យកត់​សំគាល់​ កីឡាករ កីឡាការិនី​កម្ពុជា​សុទ្ធ​តែ​រៀម​ច្បង​មាន​បទ​ពិសោធ​ច្រើន​ដូច​ជា​ សុខ ចាន់មាន និង អ៊ុក ស្រីមុំ ខណៈ​អតីត​វីរកីឡាការិនី កែ ឡេង ម្ចាស់​មេដាយ​មាស​ពិភព​លោក​៤​សម័យ​កាល​ជាប់​គ្នា​បាន​ក្លាយ​ជា​គ្រូ​ជំនួយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម