កីឡា
គ្រូថ្មីរបស់ Man United ប្រាប់ថា ត្រូវការពេលវេលាបន្ថែមទើបល្អប្រសើរ
ការងារដំបូងរបស់លោក Ruben Amorim ក្នុងនាមគ្រូបង្វឹកថ្មីនៅក្លិប Manchester United បានបញ្ចប់ត្រឹមស្មើគ្នា ១-១ ជាមួយក្រុម Ipswich Town នៅក្នុងក្របខណ្ធ Premier League កាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក Amorim មិនទាន់បានរៀបចំក្រុម Manchester United គ្រប់គ្រាន់ទេ ដោយសារទើបចូលកាន់តំណែងនៅពាក់កណ្ដាលទី។ លោកបានប្រើប្រាស់កីឡាករមានស្រាប់ ដែលបន្សល់ទុកពីលោក Erik ten Hag ។ ពេលនេះលោក Ruben Amorim ត្រូវការពេលវេលាដើម្បីសិក្សាបន្ថែមទៀត។
លោក Ruben Amorim បាននិយាយថា ៖«ខ្ញុំដឹងថា វាខកចិត្តសម្រាប់អ្នកគាំទ្រ តែពួកយើងកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង។ យើងបានរងទុក្ខលំបាកយូរហើយ។ យើងនឹងព្យាយាមធ្វើឲ្យល្អប្រសើរ តែវាត្រូវការពេលវេលា។ យើងប្រឈមបញ្ហាជាច្រើននៅពេលនេះ ហើយឆ្នាំក្រោយយើងនឹងប្រសើរជាងនេះ»។
លោក Ruben Amorim បានបន្ថែមថា ៖«កីឡាករបំរុងចង់បង្ហាញខ្លួនលើទីលាន ប៉ុន្តែពួកគេត្រូវការហ្វឹកហាត់។ ជាមួយនឹងកាលវិភាគប្រកួត យើងត្រូវកែប្រែខ្លះ។ កីឡាករខ្លះនឹងលេងនៅថ្ងៃបន្ទាប់»៕
ប្រែសម្រួល៖ ផា រតនា
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់