កីឡា
ជើងខ្លាំងទម្ងន់ស្រាល Rodriguez ម្ចាស់ខ្សែក្រវាត់ពិភពលោក៤កំពុងមានកំណត់ត្រាល្អ
អ្នកប្រដាល់អាមេរិកវ័យក្មេង Jesse Rodriguez កំពុងទទួលបានជោគជ័យខ្លាំងក្នុងអាជីពសម្រាប់រយៈពេល៧ឆ្នាំដោយ ប្រមូលបានខ្សែក្រវាត់ពិភពលោក៤ខ្សែ។

គិតត្រឹមចុងឆ្នាំ២០២៤ កីឡាករ James Rodriguez បានឡើងប្រកួតកម្រិតអាជីពបាន២១លើក ឈ្នះទាំង២១លើក ផ្ដួលដៃគូឲ្យបោះបង់ការប្រកួត១៤លើក។ រូបគេកំពុងគ្រងខ្សែក្រវាត់ពិភពលោកចំនួន៤ខ្សែគឺ WBC Super flyweight, WBO Flyweight, IBF Flyweight និង WBC and The Ring។
James Rodriguez ដែលកើតឆ្នាំ២០០០ កាលនៅជាយុវជនអ្នកប្រដាល់ស្ម័គ្រចិត្ត។ គាត់បានឈ្នះជើងឯកយុវជនថ្នាក់ជាតិអាមេរិក២លើក ក្នុង២០១៥និង២០១៦ ព្រមទាំងឈ្នះជើងឯក U.S. Junior Open Tournament ឆ្នាំ២០១៦។ ចំពោះការប្រកួតអន្តរជាតិ គាត់បានឈ្នះមេដាយប្រាក់ក្នុងការប្រកួតជើងឯកពិភពលោក Junior World Championships ឆ្នាំ២០១៥។

ឆ្នាំ២០១៧ កីឡាករ James Rodriguez បានអភិវឌ្ឍខ្លួនក្លាយជាអ្នកប្រដាល់សកលអាជីពដំបូងទល់នឹងកីឡាករ Mauricio Cruz នៅប្រទេសម៉ិកស៊ិក។ ពេលនោះ រូបគេបានឈ្នះការប្រកួតដោយពិន្ទុជាឯកច្ឆ័ន្ទ។ ក្រោយបង្កើតកំណត់ត្រាឈ្នះ១៤ប្រកួតជាប់គ្នា អ្នកប្រដាល់វ័យក្មេងរូបនេះទទួលបានឱកាសដណ្ដើមខ្សែក្រវាត់ពិភពលោក WBC Super flyweight ដែលនៅទំនេរ។
ក្នុងជំនួបដណ្ដើមខ្សែក្រវាត់ជាមួយកីឡាករម៉ិកស៊ិក Carlos Cuadras ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅទឹកដីសហរដ្ឋអាមេរិក កីឡាករ Rodriguez បានក្លាយជាម្ចាស់ខ្សែក្រវាត់ ក្រោយទទួលបានជ័យជម្នះដោយពិន្ទុសម្រាប់ការប្រកួត១២ទឹក។ ក្រោយឈ្នះខ្សែក្រវាត់នេះ រូបគេបានឡើងការពារខ្សែក្រវាត់ជោគជ័យ២លើកហើយ។

ខែមេសា ឆ្នាំ២០២៣ Rodriguez បានឈ្នះខ្សែក្រវាត់ WBO Flyweight ក្រោយយកឈ្នះកីឡាករម៉ិកស៊ិក Cristian Gonzalez។ ចុងឆ្នាំ២០២៣ រូបគេបន្ដឈ្នះខ្សែក្រវាត់ IBF Flyweight ដែលជាខ្សែក្រវាត់ទី៣ ក្រោយផ្ដួលកីឡាករអង់គ្លេស Sunny Edwards ក្នុងទឹកទី៩។
ចូលដល់ឆ្នាំ២០២៤ Rodriguez ដណ្ដើមបានខ្សែក្រវាត់ WBC The Ring super flyweight ជាខ្សែក្រវាត់ទី៤ក្នុងអាជីព បន្ទាប់ពីផ្ដួលកីឡាករម៉ិកស៊ិក Juan Francisco Estrada ក្នុងទឹកទី៧ កាលខែមិថុនា ឆ្នាំ២០២៤។
ស្ថិតក្នុងវ័យ២៤ឆ្នាំ កីឡាករ Rodriguez កំពុងដើរលើគន្លងផ្លូវដ៏ជោគជ័យ ដើម្បីឆ្ពោះក្លាយជាអ្នកប្រដាល់លំដាប់ពិភពលោកយូរអង្វែង៕

អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ