កីឡា
ប្រធានក្លិប Real Madrid ថា Rodri សមឈ្នះពាន Ballon d’Or ប៉ុន្តែមិនមែនឆ្នាំនេះ
ប្រធានក្លិប Real Madrid លោក Florentino Perez បានអះអាងពីខ្សែបម្រើ Rodri ស័ក្តិសមនឹងទទួលបាន Ballon d’Or ប៉ុន្តែមិនមែនឆ្នាំនេះ ហើយលោកបានរិះគន់ពីរបៀបបោះឆ្នោតក្នុងពានរង្វាន់នេះ។

លោក Florentino Perez បាននិយាយនៅក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ក្លិប Real Madrid ថា ៖«Rodri សមនឹងទទួលបាន Ballon d’Or ប៉ុន្តែមិនមែនឆ្នាំនេះទេ។ ឆ្នាំនេះ វាគួរបានទៅកីឡាករ Real Madrid។ ដូចជា Vinicius ដែលមានអ្នកគាំទ្រទូទាំងពិភពលោកចាប់អារម្មណ៍ខ្លាំង សូម្បីប្រធានក្រុមរបស់យើង Dani Carvajal។ បើសង្កត់ធ្ងន់លើការបង្ហាញខ្លួន Euro របស់គាត់ សូម្បីតែ Jude Bellingham ក៏ស័ក្តិសមដែរ។ វាពិបាកក្នុងការពន្យល់ថាហេតុអ្វីបានជាគ្មានកីឡាករយើងឈ្នះ»។
ឆ្នាំ២០២៤នេះ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Group Amaury ជាម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ France Football និងកាសែតបារាំង L’Équipe ដើម្បីសហការរៀបចំពានរង្វាន់នេះ ក្នុងគោលបំណងបង្កើនភាពរឹងមាំ និងការឈានទៅដល់ការទទួលស្គាល់ពានរង្វាន់នេះជាសកល។

Rodri បានឈ្នះពានរង្វាន់ជាមួយពិន្ទុចំនួន១,១៧០ពិន្ទុ ច្រើនជាង Vinicius ចំនួន៤១ពិន្ទុ ហើយមានគម្លាតពីគ្នាត្រឹមតែ៣.៦%ប៉ុណ្ណោះ។ ចំណាត់ថ្នាក់លេខ៣ បានទៅលើ Jude Bellingham ទទួនបាន៩១៧ពិន្ទុ ខណៈ Carvajal ឈរនៅលេខ៤ ទទួលបាន៥៥០ពិន្ទុ។
កាសែតអេស្ប៉ាញ Marca កាលពីចុងខែកញ្ញា បានផ្សាយថា កីឡាករ Vinicius នឹងឈ្នះ Ballon d’Or ឆ្នាំ២០២៤ ប៉ុន្តែមុនពេលពិធីប្រគល់ពានរង្វាន់នៅទីក្រុងប៉ារីស ថ្ងៃទី២៨ ខែតុលា ចាប់ផ្ដើម ក្លិប Real Madrid បានទទួលដំណឹងថា ខ្សែប្រយុទ្ធប្រេស៊ីលមិនមែនជាអ្នកឈ្នះទេ។ ភ្លាមៗនោះថ្នាក់ដឹកនាំរបស់ក្លិបបានខឹងសម្បារយ៉ាងខ្លាំង។ ពួកគេបានលុបចោលការធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសទាំងអស់គ្នាដែលមានប្រតិភូ៥០នាក់ រួមទាំងអ្នកដឹកនាំ គ្រូបង្វឹក ក្រុមគ្រួសារ និងមិត្តភក្តិរបស់កីឡាករ។

លោក Perez បានបន្ថែមថា ៖«ពួកគេបានផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោត។ វាគួរឲ្យភ្ញាក់ផ្អើល អ្នកសារព័ត៌មានមកពីប្រទេសមានប្រជាជនតិចជាងមួយលាននាក់អាចបោះឆ្នោតបាន។ អ្នកសារព័ត៌មានដែលគ្មានអ្នកស្គាល់ ហើយពួកគេបានទៅបោះឆ្នោតនៅឆ្នាំនេះ។ ហើយបែរជាគ្មានអ្នកសារព័ត៌មានមកពីប្រទេសទាំង៤នេះដូចជា អ៊ូហ្គង់ដា ណាមីប៊ី អាល់បានី និងហ្វាំងឡង់ ចូលរួមបោះឆ្នោតទៅវិញ។ ប្រសិនបើមានពួកគេចូលរួម នោះ Vinicius នឹងឈ្នះ Ballon d’Or»៕
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១៩ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី