កីឡា
យប់នេះ ក្រុមនារីកម្ពុជា អ៊ុតមើល ម៉ាឡេស៊ី ប្រកួតជាមួយ ឥណ្ឌូណេស៊ី
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាត្រូវតាមដានមើលការប្រកួតរបស់ក្រុមបាល់ទាត់នារីម៉ាឡេស៊ី ជាមួយ ឥណ្ឌូណេស៊ី វេលាម៉ោង៧:៣០នាទីយប់នេះ ក្នុងពានរង្វាន់ ASEAN Women’s Cup ថ្ងៃទី២៦ ខែវិច្ឆិកា ២០២៤ នៅប្រទេសឡាវ មុនពេលប៉ះគ្នានៅថ្ងៃទី២៩ ខែវិច្ឆិកា។

នេះជាការប្រកួតលើកទី១របស់ក្រុមបាល់ទាត់នារីម៉ាឡេស៊ី ប៉ុន្តែជាការប្រកួតលើកទី២របស់ឥណ្ឌូណេស៊ី។ កាលប្រកួតទី១ ឥណ្ឌូណេស៊ី បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០ ជាមួយក្រុមនារីកម្ពុជា។ ក្រុមនារីកម្ពុជាត្រូវពិនិត្យមើលទម្រង់លេងរបស់ ម៉ាឡេស៊ី មែនទែន ពីព្រោះការជួបគ្នានៅថ្ងៃទី២៩ ខែវិច្ឆិកា ពិតជាសំខាន់សម្រាប់កម្ពុជា។ ការប្រកួតយប់នេះ ក្រុមណាឈ្នះ នឹងបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិសាស្ត្រ។
និយាយពីក្រុមនារីកម្ពុជាមានអំណោយផលល្អជាងគេដោយសារឈប់សម្រាកក្នុងការត្រៀមខ្លួនបានច្រើនថ្ងៃ បន្ទាប់ពីបានប្រកួតជាមួយ ឥណ្ឌូណេស៊ី តាំងពីថ្ងៃទី២៣ ខែវិច្ឆិកា ខណៈម៉ាឡេស៊ី ទើបចាប់ផ្តើមប្រកួតថ្ងៃនេះ ហើយថ្ងៃទី២៩ ត្រូវប្រកួតជាមួយ ក្រុមនារីកម្ពុជាទៀត។

បច្ចុប្បន្ន ក្រុមនារីកម្ពុជាឈរលេខ១ក្នុងពូល B ហើយឥណ្ឌូណេស៊ី ឈរលេខ២ ដោយសារឥណ្ឌូណេស៊ី ប្រកួតក្នុងនាមក្នុងដីជាមួយកម្ពុជា ទោះបីជាបញ្ចប់ដោយលទ្ធផលគ្មានគ្រាប់បាល់ក៏ដោយ។
ពិន្ទុបណ្ណោះអាសន្នពូល B
- លេខ១៖ កម្ពុជា មាន១ពិន្ទុ (១ប្រកួត)
- លេខ២៖ ឥណ្ឌូណេស៊ី មាន១ពិន្ទុ (១ប្រកួត)
- លេខ៣៖ ម៉ាឡេស៊ី មាន០ពិន្ទុ (មិនទាន់ប្រកួត)



អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត