កីឡា
យុវជន លឹម លោកា និង Mustapha មកដល់កម្ពុជាធ្វើឲ្យអ្នកគាំទ្រគិតរឿង២យ៉ាង
កីឡាករវ័យក្មេងខ្មែរ-នូវែលសេឡង់២នាក់គឺកីឡាករ Ashnarvy Mustapha និង លឹម លោកាថុង បានមកដល់ប្រទេសកម្ពុជានៅក្នុងសប្តាហ៍នេះបានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍លើរឿង២យ៉ាងសម្រាប់វត្តមានរបស់ពួកគេជាថ្មីនៅលើទឹកដីកម្ពុជា។

រឿងទី១ អ្នកគាំទ្របានកំពុងដាក់ការសង្ស័យលើពួកគេដែលអាចចុះកុងត្រាចូលរួមជាមួយក្លិបលីគកំពូលកម្ពុជាណាមួយនៅពេលទីផ្សារដោះដូរកីឡាករត្រូវបើកនាពេលដ៏ខ្លីខាងមុខ។ យុវជនវ័យទើប១៨ឆ្នាំ លឹម លោកាថុង ត្រូវបានគេឃើញចូលរួមហ្វឹកហាត់ជាមួយ ក្រុមសមាគមបាល់ទាត់ក្រសួងក្រសួងការពារជាតិ ដែលបងប្រុសរបស់ខ្លួន លឹម អារុណរ៉េយមិន កំពុងលេងនៅទីនោះ ហើយក៏ក្លាយជាការចាប់អារម្មណ៍ចូលរួមក្លិបនេះដែរ។
ជាមួយគ្នានេះ ក្លិបបាល់ទាត់វិសាខាទើបតែផ្សាយដំណឹងផ្លូវការពីការត្រៀមខ្លួនបង្ហាញសមាជិកថ្មីនៅពេលទីផ្សារដោះដូរកីឡាករត្រូវបានបើក។ អ្នកគាំទ្រភាគច្រើនបានចាប់អារម្មណ៍លើខ្សែប្រយុទ្ធវ័យក្មេង Ashnarvy Mustapha ដែលអាចចូលវិសាខា ហើយកីឡាករ លឹម លោកាថុង ក៏ស្ថិតក្នុងការចាប់អារម្មណ៍របស់អ្នកគាំទ្រចូលវិសាខាដែរ។

រឿងទី២ កីឡាករវ័យក្មេងទាំងពីរទំនងជាត្រូវបានកោះហៅឲ្យចូលរួមធ្វើតេស្តក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Koji Gyotoku កំពុងតាមដានកីឡាករដើម្បីជម្រើសរើសត្រៀមប្រកួតពានរង្វាន់ ASEAN Championship នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។
នៅមិនយូរទៀតទេ សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងប្រកាសបញ្ជីឈ្មោះកីឡាករដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងពានរង្វាន់លំដាប់ទី១នៅអាស៊ាន។ ក្នុងនោះកីឡាករ លឹម លោកាថុង និង Ashnarvy Mustapha បានក្លាយជាផ្នែកមួយដែលអ្នកគាំទ្រចាប់អារម្មណ៍ និងចង់ឃើញវត្តមានក្នុងក្រុមជម្រើសជាតិកម្ពុជា។

លឹម លោកាថុង និង Ashnarvy Mustapha ធ្លាប់ត្រូវបានកោះហៅចូលរួមជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតជាមួយ ស្រីលង្កា ក្នុងវគ្គជម្រុះ AFC Asian Cup និងមិត្តភាពអន្តរជាតិជាមួយ ហុងកុង ប៉ុន្តែចុងក្រោយពួកគេគ្មានបញ្ជីឈ្មោះលេងទេ។
ទោះបីជាយ៉ាងណា កីឡាករ Ashnarvy Mustapha បានចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ហើយ លឹម លោកាថុង បានចូលរួមជាមួយក្រុមជម្រើសជាតិអាយុក្រោម២០ឆ្នាំនៅពានរង្វាន់ AFC U20 Asian Cup នៅឆាយនីស តៃប៊ិ កាលពីកញ្ញា ឆ្នាំ២០២៤។
លឹម លោកាថុង អាយុ១៨ឆ្នាំជាកីឡាកររបស់ក្លិបបាល់ទាត់ Melville United AFC ស្ថិតក្នុងក្របខណ្ឌលីគពាក់កណ្តាលអាជីពប្រទេសនូវែលសេឡង់ NRFL Championship ខណៈ Ashnarvy Mustapha អាយុ២០ឆ្នាំជាកីឡាករក្លិប North Wellington ស្ថិតក្នុងក្របខណ្ឌ Central League ប្រទេសនូវែលសេឡង់៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ