កីឡា
វគ្គផ្តាច់ព្រ័ត្រ ស្វាយរៀងស៊ុបភើខាប់ ថ្ងៃសៅរ៍នេះចូលរួមសម្ដែងដោយកញ្ញា Mina
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាពេលវេលាវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ ស្វាយរៀបស៊ុបភើខាប់ បន្ទាប់ពីរង់ចាំពេលវេលាល្អអស់រយៈពេលជាច្រើនខែ ក្រោយពេលការប្រកួតសន្សំពិន្ទុក្នុងពូល វគ្គ៨ក្រុមចុងក្រោយ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានចប់ជាច្រើនសប្តាហ៍មកហើយ។

សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅចុងសប្ដាហ៍នេះ មានវត្តមានតារាចម្រៀងដ៏ស្រស់ស្អាត គឺកញ្ញា Mina ព្រមទាំងមានការសម្ដែងសិល្បៈ របាំក្ងោកប៉ៃលិន របាំព្រៃប្រសិទ្ធិ និងមានក្បួនដង្ហែបុត្រីស្តេចនាគនាំយកពានរង្វាន់មកប្រគល់ជូនក្រុមជើងឯកថែមទៀត។ បងប្អូនអាចចូលរួមទស្សនាដោយសេរី នៅកីឡដ្ឋាន ខេត្តស្វាយរៀង។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ ស្វាយរៀង ស៊ុបភើខាប់ គឺជាការជួបគ្នារវាងក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទល់នឹងក្រុមព្រះខ័នរាជស្វាយរៀង U18 វេលាម៉ោង៤:០០នាទីល្ងាច នៅកីឡដ្ឋាន ខេត្តស្វាយរៀង រៀបចំដោយសសយក ខេត្តស្វាយរៀង និងមានការផ្សាយផ្ទាល់តាមរយៈ BTV NEWS។

មុនឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រក្រុមទាំង២សុទ្ធតែធ្វើបានល្អដូចគ្នា។ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានទម្លាក់ក្រុមសសយក ក្រុងបាវិត ក្នុងលទ្ធផល ៥-០។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង U18 គេបានទម្លាក់ក្រុមគោព្រៃភូមិស្វាយធំ ដោយលទ្ធផល ៤-១។
ដូច្នេះការប្រកួតវគ្គផ្ដាច់ព្រ័ត្រជាជំនួបដ៏ជក់ចិត្ត។ សង្ឃឹមថា បងប្អូនអ្នករស់នៅខេត្តស្វាយរៀង ចូលរួមទស្សនាផ្ទាល់ឲ្យបានច្រើនកុះករដើម្បីលើកទឹកចិត្តដល់ក្រុមទាំងពីរ៕

អត្ថបទ៖ ផា រតនា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?