កីឡា
Arne Slot ថា ពួកគេជាមនុស្ស ក្រោយ Mbappe និង Salah ស៊ុតប៉េណាល់ទីមិនចូល
ក្នុងការប្រកួតក្នុងពានរង្វាន់ UEFA Champions League កាលពីយប់មិញ ក្លិបម្ចាស់ផ្ទះហង្សក្រហម Liverpool បានយកឈ្នះក្លិប Real Madrid ក្នុងលទ្ធផល ២-០ ប៉ុន្តែខ្សែប្រយុទ្ធរបស់ក្លិបទាំងពីរសុទ្ធតែស៊ុតប៉េណាល់ទី១១ម៉ែត្រមិនចូលដូចគ្នា។

ស្ទើរមិនគួរឲ្យជឿ ក្រុមទាំង២ទទួលបានការទាត់ប៉េណាល់ទី១១ម៉ែត្រ១លើកដូចគ្នា ប៉ុន្តែកីឡាករឆ្នើមទាំង២គឺ Kylian Mbappe និង Mohamed Salah ស៊ុតមិនចូលគ្នាទៅវិញ។
លោក Arne Slot គ្របង្វឹករបស់ក្រុម Liverpool បានប្រាប់ TNT Sports ថា៖«ក្នុងករណីទាំង២យប់មិញ អ្នកគិតថា ប្រាកដណាស់បាល់នឹងចូលសំណាញ់ទី។ ប៉ុន្តែពួកគេបែរជាខកខាន ដូច្នេះពួកគេបានបង្ហាញយើងនៅថ្ងៃនេះថាពួកគេទាំង២ជាមនុស្ស។ នៅក្នុងករណីរបស់ Mbappe អ្នកចាំទី Kelleher គឺពូកែ»។

ក្នុងន័យនេះ លោកចង់សំដៅថា Kylian Mbappe និង Mohamed Salah ជាមុនស្ស។ ពួកគេអាចបង្កកំហុស អាចស៊ុតមិនចូល មិនមែនជារឿងចំណែកទេក្នុងវិស័យបាល់ទាត់។
ចំពោះ Mbappe ហាក់កំពុងជាប់គាំងក្នុងរដូវកាលនេះ ក្រោយស៊ុតទើបបាន៨គ្រាប់ប៉ុណ្ណោះសម្រាប់ការបង្ហាញខ្លួន១៧ប្រកួតឲ្យ Real Madrid។
ចំណែក Salah នៅតែបន្ដធ្វើបានល្អជាមួយ Liverpool ក្នុងរដូវកាលនេះ ក្រោយស៊ុតបញ្ចូលទីបាន១២គ្រាប់ក្នុងការបង្ហាញខ្លួន១៩លើក។
Real Madrid ធ្វើមិនបានល្អសោះក្នុងពានរង្វាន់ UEFA Champions League ជាមួយកំណែទម្រង់រូបមន្ដថ្មីក្នុងរដូវកាលនេះ។ បច្ចុប្បន្នពួកគេឈរលេខ២៤ ក្នុងតារាងពិន្ទុ ក្រោយប្រកួត៥លើក ឈ្នះ២ និងចាញ់៣ រកបានតែ៦ពិន្ទុ៕

ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី