Connect with us

កីឡា

លោក Oleg Starynskyi សរសើរ​លោក Conor Nester ដឹក​នាំបឹងកេត

បានផុស

នៅ

បឹងកេត ស្ថិត​ក្រោម​ការ​ដឹក​នាំ​គ្រូ​បង្វឹក​ថ្មីលោក Conor Nester នឹង​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ទទួល​ក្រុម​ខ្លាំង ​ភ្នំពេញ​ក្រោន វេលា​ម៉ោង៧​យប់ ថ្ងៃ​សុក្រ ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ក្នុង​សប្តាហ៍​ទី​១៤ ខេមបូឌានព្រីមៀរលីគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ លោក Oleg Starynskyi គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន​បាន​កោត​សរសើរ​ភាព​ល្អ​ប្រសើរ និង​កែ​ប្រែ​របស់​ បឹងកេត ក្រោម​ការដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី Conor Nester ដែល​ជា​អតីត​គ្រូ​បង្វឹក​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង។

លោក​បាន​លើក​ឡើង​ថា ៖«បន្ទាប់​ពី​លោក Conor Nester ចូល​ដឹក​នាំ យើង​ឃើញ​ថា បឹង​កេត​មាន​ការ​ប្រែ​ប្រួល​មួយ​ចំនួន។ នេះ​ជា​ភាព​រីក​ចម្រើន​មួយ​នៅ​ក្នុង​បាល់ទាត់​កម្ពុជា​ដែល​មាន​គ្រូ​បង្វឹក​ល្អ។ គាត់​ជា​គ្រូ​បង្វឹក​មាន​គុណភាព។ កាល​ពី​ជើង​ទី១ បឹងកេត លេង​ការពារ​ក្រោម​៥ ប៉ុន្តែ​នៅ​ពេល​លោក Conor ចូល​មក​កាន់ គឺ​ផ្លាស់​ប្តួរ​មក​លេង​ការពារ៤។ កីឡាករ​ខ្លះ​មាន​ឱកាស​លេង កីឡាករ​ខ្លះ​មិន​មាន​ឱកាស ​ហើយ​កីឡាករ​ខ្លះ​កំពុង​រីក​ចម្រើន»។

លោក​បាន​បន្ត​ថា ៖«ជា​រួម ខ្ញុំ​គិត​ថា ជា​រឿង​ល្អ​សម្រាប់​បឹងកេត​ ព្រោះគ្រូ​មាន​គុណភាព ហើយ​យើង​មើល​ឃើញ​គឺ​​មិន​មែន​ជា​ការ​ប្រកួត​ងាយ​ស្រួល នៅ​ពេល​ពួក​គេ​លេង​ជា​មួយ​វិសាខា និង​ស្វាយរៀង ដោយ​លទ្ធផល ២-១ ឬ​ ១-០ គឺតាន​តឹង​មែន​ទែន ហើយ​ពួក​គេ​មាន​ឱកាស​តាម​ស្មើ​ទៀត​ផង។ ខ្ញុំ​មើល​ឃើញ បឹងកេត មាន​កា​រ​កែ​លំអ​ច្រើន​ពេល​លេង​ជា​មួយ​គិរីវង់។​ ជា​ពិសេស​នៅ​វគ្គ​ទី១ បឹងកេត លេង​បាន​ល្អ​មែន​ទែន»។

កាល​ពី​ជើង​ទី១ បឹងកេត បាន​ចាញ់ ភ្នំពេញ​ក្រោន ដោយ​លទ្ធផល ១-២ នៅ​ទឹក​ដី​របស់​ភ្នំពេញ​ក្រោន។ ភ្នំពេញ​ក្រោន​ជាក្រុម​តែ​មួយ​គត់​ដែល​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើង​ក្នុង​រដូវ​កាល​នេះ​ដោយ​បាន​ឈ្នះ​១១ និង​ស្មើ​១ កំពុង​ឈរ​លើ​កំពូល​តារាង​ពិន្ទុ​លីគ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម