Connect with us

កីឡា

គ្រូ​បឹងកេត​ថា គ្មាន​ការ​ប្រកួត​ណា​មានប្រៀប ព្រោះលទ្ធផល​មុន​ៗ

បានផុស

នៅ

លោក Conor Nester នឹង​ដឹក​នាំ​ក្រុម​បឹង​កេត​ទទួល​ក្រុមកំពូល​តារាង ភ្នំពេញក្រោន វេលា​ម៉ោង​៧​យប់ ថ្ងៃ​សុក្រ ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នៅ​ពហុកីឡដ្ឋាន​ជាតិ ក្នុង​សប្តាហ៍​ទី​១៤ ខេមបូឌានព្រីមៀរលីគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នាម​ជា​គ្រូ​បង្វឹក​ថ្មី លោក Conor Nester បាន​ទទួលស្គាល់​​ភាព​ខ្លាំង​របស់​ភ្នំពេញ​ក្រោន​ទាំង​កីឡាករ និង​គ្រូ​បង្វឹក​សុទ្ធ​តែ​មាន​សមត្ថភាព​កម្រិត​កំពូល​នៅ​ប្រទេស​កម្ពុជា។ ជា​ពិសេស​ភ្នំពេញ​ក្រោន​មាន​កំណត់​ត្រា​ល្អ​នៅ​ពេល​ជួប​បឹងកេត​កន្លង​មក ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា ​រាល់​ការ​ប្រកួត​​ថ្មី​ៗ​ចាប់​​ផ្តើម​ឡើង​ពី ០-០ គឺ​គ្មាន​ការ​ប្រកួត​ណា​ចាប់​ផ្តើម​ឡើង​ដោយ​​មាន​​​​ប្រៀប ព្រោះ​តែ​កំណត់​ត្រា​ចាស់​ៗ​ឡើយ។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ លោក Conor Nester បាននិយាយ​ថា ៖«​យើង​ពិត​ជា​រីក​រាយ​​សម្រាប់​ការ​ប្រកួត​ដ៏​ធំ​នៅ​ក្នុង​ពិភព​បាល់ទាត់​កម្ពុជា។ ខ្ញុំ​មាន​កិត្តិយស​ដែល​បាន​ចូល​រួម​​ការ​ប្រកួត​ក្នុង​នាម​ជា​គ្រូ​បង្គោល​ក្លិប​បឹងកេត។ ក្រុម​កីឡាករ​យើង​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ។ យើង​កំពុង​រង់ចាំ​ការ​ប្រកួត​នេះ​ឈាន​ចូល​មក​ដល់»។

លោក​បាន​រៀប​រាប់​ថា ៖«វា​ពិត​ជា​​អស្ចារ្យ​នៅ​ក្នុង​បាល់ទាត់​គឺ រាល់​ការ​ប្រកួត​ថ្មី​ចាប់​ផ្តើម កំណត់​ត្រា​​កើត​មាន​ទាល់​តែ​ចប់​៩០​នាទី។ ភ្នំពេញ​ក្រោន​ជា​​ក្រុមលំដាប់​កំពូល កីឡាករ​លំដាប់​កំពូលៗ​ គ្រូ​បង្វឹក​កម្រិត​កំពូល យើង​ខ្ញុំ​គោរព​ពួក​គាត់​ខ្លាំង​ណាស់។ នៅ​ពេល​ការ​ប្រកួត​ចាប់​ផ្តើម​គឺពី​ ០-០ ប៉ុណ្ណោះ ​ការ​ប្រកួត​​ចាប់​ផ្តើម​ឡើង មិន​មែន​មាន​ប្រៀប​​ព្រោះ​តែ​​កំណត់​ត្រា​ចាស់​ៗ​នោះ​ទេ។ យើង​ចាប់​ផ្តើម​ដោយ ០-០ ដូច្នេះ​យើង​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន»។

កាលពីជើងទី១ ក្នុង​រដូវ​កាល​នេះ​ បឹងកេត បានចាញ់ ភ្នំពេញក្រោន ដោយលទ្ធផល ១-២ នៅទឹកដីរបស់ភ្នំពេញក្រោន។ ប្រវត្តិ​ជួប​គ្នា២៣លើក គឺ​បឹងកេតឈ្នះ​១១​ដង ភ្នំពេញ​ក្រោន​ឈ្នះ​១២​ដង និង​ និងស្មើគ្នា៣ដង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៩ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម១០ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម៩ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៨ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម