កីឡា
កម្ពុជា ដាក់ខ្សែប្រយុទ្ធចូលសញ្ជាតិ២នាក់ទៀត កាន់តែល្អនៅតំបន់ប្រយុទ្ធ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកាសបញ្ជីរាយនាមកីឡាករចូលរួមប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup ២០២៤ ក្នុងនោះមានវត្តមានកីឡាករចូលសញ្ជាតិ៣រូបដែលបន្ថែមភាពខ្លាំង។

កន្លងទៅ ក្រុមជម្រើសជាតិកម្ពុជាបាននាំយកកីឡាករចូលសញ្ជាតិចំនួន៣រូបរួចក្នុងនោះរួមមានខ្សែបម្រើ Yudai Ogawa ខែ្សការពារ Hikaru Mizuno និង Mohammed Faeez Khan។ នៅពេលនេះ កម្ពុជាបានបន្ថែមកីឡាករចូលសញ្ជាតិ៣រូបបន្ថែមទៀតឺការពារ Takaki Ose មកពីភ្នំពេញក្រោន ខ្សែប្រយុទ្ធ Andrés Nieto មកពីភ្នំពេញក្រោន និង Abdel Kader Coulibaly មកពីអាយអេសអាយ ដង្កោសែនជ័យ។

ក្រុមកម្ពុជានឹងកាន់តែល្អប្រសើរនៅតំបន់ បន្ទាប់ពីផ្ដល់សញ្ជាតិកម្ពុជាជូនខ្សែប្រយុទ្ធឆ្នើម២រូប។ ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Andrés Nieto និងខ្សែប្រយុទ្ធកូតឌីវ័រ Abdel Kader Coulibaly របស់ក្រុមអាយអេសអាយ។ គុណភាពនៃខ្សែប្រយុទ្ធថ្មីទាំង២គឺមានកាយសម្បទា បច្ចេកទេស ល្បឿន និងការបញ្ចប់ទី។

គិតត្រឹមចុងឆ្នាំ២០២៤ ក្រុមជម្រើសជាតិមានកីឡាករចូលសញ្ជាតិសុរបចំនួន៦រូបដែលជាដំណោះស្រាយលើកង្វះខាតរបស់កម្ពុជាកន្លងមក។ ឥឡូវនេះ ក្រុមជម្រើសជាតិកម្ពុជាអាចល្អប្រសើរទាំងតំបន់ការពារ បម្រើ និងប្រយុទ្ធ។

កម្ពុជានឹងត្រូវធ្វើការងារធ្ងន់ដោយត្រូវប្រជែងជាមួយក្រុមខ្លាំងៗក្នុងពូល A រួមមានក្រុមជម្រើសជាតិថៃ, ម៉ាឡេសុី, សង្ហិបុរី និងទីម័រ។ កម្ពុជាកំពុងសម្លឹងឃើញការស្វែងរកឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូង ក្នុងការប្រកួតពានរង្វាន់ AFF Championship 2024។ ចំពោះការប្រកួតវគ្គសន្សំពិន្ទុនឹងប្រព្រឹត្តិទៅពីថ្ងៃទី៨ ខែធ្នូ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងការប្រកួត២លើក កម្ពុជាត្រូវលេងក្នុងផ្ទះខ្លួនឯង ខណៈការប្រកួត២លើកទៀត ត្រូវលេងនៅក្រៅដី៕



អត្ថបទ៖ ផា រតនា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់